Wednesday, May 2, 2012

ច្រម៉ក់ ជីតូ ភូតទៀតហើយ!!!

Mok Chito - ច្រម៉ក់ ជីតូ
ប្រតិបត្តិការ ស៊ើបអង្កេត ការបាញ់ សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា មិនទាន់ មានលទ្ធផល
ខ្មាន់កាំភ្លើងដែលសង្ស័យថា សម្លាប់មន្ត្រីអាវុធហត្ថ និងប្រធានអង្គការការពារធនធានធម្មជាតិ ដែលឃាត់ខ្លួន មានឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ។
ភ្នំពេញៈ ប្រធានគណៈកម្មការចម្រុះស៊ើបអង្កេត លើករណីបាញ់សម្លាប់ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថ លោក អ៊ិន រតនា បានឲ្យដឹងថា ការចុះប្រតិបត្តិការស៊ើបអង្កេកករណីស្លាប់ លោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថសម្រាប់នៅថ្ងៃដំបូងនេះ មិនទាន់ទទួលបានជាផ្លូវការនៅឡើយទេ ព្រោះទើប តែជាថ្ងៃចាប់ផ្តើមលើកទី១

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មការចម្រុះស៊ើបអង្កេតលើករណីនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពី កិច្ចប្រជុំស៊ើបអង្កេតទាក់ទងទៅនឹងការបាញ់សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិលោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថ អ៊ិន រតនា នៅសាលាខេត្តកោះកុងថា មិនទាន់មានលទ្ធផលនោះទេ «ខ្ញុំមិនទាន់អាចបំភ្លឺ ករណីនេះបានទេ ព្រោះកិច្ចប្រជុំគណៈកម្មការនេះ ទើបតែបង្កើតឡើង»។
សេចក្តីសម្រេចបង្កើតគណៈកម្មការចម្រុះមួយដែលមានសមាសភាពចំនួន៥រូប ដើម្បីស៊ើបអង្កេតករណីបាញ់ សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថ អ៊ិន រតនា រួចមកនោះ គណៈ កម្មការនេះ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនហើយ។


អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មការចម្រុះ ស៊ើបអង្កេត លោក ទិត សុធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ថា ក្រុមការងាររបស់គណៈកម្មការចម្រុះ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅដល់កន្លែងកើតហេតុហើយ បន្ទាប់ពី មានករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីធ្វើការស្រាវជ្រាវ លើករណីនេះ ឲ្យច្បាស់លាស់ថា មានមូលហេតុអ្វីបានជាមានការបាញ់សម្លាប់កើតមានឡើង។

លោកថា ការស៊ើបអង្កេតនេះផងដែរ ក៏មានការជួបពិភាក្សាជាមួយមន្រ្តីជំនាញប្រចាំខេត្តជាច្រើនរូបទៀត« នៅ ព្រឹកថ្ងៃទី២ ខែឧសភានេះ គណៈកម្មការ បានចាប់ផ្តើមហើយ ដើម្បីរកភស្តុតាងបញ្ជាក់បន្ថែមទៀត អំពីការបាញ់ សម្លាប់នេះ »។
គួររំលឹកថា ករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីរសៀលនាថ្ងៃទី២៦ ខែមេសា ស្ថិតនៅចំណុចវាលបី ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ករណីនេះបានកើតឡើង នៅពេលដែលលោក ឈុត វុទ្ធី និងស្រ្តីអ្នកការសែត២នាក់ ដែលជាអ្នកយកព័ត៌មានឲ្យ ព្រឹត្តបត្រខេមបូឌាដេលី ក្នុងពេលធ្វើដំណើរចុះទៅថតរូបថតគំនរឈើគ្រញូងដ៏ធំមួយ ដែលគរក្នុងបរិវេណរបស់ ក្រុមហ៊ុនមួយនៅខេត្តកោះកុង។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីអាវុធហត្ថ និងប្រធានអង្គការការពារធន ធានធម្មជាតិ ក្នុងបុព្វហេតុរារាំងដំណើរអ្នកកាសែតបរទេស២នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្វែងរក ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១២ ។

ខ្មាន់កាំភ្លើងដែលសង្ស័យថា សម្លាប់មន្ត្រីអាវុធហត្ថ និងប្រធានអង្គការការពារធនធានធម្មជាតិ ដែលឃាត់ខ្លួន មានឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ។

ជនសង្ស័យ រ៉ាន់ បូរ័ត្ន បាននិយាយថា ក្នុងហេតុការណ៍បាញ់ប្រហារនាំឱ្យស្លាប់ ២នាក់នោះ គឺមានសាក្សី ដែល បានឃើញព្រឹត្តិការណ៍នេះចំនួន ៤នាក់ទៀត ជាអ្នកធ្វើការក្នុងក្រុមហ៊ុនកាប់ឈើដែរ...។ រ៉ាន់ បូរ័ត្ន មិនទាន់ និយាយអ្វីទូលំទូលាយ នៅឡើយទេក្នុងរឿងនេះ ៕

No comments:

Post a Comment