លោក​ធុល រិទ្ធី អាយុ​២៥​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​​​ស្អាង​ព្រែក​តូច​ ខេត្ត​កណ្តាល​​បាន​​​រត់​ចម្ងាយ​​៣១៤គីឡូម៉ែត្រ​ពីខេត្តសៀមរាប​មក​ភ្នំពេញ​ក្នុង​រយៈពេល​១០​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃទី២៩ខែ​កុម្ភៈ​ឆ្នាំ២០១២។ លោក​ធុល​ រិទ្ធី​ បាន​ប្រាប់​វីអូអេ​ខ្មែរតាម​ទូរស័ព្ទ​​​នៅយប់​​ថ្ងៃទី២៧ខែ​កុម្ភៈ​ នៅ​ពេល​ដែល​លោក​ឈប់​សម្រាក​​នៅ​ព្រែកក្តាមថា ការ​រត់​ចម្ងាយ​នេះ​គឺ​ដើម្បី​ផ្ញើ​សារ​​ដល់​យុវជន​យុវតី​ទាំង​អស់​ថា ការ​តាំង​ចិត្ត​គឺ​ជា​ការ​សំខាន់​ក្នុង​ការ​សម្រេច​គោលដៅ ហើយ​ការ​រត់​ចម្ងាយ​ជាង​៣០០​​គីឡូម៉ែត្រ​នេះ​ត្រូវ​ការ​តាំង​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់។ ខាងក្រោម​នេះ​គឺ​ជា​បទសម្ភាស​រវាង​លោក អ៊ឹម សុធារិទ្ធ នៃ​វីអូអេ​​និង​លោក ​ធុល រិទ្ធី។

បទសម្ភាសន៍​រវាង​លោក អ៊ឺម សុធារិទ្ធ និង លោក ធុល រិទ្ធី ថ្ងៃ​ទី​២៨ កុម្ភៈ ២០១២