Sunday, August 5, 2012

ជន​រង​គ្រោះ​ដែល​គេ​សង្ស័យ​ថា​ត្រូវ​ម្សៅ​ពុល​វៀតណាម​មាន​អាការៈ​ធ្ងន់ធ្ងរ

ដោយ វិជ័យ អានន្ទ 2012-08-05

អ្នក​ភូមិ​ម្នាក់​ដែល​គេ​សង្ស័យ​ថា ត្រូវ​ថ្នាំ​ពុល​របស់​ជនជាតិ​វៀតណាម នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ត្រូវ​គេ​បញ្ជូន​ដល់​ផ្ទះ​សាច់ញាតិ​នា​ភូមិ​ថ្មី ឃុំ​ស្វាយអំពា វិញ​ហើយ ហើយ​អាការៈ​ជំងឺ​លោក​មិន​ទាន់​បាន​សះ​ស្បើយ​នៅ​ឡើយ។

លោក ម៉ាត់ ផល្លី ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​ថ្នាំ​ពុល​នោះ បាន​ចាក​ចេញ​ពី​ភូមិ​ថ្មី ឃុំ​ស្វាយអំពា កាល​ពី​ថ្ងៃ​ទី​៣ សីហា ជា​កន្លែង​កើត​ហេតុ ត្រូវ​សាច់​ញាតិ​នាំ​មក​ដល់​ភូមិ​កំណើត​ខ្លួន​វិញ​ហើយ ហើយ​លោក​កំពុង​ស្នាក់​នៅ​ផ្ទះ​បង​បង្កើត​របស់​គាត់។

អ្នកស្រី សយ គុន្ធា ជា​ភរិយា​លោក មាត់ ផល្លី អះអាង​ថា អាការៈ​ជំងឺ​ប្ដី​របស់​អ្នកស្រី​ហាក់​មិន​បាន​ធូរ​ស្បើយ​ឡើយ នៅ​ថ្ងៃ​ទី​៤ សីហា នេះ។ ផ្ទុយ​ទៅ​វិញ​អាការៈ​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ បន្ទាប់​ពី​គាត់​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​វិញ​នោះ។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា ប្ដី​អ្នកស្រី​ក្អួត​ចង្អោរ​ញឹកញាប់​ជាង​កាល​ពី​ថ្ងៃ​ទី​៣ សីហា កន្លង​ទៅ ព្រោះ​ឥឡូវ​គាត់​ក្អួត ៥​នាទី​ម្ដង ឬ ៣​នាទី​ម្ដង ហើយ​តាំង​ពី​ថ្ងៃ​ទី​៣ សីហា មក គាត់​មិន​ទាន់​បាន​ហូប​បាយ​បាន​បន្តិចបន្តួច​នៅ​ឡើយ៖ «គាត់​កំពុង​តែ​ក្អួត ក្អួត​ញឹកញាប់​ណាស់​ឥឡូវ»។

អ្នកស្រី ភូ វន ជា​ម្ដាយ​លោក ម៉ាត់ ផល្លី ដែល​នៅ​ថែទាំ​លោក មាត់ ផល្លី នៅ​ឯ​មន្ទីរពេទ្យ អ្នកស្រី​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា មិន​ដឹង​មក​ពី​មូលហេតុ​អ្វី​បាន​ជា​កូន​អ្នកស្រី​ចេះ​តែ​ក្អួត​រហូត​ឥត​ឈប់​ ឈរ តាំង​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​បាន​ចូល​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៤ សីហា អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​កូន​ចេញ​ពី​មន្ទីរពេទ្យ​នោះ បើ​ទោះ​បី​កូន​អ្នកស្រី​នៅ​មិន​ទាន់​ធូរ​ស្បើយ​ពី​ជំងឺ​ក៏ដោយ ព្រោះ​អ្នកស្រី​គ្មាន​លុយ​ឲ្យ​ថ្លៃ​ថ្នាំពេទ្យ៖ «ខ្ញុំ​សុំ​គេ​យក​មក​ផ្ទះ ព្រោះ​អត់​លុយ​មើល»។

