Friday, May 4, 2012

ហ៊ុន សែន ថា ខ្លួន​ជា​រុក្ខទេវតា​​ នៅ​ទាល់​តែ​ដើម​ឈើ​ងាប់ ទើប​អាច​ប្ដូរ​​បាន








 
  ជា​ផ្នែក​នៃ​ការ​ឆ្លើយ​តប​ទៅ​កាន់​មជ្ឈដ្ឋាន​​ ដែល​​បាន​រិៈគន់ ពី​ការ​កាន់​អំណាច​យ៉ាង​ដុះស្លែ​​រាប់​ទសវត្ស ​ ដែល​សូម្បី​តែ​ទេវតា​ថែ​រក្សា​ឆ្នាំ ក៏ មាន​ការ​ផ្លាស​​ប្ដូរ​​ដែរ​នោះ ​​កាល​ពី​ព្រឹក​មិញ​​នៅ​ក្នុង​​ពិធី​​សម្ពោធ​បើក​ឲ្យ​ប្រើ​​ប្រាស​ រមណីដ្ឋាន​បូក​គោ​​គ្រប់គ្រង​ដោយ​មេ​ឈ្មួញ​​ធំ សុខ គង់ នាយករ​ដ្ឋមន្ត្រី​ខ្មែរ បាន​ប្រៀប​ប្រ​ដូច​​ខ្លួន ទៅ នឹង រុក្ខទេវតា​ដែល​មិន​អាច​ធ្វើ​ការ​ផ្លាស​ប្ដូរ​​បាន ដរាប​ណា​ដើម​ឈើ​មិន ទាន់​ងាប់ ។

ហ៊ុន សែន បាន​ថ្លែង​ដោយ​កំហឹង​​ទៅ​កាន់​អ្នក​ចូល​រួម​យ៉ាង​​នេះ​ថា ” សូម​ផ្ដាំ​ម្ដង​ទៀត ភូមិ​ទេសវតា រុក្ខទេវតា​ អាកាស​ទេវតា ប៉ុន្មាន​ហ្នឹង​គេ​អត់​ដូរ​ទេ .. ទាល់​តែ​អស់​ខ្យល់ ។​ ឧបមា​ថា ទាល់​តែ​ដើម​ឈើ​ហ្នឹង​​ងាប់ ​បាន​ទេវ​​តា ហ្នឹង​ គេ​ដូរ… ” ។


ការ​លើក​ ឡើង បន្ទាប់​​ពី​នាយក​រដ្ឋមន្ត្រី​ខ្មែ​រ​រូប​នេះ បាន​ស្ដាប់​ដឹង ​ការ​អត្ថាធិប្យាយ​​ដែល​គេ​សង្ស័យ​ថា​ ធ្វើ​ឡើង ដោយ​​​ប្រធាន​ស្ដី​ទី​គណបក្ស​​សម រង្ស៊ី​លោក គង់ គាំ នៅ​ក្នុង​ឱកាស​​ជួប​ជា​មួយ​​ក្រុម​អ្នក​គាំទ្រ នៅ ក្នុង​ខេត្ត​កណ្ដាល ហើយ​ត្រូវបាន​​លើក​​យក​មក​ចាក់​ផ្សាយ​បន្ត​ដោយ វិទ្យុ សម្លេង ប្រជាធិបតេយ្យ (VOD) ថា ទេវតា​ប្រចាំ​ឆ្នាំ មាន​ការ​​ផ្លាស​ប្ដូរ តែ ទេវតា​គណបក្ស​ប្រជាជន អត់ផ្លាស​ប្តូរ​សោះ ។



វោហា​សព្ទ​នេះ បាន​ដុត​រោល ហ៊ុន សែន ឲ្យ​ច្រឡោត​ដោយ​ប្រើ​ប្រាស​ភាសា​អសុរោះ​គ្រោតគ្រាត ដ៏​ពិបាក​​ស្ដាប់​ថា ” វា​និយាយ​ចុះ​និយាយ​ឡើង សំ​ដៅ​ឲ្យ​ទោ តែ​មក​ខ្ញុំ​ហ្នឹង​អ្ហា៎.. ។ សូម​ផ្ដាំ​ទៅ​វិញ​ ​ឯង​មាន​សិទ្ធិ​​ធ្វើ​នយោបាយ អញ ក៏​មាន​សិទ្ធិ​ធ្វើ​នយោ​​បាយ​ដែរ​ ..និយាយ​ឲ្យ​ច្បាស់​មើល៎ ..បារមី​​លោក​យាយ​ម៉ៅ​អ្ហាយ៎…មើល​ពួក​ហ្នឹង​ផង​មើល វា​យ៉ាង​ម៉េច…វា​ចង់​ដាក់​ផ្លែផ្កា​សូម្បី​តែ​ទេវតា​​ក៏​នៅ​តែ​គេ​ដូរ ..មួយ​ឆ្នាំ​​គេ​ដូរ​ម្ដង , ចុះ​លោក​ឯង​ធ្វើ​បក្ស​ប្រឆាំង​ហ្នឹង ម៉េច​ក៏​មិន​ដូរ​ផង​​អ្ហែង..” ។

ដោយ​បាន​និយាយ​ប្រុង​ជើង​​ការ​មុន ពី​ការ​ដែល​ខ្លាច​​មាន​រឿង​ចៃ​ដន្ន​ណា​មួយ​​​កើត​ឡើង ពីការ​ដែល​មេដឹកនាំ​បក្ស​​ប្រឆាំង ដក​ខ្លូន​ឈប់​ធ្វើ​ជា​មេបក្ស​​ប្រឆាំង ជា​ថ្នូរ​ឲ្យ ​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​នោះ នាយក​រដ្ឋមន្ត្រី​​រូប​នេះ បាន​បញ្ជាក់​​​ដូច្នេះ​ថា ​” តែ​និយាយ​អញ្ចឹង​តិចលេងថ្នូរថា អ្ហូ៎ អញ​ឈប់​ធ្វើ​មេបក្ស​ប្រឆាំង​អ្ហើយ ហើយ​ដូរ​ជា​ថ្នូរ​ជា​មួយ ​ហ៊ុន សែន ឯង​ឈប់​ធ្វើ​​នាយករដ្ឋមន្ត្រី អញ​មិន​ដូរ​ជា​មួយ​​ទេ​វ៉ើយ អញ​ប្រាប់​ឲ្យ​ហើយ….គណបក្ស ឧទ្ទេស​នាម​បន្ត រឿង​អី…អញ​មិន​ទាន់​ងាប់​ទេ ។ ហើយ​អា​​​អ្នក ដែល​ចង់​ដូរ​នោះ​​អ្ហូ៎ វា​អាយុ​ច្រើន​ជា​ង​ខ្ញុំ…” ។

នេះ​​ជា​ការ​បញ្ជាក់​ជា​ថ្មី​ទៀត សម្រាប់​ឆ្នាំ ២០១២ នេះ ខណៈ​ជា​ញយ​ដង​ មេដឹកនាំ​ខ្មែរ​រូប​នេះ តែង​តែ បាន​ធ្វើ​ការ​​ប្រកាស​​ជា​សាធារណៈ អំពី​ការ​គ្រប់គ្រង​អំណាច​កម្ពុជា រហូត​ដល់​ចាស់​ងាប់​នោះ ៕

No comments:

Post a Comment