Sunday, January 8, 2012

ហ៊ុន សែន ជម្រុញ​ឲ្យ​ទទួលស្គាល់​ថ្ងៃ​៧​មករា​


       
  ​នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ដែល​ដាក់ឈ្មោះ​ «​ស្ពាន​៧​ករា​» ​កាលពី​ព្រឹក​មិញ​មេដឹកនាំ​ខ្មែរ​ហ៊ុន សែន បានទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​ថ្ងៃ​៧​មករា ជា​ថ្ងៃ​សំខាន់ ដែល​នាំ​ឲ្យ​កម្ពុ​ជាមាន​ភាព​រីកចំរើន ទាំង​មនុស្ស​និង​ចំនួន​រថយន្ដ ។​
នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
​លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​ដែលមាន​ស្វាមី​ភ័​ក្រ ទៅរក​ទីក្រុង​ហា​ណូ​ខុសប្លែក​ពី​មេដឹកនាំ​មុនៗ​ដែល​ត្រូវបាន​យួន​សម្លាប់​ និង​ចាប់​ដាក់គុក ដូចជា​ប៉ែន សុវណ្ណ និង ចាន់ ស៊ី ជាដើម​នោះ បាន​ថ្លែង​ដូច្នេះ​ថា​ «​ក្រោយ​ថ្ងៃ ៧​មករា តើ​អ្នក​ទទួលស្គាល់ថា នៅ​ភ្នំពេញ គ្មាន​មនុស្ស នៅទេ ,​ហើយ​ឥឡូវ​តើ​អ្នកទទួល​ស្គាល់ ភ្នំពេញ​ស្ទះ​ចរាចរ​ទេ ។ អ្នកខ្លះ​ចោទ​គេ​ថា អ្នក​ជិះឡាន គឺជា​អ្នក​ពុករលួយ ចុះ​អ្នក​វិញ​ជិះឡាន​ដែរនោះ …»​។​
​ជាមួយគ្នា​មេដឹកនាំ​ខ្មែរ​រូបនេះ​ក៏​ធ្លាប់​បានលើកឡើង​ដែរ​ថា ថ្ងៃ​៧​មករា របស់​ក្រុម​ខ្លួន មិនមែន​រំដោះ​ត្រឹមតែ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់​របស់ ​ពួក​ខ្មែរក្រហម​ប៉ុណ្ណោះ ទេ តែ​ក៏បាន​រំដោះ​នរក​ប្រែ​តម​ក​ផងដែរ ។​
​ពិធី​សម្ពោធ​ស្ពាន​អាកាស មាន​ទីតាំងនៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ​ដែល​ឲ្យ​ឈ្មោះថា​”​ស្ពាន​៧​មករា​”​នេះ គឺ​នៅមុន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​ប្រារព្ធ​ពិធី​៧​មករា ដែល​ត្រូវបាន​បក្ស​ប្រជាជន​កាន់អំណាច​ចាត់ទុកជា​ទិវា​បុណ្យជាតិ អនុ​ញ្ញ​តិ​ឲ្យ​មន្ត្រីរាជការ​ឈប់សម្រាក​។​
​ប៉ុន្តែ​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ខ្មែរ​ភាគច្រើន បានចាត់ទុក​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ដ៏​មហា​ចង្រៃ សម្រាប់​ជាតិ​សាស​ន៏​ខ្មែរ និង ប្រទេស​ខ្មែរ​ទាំងមូល ។​គឺជា​ថ្ងៃ​ដែល​យួន​លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​ខ្មែរ ។​ជា​ថ្ងៃ​ដែល​ជន​អន្តោ​ប្រវេ​ស្ត​យួន មានឱកាស​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​,​ជា​ថ្ងៃ​ដែល​ជនជាតិ​ យួន កំពុង​ដកហូតយក​សិទ្ធ​ជា​ម្ចាស​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ជា​បណ្ដើៗ​។​ហើយ​ ការយក​ថ្ងៃនេះ ជា​ពិធី​បុណ្យជាតិ គឺជា​ការរំលោភបំពាន​ទាំងស្រុង​ទៅលើ​កិច្ចព្រមព្រៀង ទី ក្រុង ប៉ារីស​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ដែល​ខ្មែរ​បញ្ចប់​ការបង្ហូរ​ឈាម​ខ្មែរ​គ្នាឯង ,​ជា​ថ្ងែ​ដែល​ខ្មែរ​ចាប់ផ្ដើម​បើក​ទំព័រ​ប្រជាធិបតេយ្យ ..៕​

No comments:

Post a Comment