លោក ម៉ាត់ ផល្លី ត្រូវ​គេ​សង្ស័យ​ថា លោក​ត្រូវ​ថ្នាំ​ពុល​របស់​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អ្នក​ភូមិ​អះអាង​ថា ជា​មនុស្ស​ចម្លែក​ដែល​ចូល​ទៅ​ក្នុង​ភូមិ​ថ្មី ហើយ​មាន​បំណង​ចង់​ចាប់​ក្មេង​កំពុង​ឃ្វាលគោ​ក្បែរ​ភូមិ​នោះ បន្ទាប់​ពី​លោក​បាន​រត់​ទៅ​ជួយ​ឃាត់​បុរស​ជនជាតិ​វៀតណាម ឲ្យ​ឈប់​ដេញ​ក្មេងៗ​ទាំង​នោះ។

ទោះ​យ៉ាង​ណា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ ច្បាស់លាស់​នៅ​ឡើយ ទាក់ទង​នឹង​ការ​សង្ស័យ​របស់​អ្នក​ភូមិ​ថា លោក ម៉ាត់ ផល្លី ត្រូវ​ថ្នាំ​ពុល ឬ​យ៉ាង​ណា​នោះ​ទេ។ ចំណែក​ឯ​ក្រុម​គ្រូពេទ្យ​កាល់ម៉ែត ដែល​សាច់​ញាតិ​លោក ម៉ាត់ ផល្លី បាន​នាំ​យក​ទៅ​នោះ ក៏​មិន​បាន​បញ្ជាក់​ថា លោក ម៉ាត់ ផល្លី ត្រូវ​ថ្នាំ ឬ​យ៉ាង​ណា​នៅ​ឡើយ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១២ អ្នក​ភូមិ​នៅ​ឃុំ​ស្វាយអំពា ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បាន​ផ្អើល​ឆោឡោ​ថា មាន​ជនជាតិ​វៀតណាម ដេញ​ចាប់​ក្មេង ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ព័ទ្ធ​ចាប់​ជនជាតិ​វៀតណាម​រូប​នោះ ហើយ​វាយ​យ៉ាង​ខ្លាំង​រហូត​បុរស​ជនជាតិ​វៀតណាម នោះ​សន្លប់។

អ្នក​ភូមិ​អះអាង​ថា ជនជាតិ​វៀតណាម​រូប​នោះ​បាន​ប្រើ​ថ្នាំ​ពុល​បាញ់​លើ​អ្នក​ភូមិ ហើយ​អ្នក​ភូមិ​ដែល​ត្រូវ​ថ្នាំ​ពុល​ខ្លាំង​ជាង​គេ គឺ​លោក ម៉ាត់ ផល្លី ដោយហេតុ​ថា គាត់​បាន​ចូល​កៀក​នឹង​ជនជាតិ​វៀតណាម នោះ​ជាង​គេ។

ទាក់ទង​នឹង​រឿង​រ៉ាវ​ល្បី​ថា មាន​មនុស្ស​ចាប់​ក្មេង​នេះ អ្នក​ភូមិ​ថ្មី ឃុំ​ស្វាយអំពា ស្រុក​មុខកំពូល មួយ​ចំនួន​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ករណី​នេះ បើ​ទោះ​បី​ជា​មាន​អាជ្ញាធរ​ធ្លាប់​បាន​បញ្ជាក់​ថា គ្មាន​ករណី​នេះ​កើត​ឡើង​ក៏ដោយ៕

