Saturday, January 21, 2012

បញ្ឈប់​ការ​ធ្វើ​យួន​ឧបនីយកម្ម​លើ​ដែន​ដី​កម្ពុជា




(លិខិតមិត្ត​អ្នក​អាន)
ប្រទេស​កម្ពុជា​នឹងក្លាយ​ទៅ​ជា​ដែន​ដី​កម្ពុជា​ក្រោម​នៅ​ពេល​អនាគត ប្រសិន​​បើ​​រដ្ឋាភិបាល​​ខ្មែរ​​មិន​​ដោះស្រាយ​​បញ្ហា​​ជន​អន្តោ​​ប្រវេសន៍​ យួន​ដែល​កំពុង​រស់នៅ​កម្ពុជា​សព្វ​ថ្ងៃ។
ជនជាតិ​យួន​បាន​មក​រស់​នៅ​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់ ហើយ​បាន​បង្កើត​ជា​ភាសា​យួន ស្រុកយួន ផ្សារយួន​នៅ​លើ​ប្រទេស​កម្ពុជា ដោយ​ពូក​គេ​បាន​ប្ដូរ​ឈ្មោះ​ភូមិសាស្ត្រ​ស្រុក​ខ្មែរ​ទៅ​ជា​ភាសា​យួន ហើយ​បាន​ប្រើប្រាស់​ស្ទាត់មាត់​នៅ​ក្នុង​សហគមន៍​អន្តោ​ប្រវេសន៍​របស់​ពូក​គេ ដោយ​ឥត​កោត​ក្រែង​ម្ចាស់​ស្រុក​ឡើយ។

ការ​ធ្វេស​ប្រហែស​ឲ្យ​ជនជាតិយួន​ធ្វើ​បែប​នេះ និង​ខ្មែរ​យក​តម្រាប់​តាម​យួន​ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ ប្រទេស​កម្ពុជា នៅ​ពេល​អនាគត​អាច​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​រលាយជាតិ​សាសន៍​ជា​មិនខាន។
ថ្មីៗនេះ អ្នក​រាយការណ៍​របស់​វិទ្យុអាស៊ីសេរី​ជាភាសា​យួន​ប្រចាំ​ក្រុង​ភ្នំពេញ​ ជាញឹកញាប់​បាន​រាយ​ការណ៍​ព័ត៌មាន​ជុំវិញ​សហគមន៍​ជនជាតិ​យួន​នៅ​កម្ពុជា​ដោយ​ គេ​បានប្តូរឈ្មោះ​ស្រុក​ខ្មែរ ប្ដូរ​ទៅ​ជា​ភាសាយួន​។ ក្នុង​សេចក្ដីរាយ​ការណ៍​នោះ វិទ្យុអាស៊ីសេរី​ភាសាយួន បាន​ប្ដូរ​ឈ្មោះ​ស្ពាន​ច្បារ​អំពៅ​ទៅ​ជា​ស្ពាន​សាយ​ហ្គន ឬ កូវ​សាយ​ហ្គន វិញ។
ដើម្បី​ការពារ​ជាតិខ្មែរ​ឲ្យ​បាន​រួច​ផុត​ពីការ​ធ្វើ​យួនូបនីយកម្ម​នៅ​លើ ​ដែនដី​កម្ពុជា និង​ដើម្បី​ជម្រុញ​ឲ្យ​ជាតិខ្មែរ​បាន​ថ្កើង​រុងរឿង ។ សូមមិត្តអ្នកអាន​ទាំង​អស់ ជួយ​នាំគ្នា​ផ្ងើរ​សារ​ទៅ​កាន់វិទ្យុអាស៊ីសេរី​ជាភាសា​យួនដើម្បី​កែ​ តម្រូវអត្ថបទ​នេះ​ឡើង​វិញ តាម​រយៈអាស័យដ្ឋាន​ខាងក្រោម ៖
Radio Free Asia2025 M Street NW, Suite 300Washington DC 20036, USA​ 202-530-4900
vietweb@rfa.org

No comments:

Post a Comment