ប្រជាពលរដ្ឋតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ធ្នូ បាននាំគ្នាតវ៉ាសុំឲ្យក្រុមហ៊ុនស៊ូកាគូ ផ្ដល់សំណងផ្ទះសម្បែង ដោយសារក្រុមហ៊ុននេះបូមខ្សាច់ពន្លិចធ្វើឲ្យបាក់ស្រុតផ្ទះដែល ពួកគេកំពុងរស់នៅចំនួន ៣ខ្នង។
លោកស្រី ពៅ ឡាំងអេង ពលរដ្ឋរស់នៅភូមិ២៤ សង្កាត់ស្រះចក បានថ្លែងថា ក្រុមហ៊ុនស៊ូកាគូ បានបូមខ្សាច់ចាក់បំពេញបឹងកក់ នាំឲ្យលិច និងបាក់ស្រុតផ្ទះពលរដ្ឋភូមិ២១ ចំនួន ១ខ្នង និងភូមិ២៤ ចំនួន ២ខ្នងកាលពីល្ងាចថ្ងៃទី២ ធ្នូ។ លោកស្រីបន្តថា ក្រុមហ៊ុននេះបានបូមខ្សាច់ពន្លិចផ្ទះពលរដ្ឋ ក្នុងគ្រាដែលទំនាស់ដីធ្លីតំបន់នោះមិនទាន់ចប់សព្វគ្រប់ផងនោះ។
លោកស្រីសុំឲ្យក្រុមហ៊ុននេះផ្ដល់សំណងឲ្យពួកគាត់បានសាងសង់ផ្ទះឡើងវិញ៖ «ក្រុមហ៊ុន ស៊ូកាគូអ៊ីនហ្នឹង បូមខ្សាច់មកពន្លិចបាក់ស្រុតចូលគ្នា។ និយាយរួមទៅខូចខាតទាំងអស់ រស់នៅអត់បាន។ ផ្ទះខ្ញុំឈើពាក់កណ្ដាល ថ្មពាក់កណ្ដាល ដល់អ៊ីចឹងឈើទាំងប៉ុន្មាននោះបាក់ខាងក្រោយ រួមចូលគ្នាតែម្ដង។ ក្រុមហ៊ុនហ្នឹងវាធ្វើទាំងបំពាន ហើយអត់មានដំណោះស្រាយអីសោះ»។
ពាក់ព័ន្ធការបាក់លិចផ្ទះពលរដ្ឋនេះ មន្ត្រីខណ្ឌដូនពេញ លោក ហែម ឬទ្ធី បានឲ្យដឹងថា លោកបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែង និងកំពុងធ្វើរបាយការណ៍ពីបញ្ហានេះដើម្បីដោះស្រាយទៅតាមការស្នើសុំ របស់ពលរដ្ឋ៕
Subscribe to:
Post Comments (Atom)
Watch Show about Khmers
Anthony Bourdain |Grenade Attack 1997 |Cambodia For Sale |
Dey Krahorm & Boeung Kak Lake |Vietnam Invation of Kampuchea |Preah Vihear |Preah Vihear| Sam Rainsy and Hun Sen meeting |Interview with Hun Sen |Interview with Hun Sen - 26 June |Cambodia Killing Fields |Khmer Rouge Prison Chief Apologises |KR Survivor Takes the Stand |Khmer Rouge trial 29 Mar 09 |World Bank Report | This Is Cambodia | Plastic-Killers | Great Lake | Saving Crocodile | Nixon Bombing | Sentenced Home | Mafia & Drug Lord | Pol Pot the Interview | 1998 Protest | 1998 - Cambodia | Sin Sisamouth's Wife | Monks clash April 07 | Fou-Nan (The Lost City) | Ko Prey | 1997 Grenade Attacks | The Bombing | The Green Deal | Sex Trap | Sex Trafficking | Train Norries | Plastic-Killers | Methamphetamine | Tourism vs. Orphans | KR Tribunal | KR Charged | Khmer Rouge | Victims of KR | Oil Corruption Concern | Trouble Cambodia | Sihanouk Makes Peace | Leading to Cap Tren | Battambang Prison | Sex Slaves | Street Children | Piseth Pilika | April 17 1975 | Monks Clash April 07 | Bernard Krisher | Cambodia Today | Angkor Wat | Cambodia Evictions | Sihanouk Biography | Prison Riot | S-21 Khmer Rouge
No comments:
Post a Comment