សម័យដែកចោរ​ យុវជនខ្មែរអត់មានជំនឿទុកចិត្តខ្លួនឯងនិងប្រព័ន្ធអប់រំជាតិ

បេក្ខជនខ្លះ​​នាំគ្នា​ស្រោចទឹក​មន្ត​

បេក្ខជន​នាំគ្នា​ស្រោចទឹក​មន្ត​និង​ទិញ​វិញ្ញាសារ​ព្រាង​ត្រៀម​ប្រឡង​ថ្ងៃស្អែក​

​ថ្ងៃ អាទិត្យ 05 សីហា 2012

ដោយ គី សុខលីម

មុន​ថ្ងៃ​ប្រឡង​មួយ​ថ្ងៃ ​បេក្ខជន​ប្រឡង​បាក់ឌុប​នាំគ្នា​ស្រោច​ទឹកមន្ត​និង​ទិញ​វិញ្ញាសារ​ព្រាងត្រៀម​ប្រឡង​ថ្ងៃ​ស្អែក។ ការ​ពឹង​លើ​ទឹក​មន្ត​ឬ​ពឹង​លើ​វិញ្ញាសារ​ព្រាង​គឺ​ជា​រឿង​ប្រថុយ​ប្រថាន។ អ្វី​ដែល​ប្រាកដ​ប្រជា​នោះ​គឺ​ចំណេះ​ដឹង​ពិត​របស់​បេក្ខជន​នីមួយ​ៗ។នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ បេក្ខជន​ប្រឡង​ថ្នាក់​ទី​១២​ជា​ច្រើន​រយ​ពាន់​នាក់​បាន​មក​មើល​ឈ្មោះ​ប្រឡង​ទាំង​ហ្វូង​ៗ​នៅ​តាម​សាលា​នានា​នៅ​ទីក្រុង​ភ្នំពេញ។ ​បន្ទាប់​ពី​មើល​ឈ្មោះ​ហើយ​ ពួកគេ​នាំគ្នា​ជជែក​គ្នា​អំពី​មេរៀន​ខ្លះ​និង​ជជែក​គ្នា​អំពី​វិញ្ញាសារ​ព្រាងសម្រាប់​ការ​ប្រឡង​ថ្ងៃ​ស្អែក​ខ្លះ។

វិញ្ញាសារ​ព្រាង​សម្រាប់​ប្រឡង​បាក់ឌុប​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​តូប​លក់​សៀវភៅ​និង​លក់​កាសែត​នៅក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​លក់​វិញ្ញាសារ​ព្រាង​បាន​និយាយ​ប្រាប់​កាល​ពី​ព្រឹកមិញ​ថា ពួកគេ​លក់​វិញ្ញាសារ​ដាច់​ច្រើន​ណាស់​នៅ​ថ្ងៃ​នេះ។ សិស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ឈរ​តំរៀប​គ្នា​ចាំទិញ​វិញ្ញាសារ​ព្រាង​ត្រៀម​ប្រឡង​នៅ​ម្តុំ​វិទ្យាល័យ​បឹង​កេងកង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។


បេក្ខជន​ខ្លះ​មមាញឹក​នឹង​ទិញ​វិញ្ញាសារ​ព្រាងប៉ុន្តែ​សិស្ស​ខ្លះទៀត​បាន​និយាយ​ប្រាប់​វិទ្យុបារាំង​ទាំង​ចុងមាត់​ចុងករ​ថា ​ពួកគេ​បាន​ទៅ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ​រួចហើយ។ ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ​អាច​ជួយ​ពួកគេ​បាន​ខ្លះ​ដូច​ជា​កុំ​អោយ​ភ័យ​ជា​ដើម។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ពន្យល់​ថា ទាំង​វិញ្ញាសារ​ព្រាង​ ទាំង​ការ​ស្រោច​ទឹក​គឺ​មិនអាច​ជួយ​បេក្ខជន​អោយ​ប្រឡង​ជាប់​ទេ។ ​ការ​ស្រោច​ទឹក​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​របស់​ខ្មែរ​តែ​ប៉ុណ្ណោះ។ រឿង​ជាប់ឬ​ធ្លាក់​គឺ​វា​ទាក់ទង​ទៅ​នឹង​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​របស់​សិស្ស​ម្នាក់ៗ។ ​រីឯ ចំពោះ​វិញ្ញាសារ​ព្រាងវិញ ​លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា គឺ​ជា​ការ​ប្រថុយ​ប្រថាន​បំផុត។ ​ដូច្នេះ សូម​បេក្ខជន​កុំ​ពឹង​លើ​វិញ្ញាសារ​ហេង​ស៊យ​នោះ។

ការប្រឡងបាក់​ឌុប​នៅ​ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃចន្ទ​ស្អែក​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ។ បេក្ខជន​ប្រឡង​បាក់ឌុប​នៅឆ្នាំនេះ​មានចំនួន​ជាង​១១​ម៉ឺននាក់។

