កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខាងក្នុងឧទ្យាន ជាតិវីរៈជ័យ ទៅឲ្យក្រុមហ៊ុនចំនួន២ទៀតដែលមានផ្ទៃដីសរុបប្រមាណ ១៧០១៥ហិកតា។ ដែលការផ្តល់ឲ្យនេះ បានធ្វើឲ្យចំនួនដីសម្បទាននៅក្នុងឧទ្យាននេះកើនដល់៧កន្លែង។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែឧសភា បានប្រគល់ដីក្នុងឧទ្យានជាតិវីរៈជ័យទំហំ៧០៧៩ហិកតាទៅឲ្យក្រុម ហ៊ុនហ្វូស៊ឹងហៃ (Fu Sheng Hai Cambodia) ដើម្បីដាំដើមកៅស៊ូ និងដំណាំផ្សេងៗទៀតក្នុងស្រុកតាវែង និងអណ្តូងមាស ខេត្តរតនគិរី។ ហើយដូចគ្នានេះដែរ ក្រុមហ៊ុន ជីងចុងធាន (Jing Zhong Tian) ក៏ត្រូវបានទទួលដីសម្បទានចំនួន៩៩៣៦ហិកតាផងដែរនៅក្នុងស្រុក តាវែង។
ការផ្តល់ដីសម្បទានចំនួន២កន្លែងបន្ថែមទៀតក្នុងឧទ្យានជាតិ វីរៈជ័យទៅឲ្យក្រុមហ៊ុនឯកជននេះ បានធ្វើឲ្យទំហំដីសម្បទានក្នុងឧទ្យានដែលចុះបញ្ជីជាបេតិកភណ្ឌ អាស៊ាននេះ កើនដល់៥៤៧២៥ហិកតាហើយ។
យោងតាមគេហទំព័រវីគីភីឌា ឧទ្យានជាតិវីរៈជ័យមានទីតាំងនៅភាគឦសានប្រទេសកម្ពុជា លាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និងស្ទឹងត្រែង។ ឧទ្យាននេះមានព្រំប្រទល់ជាប់ប្រទេសលាវ និងវៀតណាម ហើយមានផ្ទៃក្រឡា ៣៣២៥គីឡូម៉ែត្រក្រឡា។ ឧទ្យានវីរៈជ័យត្រូវគេចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួក ថនិកសត្វធំៗរបស់ប្រទេសកម្ពុជាមានដូចជាខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម។ ឧទ្យាននេះក៏ជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង៧៥ ភាគរយនៃផ្ទៃប្រទេសផងដែរ៕
Subscribe to:
Post Comments (Atom)
Watch Show about Khmers
Anthony Bourdain |Grenade Attack 1997 |Cambodia For Sale |
Dey Krahorm & Boeung Kak Lake |Vietnam Invation of Kampuchea |Preah Vihear |Preah Vihear| Sam Rainsy and Hun Sen meeting |Interview with Hun Sen |Interview with Hun Sen - 26 June |Cambodia Killing Fields |Khmer Rouge Prison Chief Apologises |KR Survivor Takes the Stand |Khmer Rouge trial 29 Mar 09 |World Bank Report | This Is Cambodia | Plastic-Killers | Great Lake | Saving Crocodile | Nixon Bombing | Sentenced Home | Mafia & Drug Lord | Pol Pot the Interview | 1998 Protest | 1998 - Cambodia | Sin Sisamouth's Wife | Monks clash April 07 | Fou-Nan (The Lost City) | Ko Prey | 1997 Grenade Attacks | The Bombing | The Green Deal | Sex Trap | Sex Trafficking | Train Norries | Plastic-Killers | Methamphetamine | Tourism vs. Orphans | KR Tribunal | KR Charged | Khmer Rouge | Victims of KR | Oil Corruption Concern | Trouble Cambodia | Sihanouk Makes Peace | Leading to Cap Tren | Battambang Prison | Sex Slaves | Street Children | Piseth Pilika | April 17 1975 | Monks Clash April 07 | Bernard Krisher | Cambodia Today | Angkor Wat | Cambodia Evictions | Sihanouk Biography | Prison Riot | S-21 Khmer Rouge
No comments:
Post a Comment