Friday, May 4, 2012

ល្ខោនបាសាក់ លេងដល់ឈុតថ្មី ដូចផ្សាយទុកជាមុនតាម ទូរទស្សន៏បាយ័នមែន!

អ្នកស៊ើប​អង្កេត : អ៊ិន រតនា ស្លាប់​ដោយ​ការប្រតាយប្រតប់​ជាមួយ​ជនជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន​
 ពួកស្វា ប្រតិកម្ម ប្រញ៉ាប់ យកបាយលាប ម៉ាត់ពពែ លើកទីពីរ នេះ ដូចនៅ មិនទាន់ សម នៅឡើយ ទេ ដូចជា លើគោគ ពេក
ភ្នំពេញ: ​លោក ទិ​ត សុធា សមាជិក​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិបត្តិ​រហ័ស នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១២ បានធ្វើ​ស​ន្និ​ស​ទី​សារព័ត៌មាន បង្ហាញ​ពី​លទ្ធផល​ការស៊ើបអង្កេត​អំពី​ការស្លាប់​របស់លោក ឈុត វុ​ទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា មន្ត្រី​អាវុធហត្ថ​ខេត្តកោះកុង​។​



​នៅក្នុង​សន្និសីទ​នោះ លោក ទិ​ត សុធា បាន​មានប្រសាសន៍ថា ដោយ​អ្នកកាសែត ឌឹ ខេ​ម​បូ​ឌា ដេលី ពីរ​នាក់ និង​លោក ឈុត វុទ្ធី បានធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្តពោធិ៍សាត់ ចូលមក​កាន់​ខេត្តកោះកុង ហើយ​បាន​ចូលទៅ​ថតរូប​នៅ​កន្លែង​ដេប៉ូ​មួយ ដែលជា​ដេប៉ូ​ស្តុក​ព័ត៌មាន​របស់​ក្រុមហ៊ុន ហើយ​សន្តិសុខ​នៅ​កន្លែង​នោះ បានស្នើ​ឲ្យ​លោក ឈុត វុទ្ធី លុប​រូប ប៉ុន្តែ​លោក​អត់​ព្រម ហើយក៏​មានការ​តាម​ឲ្យ​ដក​មេ​ម​ម៉ូ​រី​ចេញ​។ នៅពេលនោះ ប៉េអឹម​ម្នាក់​ឈ្មោះ អ៊ិន រតនា បានមក​ដល់ ហើយ ឈុត វុទ្ធី បាន​ជេរប្រមាថ​ធ្ងន់ធ្ងរ​ទៅលើ អ៊ិន រតនា ធ្វើ​ឲ្យ អ៊ិន រតនា ដែលមាន​កាន់​កាំភ្លើង​អាកា បាញ់​ទៅលើ​រថយន្ដ​របស់ ឈុត វុទ្ធី ដែល​ឈប់​ជិត​នោះ បណ្ដាល​ឲ្យ​ត្រូវ ឈុត វុទ្ធី ស្លាប់។ ភ្លាមនោះ មាន​សន្តិសុខ​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី អ៊ិន រតនា ដោយសារតែ​ការប្រតាយប្រតប់គ្នា​នោះ កាំភ្លើង​បាន​រាល​កៃ បណ្ដាល​ឲ្យ អ៊ិន រតនា ស្លាប់ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​ពីរ​គ្រាប់​។​

​លោក ទិ​ត សុធា បញ្ជាក់ថា “​អ៊‌ីចឹង គណៈកម្មការ​បានបញ្ជាក់​ថា អ៊ិន រតនា ពិតជា​បាន​ស្លាប់​ដោយសារតែ​ការប្រតាយប្រតប់​កាំភ្លើង រវាង រ៉ា​ន់ បូ​រ័ត្ន ដើម្បី​កុំ​ឲ្យ អ៊ិន រតនា បាញ់​បន្តទៀត​”៕ (កំណត់ KI-Media: ចុំកន្តុំឆែប! ចុះឡើងៗ គឺខុស លោក ឈុតវឌ្ឍី ទាំង ស្រុង! អស្ចារ្យ រ៉ុយៗ អយុត្តិធម៏ ស្មែរ ប៊ូនជើង!)

No comments:

Post a Comment