ថ្ងៃពុធ, 30 ខែវិច្ឆិកា 2011 VOA
ដោយ Robert Carmichael | ភ្នំពេញ
Click here to read the article in English:
អ្នកស្រីចង់ឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងសហភាពអឺរ៉ុបធ្វើ ពហិកាកុំទិញស្កររបស់កម្ពុជា អ្នកស្រីនិយាយថា ស្ករនោះកើតចេញពីដី ជីវិតនិងឈាមរបស់ប្រជាពលរដ្ឋដែលបានត្រូវគេបណ្តេញចេញពីដីរបស់ ខ្លួន។
អង្គការសិទ្ធិមនុស្ស Amnesty International បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនឲ្យបញ្ឈប់ ការបណ្តេញចេញពីលំនៅដ្ឋានដោយការបង្ខិតបង្ខំដែលកំពុងប៉ះពាល់ដល់ មនុស្សរាប់ម៉ឺននាក់ និងជាបញ្ហាមួយដែលមិនបានបង្ហាញនូវសញ្ញាស្រាកស្រានឡើយ។ អង្គការសិទ្ធិមនុស្ស Amnesty ប្រាប់ឲ្យដឹងទៀតថា ស្រ្តី កំពុងចេញមុខកាន់តែច្រើនឡើងក្រោកឈរប្រឆាំងដើម្បីទាមទារសិទ្ធិ ដីធ្លី។ របាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty ប្រាប់ឲ្យដឹងពីរឿងរ៉ាវរបស់ស្រ្តី៥នាក់មកពីទូទាំងប្រទេស កម្ពុជាដែលត្រូវបានរងផលប៉ះពាល់ដោយសារការបណ្តេញចេញពីផ្ទះ សម្បែងដោយបង្ខិតបង្ខំ។
អង្គការសិទ្ធិមនុស្ស ប្រាប់ឲ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជាកំពុងមិនអើពើពីកាតព្វកិច្ច អន្តរជាតិរបស់ខ្លួនដោយការអនុវត្តការបណ្តេញចេញពីផ្ទះសម្បែងដោយ បង្ខំ។ ហើយ អង្គការប្រាប់ឲ្យដឹងទៀតថារដ្ឋាភិបាលទីក្រុងភ្នំពេញប្រថុយនឹងការ ខូចដល់សមិទ្ធិផលដែលខ្លួនបានខំប្រឹងប្រែងធ្វើក្នុងរយៈពេល២០ ឆ្នាំដើម្បីកាត់បន្ថយភាពក្រីក្រ។
លោកស្រី ដុនណា ហ្កេស (Donna Guest) ជានាយករងទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសិទ្ធិមនុស្ស Amnesty International បានបញ្ជាក់ថា៖
«អង្គការសិទ្ធិមនុស្ស Amnesty International បានអំពាវនាវអស់រយៈពេលជាច្រើនឆ្នាំហើយឲ្យបញ្ចប់ការបណ្តេញចេញ ពីលំនៅដ្ឋានដោយបង្ខំ។ យើងបានប្រមូលចងក្រងឯកសារយ៉ាងច្រើនហើយជាការពិតអង្គការសង្គម ស៊ីវិលដ៏សកម្មក៏បានប្រមូលចងក្រងឯកសារហើយបានរាយការណ៍ពីការ អនុវត្តនេះដែលជាការខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ»។
លោកស្រី Guest មានប្រសាសន៍បន្តទៀតថា អង្គការសិទ្ធិមនុស្ស Amnesty ចង់ផ្តោតលើស្រ្តីហើយនឹងប្រាប់រឿងរ៉ាវរបស់ពួកគេក្នុងនាមជា អ្នកការពារសិទ្ធិមនុស្សជាមាតានិងជាភរិយា។
«ការណ៍នេះបង្ហាញពីមុខមាត់មនុស្សដែលត្រូវគេបណ្តេញចេញ មនុស្សទាំងអស់នោះ មិនមែនគ្រាន់តែជាស្ថិតិទេ មនុស្សទាំងនោះ មានជីវិតពិត។ មនុស្សទាំងអស់នោះ មានផលវិបាកដ៏ធ្ងន់ធ្ងរ ពួកគេខ្លះបានបាត់បង់់ផ្ទះសម្បែង ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ គ្រួសារបានត្រូវបែកបាក់គ្នា។ ដោយហេតុដូច្នេះហើយ យើងស្ថិតនៅទីនេះសព្វថ្ងៃនេះដើម្បីបង្ហាញពីការណ៍ពិតរបស់មនុស្ស ទាំងនេះ»។
ពេលចាប់ផ្តើមផ្សាយសេចក្តីរាយការណ៍ លោកស្រី Guest បានត្រូវអមដោយស្រ្តីកម្ពុជា៣នាក់ដែលបានរងផលប៉ះពាល់ដោយសារ ការបណ្តេញចេញពីផ្ទះសម្បែង។
អ្នកស្រី ហុង ម៉ៃ ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីទាំង៣នាក់ដែលត្រូវបានបណ្តេញ ចេញពីផ្ទះរបស់អ្នកស្រីក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា កាលពី២ឆ្នាំមុនដើម្បីយកដីសម្បទានដាំអំពៅសម្រាប់ធ្វើស្ករប្រគល់ ទៅឲ្យសមាជិកព្រឹទ្ធសភាខាងគណបក្សកំពុងកាន់អំណាច។
