Originally posted on http://khmersme.wordpress.com/
កាលពីរដូវភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ ដោយឃើញវាជាមនុស្សសាងបាប និង ដោយមានការ អង្វរក ពីប្រពន្ធវាផង ខ្ញុំបានបបួលអាស្រទុំ ឲ្យវាទៅវត្តធ្វើបុណ្យនឹងគេ។ខ្ញុំបាននិយាយ ប្រាប់វាថា នែ អាស្រទុំ ឯងនេះ តាំងពីណាពីណីមកសាងតែអំពើបាបទេ ទាំងការចាប់រំលោភ កូនស្រីគេ ការលួច របស់របរគេ ការលួចកាប់បំផ្លាញព្រៃឈើរបស់ជាតិ ជាពិសេសការលួបន្លំ ថវិកា ជាតិ ជាដើម ឯងល្មមទៅវត្តសាងបុណ្យជាមួយអញហើយ។
ជាមួយគ្នានោះ គ្រាន់តែឮពាក្យរបស់ខ្ញុំភ្លាម វាក៏ងាកមើកលមុខខ្ញុំភ្លែត ដែលកែវភ្នែកវា បង្កប់ ដោយការប្រមាថ ដោយការពេបជ្រាយ និងខ្ពើមខ្ញុំ។វាមិននិយាយអ្វីមួយម៉ាត់មករកខ្ញុំសោះ។ ដោយសារអាណិតវាជាពួកម៉ាក និង ប្រពន្ធវា ដែលក៏ជាអតីតសង្សារខ្ញុំដែរនោះ ខ្ញុំបាននិយាយ លួងលោមវាទៀតថា ឯងសាងបាបយូរហើយល្មមទៅសាងបុណ្យទៅ ទាន់ឧិកាសបុណ្យមកដល់ សល់តែប៉ុន្មានថ្ងៃទៀតទេ នឹងផុតទៅវិញហើយ ឬមួយក៏ឯងចាំដល់រដូវបុណ្យកឋិន?។
សំណួរនេះ ធ្វើឲ្យវាបើកភ្នែកកាន់តែធំៗ ហើយមើលមកុខខ្ញុំហាក់ចង់ស៊ីសាច់។អាស្រទុំ និយាយគំហកមកខ្ញុំថាពួកអ្ហែងកុំបង្ខំអញខ្លាំងពេកមើលអ្ហាស…អ្ហែងស្មាន តែអញហ្នឹង មិនចង់ ធ្វើបុណ្យឬ?អញក៏ចង់ធ្វើបុណ្យដូចអ្ហែងដែរ តែអញមិនចង់ទៅធ្វើបុណ្យទេ ព្រោះអញខ្លាចពេលអញងាប់ទៅឡើងឋានសួគ៌ ជួបសម្តេចទៀត។ អ្ហែងឃើញទេ សម្តេចធ្វើ បុណ្យច្រើន ណាស់ តាំងពីសាលារៀន វត្តអារាម ស្ពាន ថ្នល់ ជាដើម។
ឮវានិយាយដូច្នេះ ខ្ញុំក៏នៅគាំងមួយកន្លែង ហើយមិននិយាយជាមួយវាទៀតទេ ។ខ្ញុំក៏មិនដឹងថា អាស្រទុំវាខ្លាចងាប់ទៅឡើងឋានសួគ៌ជួបសម្តេចមួយណាទេ ព្រោះនៅស្រុកខ្មែរយើងឥឡូវ មានសម្តេចច្រើនគួរសមដែរ ក្រៅពីអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រថ្មី។តែស្តាប់វា ហើយ ខ្ញុំ ក៏លែងហ៊ានបបួលវាទៀត ព្រោះវាមានហេតុផលរបស់វា…។

No comments:
Post a Comment