Monday, September 26, 2011

Cambodian workers for Viet companies cannot join Pchum Ben celebration

កម្មករ​ខ្មែរ​ធ្វើ​ការ​ឲ្យ​វៀតណាម​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ​ទេ

ដោយ រដ្ឋា វីសាល
2011-09-26
RFA

Synopsis: About 500 to 600 workers at the Vietnamese Dac Lac rubber company, located in Bousra commune, Pechreada district, Mondulkiri province, did not receive compensation from the company for the Pchum Ben celebration. Without this pay, the workers cannot travel to their villages to celebrate the Pchum Ben season. An administrator of the Viet company recognized that the payment is late, but the workers indicate that this company always pay the workers late.
កម្មករ ​ចម្ការ​កៅស៊ូ​នៃ​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ ដាក់​ឡាក់ មាន​ទីតាំង​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមាណ​ពី ៥០០​ទៅ​៦០០​នាក់ មិន​បាន​បើក​ប្រាក់​កម្រៃ​ពលកម្ម​ពី​ក្រុមហ៊ុន​ដើម្បី​ទៅ​ចូល​រួម​បុណ្យ​ ភ្ជុំបិណ្ឌ​ទេ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​ សេរី លោក រដ្ឋា វីសាល រាយ​ការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ២៦ ខែ​កញ្ញា ឆ្នាំ​២០១១ ថា កម្មករ​ប្រមាណ​២០ ក្នុង​ចំណោម​កម្មករ​ទាំង​អស់​បាន​ប្រតិកម្ម​ថា ពូក​គេ​នឹង​ខក​ខាន​មិន​បាន​ទៅ​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​បើក​ប្រាក់។


កម្មករ​មួយ​រូប​សុំ​មិន​បញ្ចេញ​ ឈ្មោះ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្មករ​ភាគ​ច្រើន​ខ្លះ​បាន​ខ្ចី​ប្រាក់​គេ ខ្លះ​លក់​គ្រឿង​សម្ភារៈ​ផ្ទាល់​ខ្លួន​ដើម្បី​យក​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក ​កំណើត ដោយ​មិន​បាន​បើក​ប្រាក់​ពល​កម្ម​តាម​កាល​កំណត់​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ ត្រូវ​បើក​ម្ដង ៖ "ហួស​ពី​ថ្ងៃ​បើក​ហើយ អត់​បើក​ឲ្យ​ទៀត។ ត្រូវ​ធ្វើ​ពីរ​អាទិត្យ​គេ​បើក​អា​នេះ​ជិត​មួយ​ខែ​ហើយ​ថ្ងៃ​នេះ ថ្ងៃ​ម្ភៃ​ប្រាំ ម្ភៃ​ប្រាំ​មួយ​ហើយ​អត់​បើក​លុយ​ឲ្យ​ទៀត។ ខែ​បុណ្យ​ខែ​ទាន​ហើយ​កម្មករ​បង្ខំ​ហើយ​ក៏​គេ​អត់​បើក​ដែរ។ ខ្លះ​អត់​មាន​លុយ​មាន​កាក់​អី នៅ​ហ្នឹង​រក​តែ​លុយ​ទិញ​អី​ហូប​មិន​បាន​ផង ពួក​ខ្ញុំ​ដើរ​ចាប់​កាចែ​ចាប់​អី​ហូប"។

មេ​ការ​គ្រប់គ្រង​កម្មករ​នៃ​ ក្រុមហ៊ុន​ដាក់​ឡាក់ គឺ​លោក ទឿង ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​បាន​បំភ្លឺ​ករណី​នេះ។ លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​ប្រាក់​បើក​សម្រាប់​កម្មករ​ពិត​ មែន។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​ផ្ដល់​ប្រាក់​សម្រាប់​កម្មករ​ខ្ចី ២០​ម៉ឺន​រៀល​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជា​បណ្ដោះ​អាសន្ន​បាន​មួយ ​ចំនួន​ធំ​ហើយ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​នឹង​មាន​ប្រាក់​សម្រាប់​បើក​ឲ្យ​កម្មករ​ហើយ។

យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​អ្នក​តវ៉ា​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន​វៀតណាម​នេះ​មិន​បាន​បើក​ប្រាក់​កម្រៃ​ទៀង​ទាត់​តាម​ការ​កំណត់ គឺ​ជា​ច្រើន​លើក​ក្រុមហ៊ុន​នេះ​តែង​ភូត​ភរ​កម្មករ ហើយ​ប្រសិន​មាន​អ្នក​តវ៉ា អ្នក​នោះ​នឹង​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​មិន​ឲ្យ​ធ្វើ​ការ​ងារ​ត​ទៅ​ទៀត៕

No comments:

Post a Comment