Wednesday, October 5, 2011

រុស្ស៊ី​និង​ចិន​វេតូ​ប្រឆាំង​ការអំពាវនាវ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អោយ​មាន​ចំណាត់កា​រលើ​ស៊ី​រី​

 





 




ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​អង្គារ​បាន​ខកខាន​ក្នុង​ការអនុម័ត​សេចក្តីសំរេចចិត្ត​អំពី​ស៊ី​រី​
ប្រទេស​រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​០៤​តុលា​បាន​បោះឆ្នោត​វេតូ​សេចក្តីសំរេចចិត្ត​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​គំរាម​ចាត់​វិធានការ​ប្រឆាំង​ការបង្ក្រាប​របស់​អាជ្ញាធ​រ​ស៊ី​រី​លើ​ការប្រឆាំង​តវ៉ា ជា​ហេតុ​បង្ក​ឳ​កាស​បែកបាក់​ជា​អន្តរជាតិ​ជា​ចំហ​អំពី​បដិវត្តន៍​Arab Spring​។​
​ចំ​ពេល​មាន​ការ​ស្លាប់​មនុស្ស​ថ្មី​និង​ការ​គំរាម​ដាក់ទណ្ឌកម្ម​លើ​បុគ្គល ការបោះឆ្នោត​វេតូ​បាន​បង្ក​កំហឹង​ក្នុងចំណោម​ប្រជាជាតិ​អឺរុប ដែលជា​អ្នក​ស្នើ​សេចក្តីសំរេចចិត្ត​នេះ​ឡើង និង​អាមេរិក​ដែល​បាន​និយាយ​ថា​ក្រុមប្រឹក្សា​សន្តិសុខ​"​បរាជ័យ​ទាំងស្រុង​ក្នុង​ការដោះស្រាយ​ការ​ប្រឈម​ខាង​សីលធម៌​ជាបន្ទាន់​"​។​

​ប្រទេស​ចំនួន​៩​បាន​បោះឆ្នោត​គាំទ្រ​ឯកសារ​ដែល​អំពាវនាវ​អោយ​"​ចាត់វិធានការ​កំណត់​គោលដៅ​ចោះៗ​"​ប្រសិន​បើ​ប្រធានាធិបតី​បា​សា អាល់ អាសាត​បន្ត​ធ្វើ​ការបង្ក្រាប​ដែល​អង្គការសហប្រជាជាតិ​និយាយ​ថា​បាន​បណ្តាលអោយ​ស្លាប់​មនុស្ស​២.៧០០​នាក់​។​
​ការ​វេតូ​របស់​រុស្ស៊ី​និង​ចិន​មានន័យ​ថា​សេចក្តី​ចិត្ត​នោះ​បាន​ងាប់​ទៅវិញ​ពីព្រោះ​អំណាច​វេតូ​របស់​គេ​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​។​អាហ្វ្រិក​ខាងត្បូង ឥណ្ឌា ប្រេ​ស៊ីល​និង​លីបង់​បានបោះឆ្នោត​អនុប្បវាទ ដោយ​បង្ហាញ​ការបែកបាក់​ជាថ្មី​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ដែលមាន​១៥​ប្រទេស​ចាប់តាំងពី​អង្គការ​ណា​តូ​បាន​បើក​ការវាយប្រហារ​នៅ​លី​ប៊ី​ដោយ​ប្រើ​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ជា​លេស​។​
​អ្នកប្រឆាំង​ជា​ច្រើន​បាន​លើកឡើង​អំពី​ការវាយប្រហារ​តាម​អាកាស​នៅ​លី​ប៊ី​និង​បារម្ភ​ថា​វា​អាច​កើតមាន​ជា​ថ្មី​នៅ​ស៊ី​រី​ប្រសិនបើ​សេចក្តីសំរេចចិត្ត​ត្រូវបាន​អនុម័ត​។​
​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការរិះគន់​កាន់តែ​កងរំពង​ឡើង​ចំពោះ​បរាជ័យ​របស់​ក្រុមប្រឹក្សា​ក្នុង​ការអនុម័ត​សេចក្តីសំរេចចិត្ត​ណាមួយ​អំពី​បញ្ហា​ស៊ី​រី​។​
​ក្នុង​អំពើ​ហិង្សា​ចុងក្រោយ មនុស្ស​យ៉ាងតិចណាស់​១១​នាក់​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​បាញ់​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ៕

No comments:

Post a Comment