Wednesday, October 5, 2011

បដិវត្តន៍​អារ៉ាប់​ផ្ទុះ​នៅ​អាមេរិក​! ការប្រឆាំង​នៅ​Wall Street​រីក​រាលដាល​ទូទាំង​ប្រទេស​


Mmm0mjfizj
ពួក​Occupy Wall Street​ធ្វើការ​ប្រឆាំង​តវ៉ា​នៅ​ញូវយ៉ក​
​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​ សារ​ជីវ​កម្ម​ធំៗ​បាន​រីក​រាលដាល​នៅ​ទូទាំង​អាមេរិក ដោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​អះអាង​ថា​ពួកគេ​ត្រូវ​បាន​ញ៉ាំង​ទឹកចិត្ត​ដោយ​ បដិវត្តន៍​នៅ​មជ្ឈិម​បូព៌ា​។​
​នៅ​ពេល​ពួក​សកម្មជន​ប្រឆាំង​មូលធននិយម​នាំគ្នា​ដាក់​បាវ​ដើម្បី​ធ្វើ​ជា ​ខ្នើយ​ដេក​និង​ដាក់​ក្រដាស​ប្រកាស​នៅ​ឧទ្យាន​តូច​មួយ​ជិត​ផ្សារ​ហ៊ុន​Wall Street​កាលពី​២​សប្តាហ៍​មុន ពួកគេ​បាន​និយាយថា​ពួកគេ​ធ្វើ​តាម​ពួក​អ្នក​ប្រឆាំង​តវ៉ា​អេ​ហ្ស៊ី​ប​នៅ​ ទីលាន​Tahrir Square​។​
​តាម​ពិត​មាន​ភាពខុសគ្នា​ដាច់ស្រឡះ ដោយ​ចំនួន​អ្នក​ប្រឆាំង​តវ៉ា​នៅ​អាមេរិក​តិច​ជាង​នៅ​ទីក្រុង​គែរ​ឆ្ងាយ គ្មាន​នរណា​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​និង​ក៏​គ្មាន​ការ​ប្រឈម​អំពី​ ការបាញ់​ពី​សំណាក់​កងសន្តិសុខ​ស​ដែរ​។​
​តែ​នៅពេល​ការប្រឆាំង​តវ៉ា​របស់​ក្រុម​Occupy Wall Street​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​កាលពី​ថ្ងៃ​ចន្ទ វា​ហាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។​បាតុកម្ម​អង្គុយ​ក្រាញ​មិន​ព្រម​ចេញ​ទៅណា​ បាន​រីក​រាលដាល​ពី​ក្រុង​បូស្តុន​ទៅកាន់​ស៊ី​កាហ្គោ​និង​ឡូ​ស​អែន​ជើ​ឡេស​ ហើយ​នៅ​សប្តាហ៍​នេះ​ការប្រឆាំង​តវ៉ា​នៅ​ក្រុង​ញូវយ៉ក​ត្រូវ​គេ​រំពឹងថា​នឹង​ មាន​ការគាំទ្រ​ពី​ក្រុម​សហជីព​។​
​តើ​បាតុកម្ម​ដែល​ទំនងជា​ក្លាយ​ជា​បដិវត្តន៍​នេះ​ចង់បាន​អ្វី​?
​សួរ​អ្នកប្រឆាំង​តវ៉ា​ក្មេងៗ​១០​នាក់​នៅ​ឧទ្យាន​មួយ​ក្នុង​ក្រុង​ញូវយ៉ក អ្នក​នឹង​បាន​ចម្លើយ​១០​ផ្សេងគ្នា​។​
​ដោយ​ខឹង​នឹង​ការបញ្ចេញ​ប្រាក់​ដើម្បី​ជួយសង្គ្រោះ​ស្ថាន​ប័ន​Wall Street​ធំៗ ភាព​អត់​ការងារ​ធ្វើ បំណុល​វ័ណ្ត​ក ការឡើង​កំដៅ​ពិភពលោក ភាពព្រៃផ្សៃ​របស់​ប៉ូលីស ទាំងនេះ​ជា​អ្វី​ដែល​ពួកគេ​ចាប់ផ្តើម​បន្ទោស​។​
​បុរស​ម្នាក់​ដែល​ទំនង​ជា​អ្នកដឹកនាំ​ការប្រឆាំង​តវ៉ា​បាន​និយាយថា​"​ គ្រប់​គ្នា​មាន​ហេតុផល​និង​គោលដៅ​ផ្សេងគ្នា​ចំពោះ​ការ​មក​ទីនេះ​"​។​
​គោលបំណង​របស់​អែន​ថូ​នី អាយុ​២៨​ឆ្នាំ គឺ​ប្រែក្លាយ​តំបន់​ជុំវិញ​ផ្សារ​ហ៊ុន​ញូវយ៉ក​New York Stock Exchange ទៅ​ជា​ឋានសួគ៌​អចិន្ត្រៃយ៍​មួយ គឺ​រួចផុត​ពី​ការត្រូតត្រាមក​ពីក្រៅ​។​
​តែ​នៅពេល​ចំនួន​អ្នកចូលរួម​កាន់តែច្រើន ពួក​អ្នក​ប្រឆាំង​តវ៉ា​អាមេរិក​អាច​រួម​គ្នា​បង្កើត​ជា​ចលនា​ប្រឆាំង​ពិតប្រាកដ​មួយ​។​
