Friday, May 25, 2012

បទ​សម្ភាសន៍​ជា​មួយ​ព្រះតេជគុណ​ លួន សុវ៉ាត​ បន្ទាប់​ពី​ត្រូវ​​អាជ្ញាធរ​​ដោះ​លែង​ - Interview of Ven. Loun Sovath following his release





កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២) ព្រះ​តេជ​គុណ​ លួន សុវ៉ាត ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​យក​ទៅ​វត្ដ​បទុម​នៅ​ក្នុង​ភ្នំពេញ​ដើម្បី​នាំ​ព្រះ​កាយ​ព្រះ​អង្គ​ឲ្យ​ទៅ​ចុះ​ហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​ឈប់​ធ្វើ​សកម្ម​ភាព​សង្គម​តទៅ​ទៀត។ តើ​រឿង​រ៉ាវ​នេះ​យ៉ាង​ណា? តើ​ព្រះ​អង្គ​ធ្វើ​ខុស​ប្រាស​ចាក​នឹង​សីលធម៌ និង​គោល​ការណ៍​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ឬ បាន​ជា​មាន​ការ​ចាត់​វិធានការ​តឹង​រឹង​បែប​នេះ?

ឬ​មួយ​ក៏​អាជ្ញាធរ​ចង់​បំបិទ​មិន​ឲ្យ​មាន​ការ​តវ៉ា​អំពី​រឿង​សិទ្ធិ​មនុស្ស​ និង​ជម្លោះ​ដី​ធ្លី​ក្នុង​សង្គម? តើ​ហេតុ​ផល​យ៉ាង​ណា? តើ​ឥឡូវ​ព្រះ អង្គ​កំពុង​គង់​នៅ​ទី​ណា? តើ​មាន​សុវត្ថិភាព​ទេ? សូម​ស្ដាប់​ការ​បក​ស្រាយ​បំភ្លឺ​ពី​ព្រះ​តេជ​គុណ​ លួន សុវ៉ាត សច្ចមុនី ក្រោយ​ពី​ត្រូវ​អាជ្ញាធរ​ដោះ​លែង​វិញ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។ លោក យុទ្ធ ឈាង ពី​វិទ្យុ​អូស្រ្ដាលី​បាន​សម្ភាសន៍​ព្រះ អង្គ​​តាម​ទូរស័ព្ទ​ពី​ក្រុង​មែលប៊ិន​ទៅ​កន្លែង​សុវត្ថិភាព ដែល​មាន​ការ​ការ​ពារ​ពី​អង្គការ​អន្ដរ​ជាតិ។

No comments:

Post a Comment