អ្នកស្រី និយាយថាពួករដ្ឋអំណាចប្រដាប់ទៅដោយអាវុធបានបំផ្លាញផ្ទះរបស់ អ្នកស្រីនិងទ្រព្យសម្បត្តិទាំងអស់របស់អ្នកស្រីនៅពេលដែលពួកគេបាន ដុតបំផ្លាញភូមិរបស់អ្នកស្រីហើយបានបង្ខំឲ្យចេញពីលំនៅដ្ឋាន។
អ្នកស្រី ហុង ម៉ៃ មានផ្ទៃពោះ៥ខែ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានធ្វើដំណើរមកកាន់រាជធានីប៉ុន្មានថ្ងៃក្រោយមកដើម្បីស្វះ ស្វែងរកការជួយពីនាយករដ្ឋមន្រ្តីហ៊ុន សែន អ្នកស្រី បានត្រូវគេចោទប្រកាន់ពីការរំលោភច្បាប់ស្តីពីព្រៃឈើហើយបានចាប់ អ្នកស្រីដាក់ពន្ធនាគារ។
ប្រាំបីខែក្រោយមក អ្នកស្រីបានត្រូវគេដោះលែងបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងមួយដើម្បីដកពាក្យបណ្តឹងរបស់គាត់ដែលអ្នកស្រីបានប្តឹង អំពីដីរបស់គាត់។ អ្នកស្រី ហុង ម៉ៃ មិនបានជួបប្តីរបស់គាត់ចាប់តាំងពីពេលនោះមក ហើយអ្នកស្រីនិងកូន៥នាក់របស់គាត់បានក្លាយទៅជាជនទុគ៌ត។
អ្នកស្រីចង់ឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងសហភាពអឺរ៉ុបធ្វើ ពហិកាកុំទិញស្កររបស់កម្ពុជា អ្នកស្រីនិយាយថា ស្ករនោះកើតចេញពីដី ជីវិតនិងឈាមរបស់ប្រជាពលរដ្ឋដែលបានត្រូវគេបណ្តេញចេញពីដីរបស់ ខ្លួន។
លោកស្រី Guest មានប្រសាសន៍បន្តទៀតថាអង្គការសិទ្ធិមនុស្ស Amnesty មិនប្រកាន់យកគោលជំហរលើបញ្ហានានាដូចជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែអង្គការនេះ បានប្រកាន់ជំហររឹងមាំថាព្រឹត្តិការណ៍នេះ មិនគួរធ្វើឲ្យខូចប្រយោជន៍សិទ្ធិមនុស្សទេ។ ហើយក្នុងនាមជាអង្គការមួយដែលមានទីតាំងនៅអឺរ៉ុប បុគ្គលិករបស់អង្គការសិទ្ធិមនុស្ស Amnesty នឹងបន្តជួបជាមួយសមាជិកសភានៅក្នុងទីក្រុង Brussels និងប្រទេសដទៃទៀតនៅអឺរ៉ុប។
«យើងនឹងស្នើសុំឲ្យសមាជិករបស់យើងនៅក្នុងប្រទេសនានានៅអឺរ៉ុប ដែលមានសកម្មភាពយ៉ាងខ្លាំងលើបញ្ហានេះ ធ្វើការអំពាវនាវដល់សមាជិកសភារបស់ពួកគេ ហើយក៏បង្កើនការយល់ដឹងពីបញ្ហានេះដែរ។ ខ្ញុំគិតពីផ្នែកមួយនៃយុទ្ធសាស្រ្តតស៊ូមតិគាំទ្រ ត្រូវតែបង្កើនការយល់ដឹង ធ្វើដូច្នេះ មនុស្សយល់ដឹងពីអ្វីដែលកំពុងកើតមានឡើង។ មនុស្សជាច្រើន មិនយល់ដឹងពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាទេ ហើយរបាយការណ៍នៅថ្ងៃនេះ ជាការប៉ុនប៉ងមួយដើម្បីធ្វើឲ្យបញ្ហានេះផុសចេញឡើង ធ្វើឲ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិរួមមានបណ្តាប្រទេសនៅ ក្នុងសហភាពអឺរ៉ុបផង»។
ការផ្តោតការចាប់អារម្មណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty លើស្រ្តីនិងសិទ្ធិដីធ្លី បានត្រូវគូសបញ្ជាក់នៅពេលដែលសកម្មជនសិទ្ធិដីធ្លីដ៏សំខាន់ម្នាក់ នៅទីតាំងដ៏ធំមួយនៃការបណ្តេញចេញពីលំនៅដ្ឋានបឹងកក់កណ្តាល ទីក្រុងភ្នំពេញបានធ្វើអត្តឃាតនៅសប្តាហ៍នេះ។
អ្នកស្រី ជា ដារ៉ា មានកូន២នាក់ បានលោតពីលើស្ពានកាលពីថ្ងៃអង្គារបន្ទាប់ពីគ្រួសាររបស់ អ្នកស្រីបានត្រូវគេបដិសេធពុំផ្តល់ដីឲ្យនៅមាត់បឹងនោះ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេល៥ឆ្នាំ។
នៅឯពិធីផ្សព្វផ្សាយរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Amnesty ពួកសកម្មជនជាសហការីរបស់អ្នកស្រី ជា ដារ៉ា បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដើម្បីកាន់ទុក្ខអ្នកស្រី៕

No comments:
Post a Comment