​នៅ​ក្រុង​ឡូ​ស អែន​ជើ​ឡេស មនុស្ស​ប្រមាណ​៣០០​នាក់​កំពុង​ធ្វើការ​ប្រឆាំង​តវ៉ា​ចាប់តាំងពី​ថ្ងៃ​សៅរ៍​ មក​។​នៅ​បូ​ស្តុន មនុស្ស​ប្រមាណ​១០០​នាក់​បាន​បោះជំរំ​តវ៉ា​នៅ​ទីនោះ​និង​នៅ​ស៊ី​កាហ្គោ មនុស្ស​ប្រមាណ​៥០​នាក់​បាន​បោះជំរំ​នៅ​សង្កាត់​ហិរញ្ញវត្ថុ​ដល់​ថ្ងៃទី​១១​។ ​
​អេ​លីន័រ បាក់​លី​អាយុ​៦១​ឆ្នាំ​បាន​និយាយថា​"​មនុស្ស​ជំនាន់​ខ្ញុំ​បាន​ចេញ​មក​តាម​ ដងផ្លូវ​ដើម្បី​បុព្វហេតុ​វៀតណាម​និង​យើង​បាន​ធ្វើអោយ​មាន​ការផ្លាស់​ប្តូរ​ ។​ខ្ញុំ​មើល​ឃើញ​រឿង​ដូច​គ្នា​កំពុង​កើតឡើង​នៅទីនេះ​។​វា​តែង​ចាប់ផ្តើម​ តូចតាច តែ​ពេលវេលា​នឹង​ប្រាប់​។​រាល់​ចលនា​ធំៗ​តែង​ចាបផ្តើម​ពី​តូច​"​។​
​ស្ថានភាព​ប្រហាក់ប្រហែល​បំផុត​មិន​មែន​ទីលាន​Tahrir Square​នៅអេ​ហ្ស៊ី​ប​ទេ តែ​នៅ​អឺរ៉ុប​ឯណោះ​វិញ​ទេ​កន្លែង​ដែល​ការ​ខក​រសាយចិត្ត​និង​កំហឹង​កំពុងពុះ​ រុយៗ​ដោយសារ​តែ​សេដ្ឋកិច្ច​ដើរ​យឺត​និង​ជាប់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល ​បាន​បណ្តាល​អោយ​ប្រជាជន​ចេញ​មក​តាម​ដង​វិថី​។​
​អេ​ស្ប៉ាញ​ជួប​ការប្រឆាំង​តវ៉ាម​ហាជន​ដែល​គេ​ដាក់ឈ្មោះថា​"​ចលនា​ តូចចិត្ត​"​ប្រឆាំង​ពួក​អ្នកនយោបាយ​ដែល​ដោះស្រាយ​សេដ្ឋកិច្ច​។​កាលពី​ខែ​មុន ពួកឆ្វេងនិយម​រាប់ពាន់​នាក់​បាន​ទាមទា​រ​ធ្វើ​ប្រជាមតិ​អំពី​ផែនការ​មួយ​ ដើម្បី​ថវិកា​មាន​តុល្យភាព​ក្នុង​រដ្ឋធម្មនុញ្ញ​។​
​បាតុក​កម្ម​ស្រដៀង​គ្នា​ក៏​បាន​រីក​រាលដាល​ពាសពេញ​អ៊ីតាលី​នៅពេល​ក្រិច​ កំពុង​ជួប​ចលាចល​សែន​ធំ​ដោយសារ​ពួក​យុវជន​និង​និយោជិត​រដ្ឋ​ដែល​ប្រឈម​ការ​ កាត់​ចេញពី​តារាង​ការងារ សោធន៍​និវត្តន៍​និង​ការ​កាត់​ប្រាក់ខែ​នោះ​កំពុង​ដណ្តើម​កាន់កាប់​អាគារ​ សាធារណៈ​។​
​ឆ្ងាយ​ជាង​នេះ​បន្តិច ពួក​ហ្វូងមនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង​កំពុង​តវ៉ា​នឹង​រដ្ឋាភិបាល​ដោយ​ បង្កើត​ទីក្រុង​ជម្រក​តង់​ជាច្រើន​នៅ​អ៊ី​ស្រា​អ៊ែល​។​
​សូម្បី​តែ​កុបកម្ម​និង​ការ​លួច​យក​ទំនិញ​តាម​ហាង​នៅ​ទីក្រុង​ឡុង​ដ៍​ កាលពី​ពេល​ថ្មីៗ​និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​អង់គ្លេស​ក៏​ត្រូវបាន​គេ​ មើលឃើញ​ថា​បណ្តាលមកពី​ការ​អស់សង្ឃឹម​។​
​នៅ​អាមេរិក ការព្រួយបារម្ភ​ស្រដៀង​គ្នា​កំពុង​កើន​សម្ទុះ​ដោយ​ការស្រងាកចិត្ត​ខ្លាំង​ របស់​ពួកនិយម​ឆ្វង​ចំពោះ​លោក​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​និង​កំហឹង​ទាំង​ខាង​ក្រុម​នយោបាយ​និង​ជំនួញ​។​
​កាលពី​ថ្ងៃ​ចន្ទ សូម្បី​តែ​មហាសេដ្ឋី ច​ច សូ​រ៉ូស ក៏​បាន​សម្តែង​ការគាំទ្រ​ពួក​អ្នក​ប្រឆាំង​តវ៉ា ដោយ​លោក​បាន​និយាយថា​ពួកគេ​ត្រូវ​បាន​បង្ក​រឿង​ដោយ​ប្រាក់រង្វាន់​យ៉ាងច្រើន ​ក្រាស់ក្រែល​ពី​បណ្តា​ធនាគារ​របស់​Wall Street ៕

No comments:

Post a Comment