Wednesday, November 30, 2011

ខ្ញិល ខ្ញាល់ ដាច់ ក្បាល ដាច់ កន្ទុយខ្វៀន - Comrade Nhel unleashing his animal rage?

លោក​ សម​ រង្សី ​ប្រធាន​គណបក្ស​សម ​រង្សី ​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ស្ទូឌីយោ​វីអូអេ​ក្នុង​ រដ្ឋធានី​វ៉ាស៊ីនតោន។ (រូបថត៖ ពិន​ ស៊ីសុវណ្ណ វីអូអេ ខ្មែរ) - Opposition leader Sam Rainsy was a guest to Hello VOA at the VOA studio in Washington DC (Photo: Pin Sisovann, VOA)
សមមិត្ត ខ្ញិល - Comrade Nguon Nhel
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ប្រតិកម្ម​នឹង​ការ​រិះ​គន់​របស់​លោក​ សម​ រង្ស៊ី
ថ្ងៃអង្គារ, 29 ខែវិច្ឆិកា 2011

លោក​ ងួន ញិល​ អនុប្រធាន​(ទីមួយ)​នៃ​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ចាត់​ទុក​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៉ី​ ចុងក្រោយ​ ថា​ជា​ ការ​វាយប្រហារ​ដើម្បី​បំផ្លាញ​កិត្តិយស​រដ្ឋាភិបាល​ ដែល​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​បច្ចុប្បន។ លោក​បាន​ពន្យល់​អំពី​ជំនឿចិត្ត​របស់​ប្រទេស​ផ្តល់​ជំនួយ​ ការ​មិន​អាច​មាន​អធម្មនុញ្ញភាព​ និង​ការ​មិន​អាច​មាន​ការ​បះបោរ​នៅ​កម្ពុជា​ដូច​នៅ​អារ៉ាប់។ លោក ងួន ញិល​ ថ្លែង​ដូច្នេះ​ក្រោយ​ពេល​លោក​ សម​ រង្ស៉ី បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​អធម្មនុញ្ញភាព​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ និង​រដ្ឋសភា​កម្ពុជា​មិន​ស្រប​ច្បាប់។ លោក​ សម រង្ស៉ី​ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ជំរុញ​ឲ្យ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​បញ្ឍប់​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា​ ដែល​លោក​ សម រង្ស៉ី បាន​ចោទប្រកាន់​ថា​មាន​ការ​ខ្ជះខ្ជាយ​ និង​មាន​អំពើ​ពុករលួយ។ លោក​ សម រង្ស៉ី ​ក៏​បាន​វាយប្រហារ​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​និង​រិះគន់​ធ្ងន់ៗ​ទៅ​ការ​ដឹកនាំ​ប្រទេស​ដែល​លោក​ថ្លែង​ថា​ឈាន​ទៅ​រក​ភាព​ហិនហោច។ លោក ​សម​ រង្ស៉ី ពេល​នេះ​កំពុង​និរទេស​ខ្លួន​ដោយសារ​បញ្ហា​ដក​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​នៅ​ចុង​ឆ្នាំ​២០០៩។ លោក​កំពុង​ស្ថិត​ក្នុង​ពិរុទ្ធភាព​ក្រោយ​ពី​តុលាការ​បាន​កាត់ទោស​ឲ្យ​លោក​ជាប់គុក​ជាង​១០​ឆ្នាំ។
តទៅ​​នេះ​ជា​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ (២៨ វិច្ឆិកា ២០១១) រវាង​ លោក​ សុខ ខេមរា​ នៃ​វីអូអេ ជាមួយ​ ​លោក​ ងួន ញិល​ អនុប្រធាន​រដ្ឋសភា​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​លោក​សម រង្ស៉ី៖
Nguon Nhel, the NatAss no. 1 vice-president and a high-ranking official of the ruling party, considers the latest comments by Opposition Leader Sam Rainsy as an attack to destroy the honor of the government which he claimed is doing its utmost to develop the country currently. Nguon Nhel explained about the confidence of donor countries, the impossible unconstitutionality and the impossibility of having an Arab-style revolution. He said that, after Sam Rainsy attempted to create the unconstitutionality and his attempt to make the NatAss illegal, during a VOA program on Friday, Sam Rainsy accused [the government] of waste and corruption. Sam Rainsy severely attacked the [current] CPP leaders, saying that they are leading the country to ruin. Sam Rainsy is currently living in self-exiled after removing border stakes between Cambodia and Vietnam in 2009. He is currently sentenced to more than one decade of jail time by the [CPP-controlled] tribunal.

The following is the interview by Sok Khemara with Nguon Nhel regarding Sam Rainsy’s accusations.


Click the control below to listen to the interview

No comments:

Post a Comment