Friday, May 18, 2012

(CPP)បក្សប្រជាជនសុំសិទ្ធិបន្តការដេញប្រជាពលរដ្ឋយកដី

កាលពីថ្ងៃ១៨ខែឧសភាម្សិលម៉ិញ គណបក្សនយោបាយទាំងអស់ ចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ក្នុងនោះ គណបក្សប្រជន ដែលភាគច្រើនជាសមាជិករដ្ឋាភិបាល ដែលមានប្រាក់ខែតិចជាង ឬលើមួយលានរៀលបន្តិចបន្តួច បានជិះ ឡានសុទ្ធតែលិចស៊ីសេរីខ្ពស់ចូលរួមឃោសនា ហើយគេបាននិយាយថា«សូមបោះឆ្នោតឲ្យបក្សប្រជាជនបន្តទៀត?»
តើពាក្យថា សូមបោះឆ្នោតឲ្យបក្សប្រជាជនបន្តទៀត មានន័យថាម៉េចទៅ?
ចម្លើយនឹងសំណួរនេះគឺងាយយល់ទេសម្រាប់អ្នកបោះឆ្នោតទាំងឡាយ ការការឃោសនានេះគឺមានន័យថា បើលោកអ្នកបោះ ឆ្នោតឲ្យបក្សប្រជជនបន្ត លោកអ្នកគឺបន្តឲ្យបក្សប្រជាជនធ្វើការងារបន្ត លើបញ្ហាមួយចំនួនដូចជា៖
១-ការបណ្តេញពលរដ្ឋយកដីឲ្យក្រុមហ៊ុនដែលជាមាជិកបក្សប្រជាជន
តើលោកអ្នកស្រឡាញ់មន្រ្តី ឬក៏អ្នកមានទាំងឡាយ នៅក្នុងបក្សប្រជាជនទេ? តើអ្នកបោះឆ្នោតចង់ឲ្យមន្រ្តី និងអ្នកមានទាំងនោះ កាន់តែមានទេ?បើចង់ឲ្យពួកនោះមានកាន់តែខ្លាំង សូមបោះឆ្នោតឲ្យបក្សប្រជាជនចុះ បក្សប្រជាជន នឹងប្រើអាជ្ញាធរ ទៅសំពង ក្បាលពលរដ្ឋ ឬក៏ចុងកាណុងរបស់អាជ្ញាធរទៅដេញបាញ់ពលរដ្ឋក្រីក្រ មកឲ្យអ្នកមានៗដូចចិត្តមិនខាន។
តើលោកអ្នកនៅស្ទាក់ស្ទើរថា បក្សប្រជាជន នឹងមិនយកដីអ្នកក្រឲ្យអ្នកជាទីស្រឡាញ់របស់លោកអ្នកឬ? មិនមែនកុហក់ទេ លោក អ្នកមើលតែកុរណីនៅបឹងកក់ រដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុះមុត ដើម្បីបុព្វហេត្ការពារផលប្រយោជន៍អ្នកមាន បើទោះ ត្រូវបង្ហូរឈាម ឬបង្ហូរទឹកភ្នែកអ្នកក្រអស់ប៉ុន្មាលានដំនក់ក៏ដោយ។ ភស្តុតាងដែលបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីការ ពារប្រយោជន៍បក្សពួក និងអ្នកមានៗ បង្ហាញច្បាស់ហើយ នៅក្នងការបណ្តេញចេញនៅបឹងកក់មានដូចជា ចាប់ខ្លួនម្ចាស់ដី សំពងក្បាលនឹងដំបងឆក់ ឬក៏វាយនឹងស្វ័យកំាភ្លើងជាការព្រមានចំពោះម្ចាស់ដីថា ឯងជាជនថោកទាបដែលមិនស្រឡាញ់អ្នក មាន មិនព្រមលះបង់ទ្រព្យឲ្យអ្នកមាន។
២-ឧទារហ៍ទីពីរនៅបុរីកីឡា ដែលមកដល់ពេលនេះ តំណក់ទឹកភ្នែកមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ពលដ្ឋទាំងអស់ កំពុងតែ ស្រក់ទឹកភ្នែក ហើយត្រូវបានគេរុញចេញពីក្រុង ឲ្យរស់នៅយ៉ាងវេទនា គឺដើម្បីយកដីពួកគេឲ្យទៅអ្នកមានដែលគេដឹងថា ជាអ្នក គាំទ្របក្សប្រជាជន។ តើប៉ុណ្ណេះ លោកអ្នកនៅតែមិនជឿទៀតថា បក្សប្រជាជន ប្តេជ្ញាចិត្តដើម្បីបុព្វហេតុអ្នកមាន? ដើម្បីឲ្យុបងប្អូន កាន់តែជឿច្បាស់ នៅមានការបាញ់កម្មករនៅស្វាយរៀងដែលមកដល់ពេលនេះ អ្នកបាញ់រដ្ឋាភិបាលមិនខ្ចីចាប់ សរបញ្ជាក់ឲ្យឃើញថា ការយកចិត្តទុកដាក់ចំពោះបក្សពួកខ្លួនគឹមានកម្រិតខ្ពស់ជាងពលរដ្ឋធម្មតា។
មួយទៀត គឺការបាញ់នៅក្រចេះ បាញ់នៅឆ្លូងស្លាប់កុមារីម្នាក់ និងបញ្ហាផ្សេងៗទៀត ដូច្នេះបើបងប្អូនស្រឡាញ់ទង្វើរទាំងអស់ នេះ លោកអ្នកពេញចិត្ត សូមបោះឲ្យបក្សប្រជាជន តែបើមិនពេញចិត្ត សូមកុំបោះឲ្យសោះ បោះឲ្យគណបក្សផ្សេងទៅ។

No comments:

Post a Comment