ដើម្បី​រក្សា​ការ​ប្រឡង​អោយ​ប្រព្រឹត្ត​​ទៅ​ប្រកប​ដោយ​សច្ចយុត្តិធម៌​នោះ ​ក្រសួង​អប់រំ​បាន​ចេញ​បទ​បញ្ញត្ត​មួយ​បិទ​នៅ​តាម​មណ្ឌល​ប្រឡង​ដោយ​បញ្ជាក់​ថា ​បេក្ខជនណា​ធ្វើ​ជា​មេខ្លោង​ប្រមូល​លុយ ឬ​ណែនាំ​បេក្ខជន​ដទៃ​អោយ​ប្រមូល​លុយ​ឬ​យក​លុយ​ទៅ​អោយ​អនុរក្ស​នឹង​ត្រូង​អោយ​ធ្លាក់​ជា​ស័្វយប្រវត្តិ​​និង​ផ្អាក​មិនអោយ​ប្រឡង​រយៈ​ពេល​១​ឆ្នាំ។

បេក្ខជន​លួច​ចម្លង​ចម្លើយ​ពី​ឯកសារ​ព្រាង​នឹង​ត្រូវ​ទទួល​បាន​ពិន្ទុ​សូន្យ​ហើយ​ត្រូវ​បញ្ឈប់​មិន​អោយ​ប្រឡង​បន្ត​ទៀត​នៅក្នុង​សម័យ​ប្រឡង​នេះ​តែ​ម្តង។​ បេក្ខជនណា​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ប្រឡង​នឹង​ត្រូវ​អោយ​ធ្លាក់​ជា​ស័្វយប្រវត្តិ​និង​ផ្អាក​មិន​អោយ​ចូល​រួម​ប្រឡង​រយៈពេល​២​ឆ្នាំ៕
http://ki-media.blogspot.com/2012/08/under-hun-xen-cambodian-children-no.html#more

Saturday, August 4, 2012

ទិដ្ឋភាព​ជំនួប​ចរចា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន

ពុធ 18 កក្តដា 2012

1 Response to "
ទិដ្ឋភាព​ជំនួប​ចរចា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន "

កិច្ច​សន្ទនា​នយោបាយ​ ៖ ការ​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​ របស់​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ

ពុធ 01 សីហា 2012
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ និង លោក ស្រី មូរ សុខហួរ អគ្គលេខាធិការ​រង​គណបក្ស​សមរង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាល​ថ្ងៃ​ទី​​៣១​ កក្កដា​ ប្រយោជន៏​ដើម្បី​ធ្វើ​ការ​ណែនាំ​ឲ្យ​ដល់​សកម្មជន​របស់​ខ្លួន​​នៅ​​ក្រៅ​ប្រទេស​ឲ្យ​យល់​ពី​របត់​នយោបាយ​ថ្មី​​របស់​ គណបក្ស​ទាំង​ពីរ នឹង ស្វះស្វែង​រក​ការ​គាំ​ទ្រពី​អន្តរជាតិ​មាន ដូច​ជា សហរដ្ឋអាមេរិក សហគមន៏​អឺរ៉ុប​ និង​ជប៉ុន ដែល​សុទ្ធតែ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ធ្វើ​យ៉ាង​ណា​កែ​ទម្រង់​​ប្រព័ន្ធ​​បោះ​ឆ្នោត​​នៅ​ក្នុង​ប្រទេស​នេះ និង​ត្រួសត្រាយ​ផ្លូវ​​ឲ្យ​​មេដឹកនា​គណបក្ស​ប្រឆាំង​​គឺ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​​នា​ឆ្នាំ​​២០១៣​​ខាង​មុខ។
សូម​ស្តាប់​​​កិច្ច​សន្ទនា​នយោបាយ​ រវាង​លោក យូ សារ៉ាវុឌ្ឍ និង​លោក ឡឹម ពិសិដ្ឋ​អគ្គនាយក​សារព័ត៌មាន​សេរី​អំពី​បញ្ហា​នេះ​ដូច​តទៅ ៖

Podcast: Play in new window | Download (3.8MB)