ដោយ អៀង នាង ថ្ងៃពុធ ទី05 តុលា ឆ្នាំ2011 ម៉ោង18:46
ទិដ្ឋភាពប្រារព្ធទិវាគ្រូបង្រៀនពិភពលោក (រូបថត អៀង នាង)
នោះគឺជាការចុះទៅអនុវត្តន៍ បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញពីសំណាក់សមត្ថកិច្ច ចម្រុះ ដែលមានចំនួនមិនតិចជាង១០០នាក់ ដឹកនាំដោយ លោក កើត ឆែ នាយខុទ្ទការល័យសាលារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ដែលតម្រូវអោយមានមនុស្សតែ ១៥នាក់ បានហែរក្បួន។
ក្នុងបំណងយកញ្ញតិតវ៉ារបស់គ្រូ បង្រៀនទៅកាន់ស្ថាប័នសំខាន់ៗទាំងនោះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្រេចចាកចោលអ្នកចូលរួម មានចំនួនជិត៤០០នាក់ អោយស្ថិតនៅទីលានប្រជាធិបតេយ្យ ជាទីដែលពួកគេចូលរួមប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃពុធនេះ។
ស្តាប់សម្លេង៖
នៅក្នុងពេលហែរក្បួន សមត្ថកិច្ចចម្រុះ សម្រួលចរាចរណ៍ និងបានដើរអមទៅជាមួយ ព្រមទាំងបានរារាំងមិនអោយមានគ្រូបង្រៀនបានចូលទៅក្នុងក្បួននោះ ទេ គឺរក្សាចំនួនតែ១៥នាក់។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានចាត់ទុកទង្វើនោះថា ជាការបំបិទសិទ្ធិសេរីភាពគ្រូបង្រៀន និងថា ការដង្ហែរក្បួនរបស់គ្រូបង្រៀនគឺដើម្បីតែអត្ថប្រយោជន៍គ្រូ បង្រៀនតែប៉ុណ្ណោះ គួរតែអាជ្ញាធរអនុញ្ញាតិ ៖ "
នៅម៉ោងប្រមាណ១១ព្រឹក ក្បួនដង្ហែរញត្តិបានទៅដល់ខាងមុខក្រសួងអប់រំ គេបានណែនាំអោយក្រុមគ្រូបង្រៀនយកញ្ញត្តិទៅដាក់តាម ទ្វារក្រោយ។ បន្ទាប់ពីមានការចរចាដោយមានអន្តរាគមន៍ពី មន្រ្តីមកពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា អាជ្ញាធរបានយល់ព្រមអោយក្បួនដែលមានមនុស្ស១៥នាក់ បានទៅឈរមុខក្រសួងអប់រំ។
ពួកគេបានរង់ចាំនៅទីនោះ រយៈពេលជិត២ម៉ោង ទើបមានមន្រ្តីមកទទួលញ្ញតិ។ ក្បួនដង្ហែរបានបញ្ចប់នៅក្រោយពេលដែលមន្រ្តីខុទ្ទការល័យលោកនាយក រដ្ឋមន្រ្តី ហ៊ុនសែន និងសភាជាតិបានទទួលយកញ្ញត្តិ។
នៅក្នុងញត្តិចំហរបស់សមាគមគ្រូបង្រៀន ជូនទៅក្រសួងអប់រំ រដ្ឋសភា និងរាជរដ្ឋាភិបាល មានអត្ថន័យ និងខ្លឹមសារដូចគ្នា។ ក្នុងនោះគឺទាមទារតម្លើងប្រាក់បៀរវត្សគ្រូបង្រៀន និងមន្រ្តីរាជការ។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា ៖ "
ទាក់ទិននឹងសំណើរនេះ អ្នកគ្រូ សៀម ឆេង បង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាវត្តនគរបាជ័យ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និយាយថា ប្រាក់ខែតិចកំពុងធ្វើអោយគ្រូបង្រៀន ជួបការលំបាកក្នុងជីវភាព ប្រព្រឹត្តខុសក្រុមសីលធម៌វិជ្ជាជីវៈ ៖ "
ចំណែកអ្នកគ្រូ រស់ ទិត្យម៉ាល័យ បង្រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាបឹងត្របែកត្បូងបាន និយាយថា កិត្តិយសរបស់គ្រូបង្រៀនក៏បានស្រុតចុះកាន់តែដុនដាបដោយសារ តែប្រាក់ខែទាប និងការប្រព្រឹត្តខុសក្រមសីលធម៌។
ជាអាណាព្យាបាលមួយរូបមកពី ខេត្តកំពង់ឆ្នាំង លោក ហេង ប៊ុនហ៊ាង និយាយថា គ្រូបង្រៀននៅក្នុងសម័យបច្ចុប្បន្នមិនបានយកចិត្តទុកដាក់ អោយបានពេញលេញទៅលើការសិក្សារបស់សិស្ស ដែលធ្វើអោយគុណភាពអប់រំក៏កាន់តែដុនដាប។
ករណីនេះអ្នកសម្របសម្រួលប្រចាំ តំបន់របស់អង្គការពលកម្មអន្តរជាតិ លោក ប៉ុង សូលអាន ដែលបានចូលរួមទិវាគ្រូបង្រៀននៅព្រឹកនេះ ក៏បានលើកឡើងថា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា លោកអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា យកចិត្តតម្លើងប្រាក់បៀរវត្សសម្រាប់គ្រូបង្រៀន និងត្រូវធានានូវសិទ្ធិរបស់ក្នុងការចូលរួមសមាគម និងការចរចាជាសមូហភាព។
ករណីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក្នុងពេលថ្មីៗនេះ ក៏ធ្លាប់បានផ្តល់អនុសាសន៍ អោយសា្ថប័នពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ បន្ទាប់ពីសង្កេតឃើញថា គុណភាពអប់រំមានការធ្លាក់ចុះ។
ជារួមអ្នកដែលបានចូលរួមទិវាគ្រូ បង្រៀនពិភពលោក នៅព្រឹកនេះ បានយល់ថា គុណភាពអប់រំអាចមានភាពប្រសើរ ប្រសិនបើគ្រូបង្រៀនមានជីវភាពប្រសើរជាងនេះ ។
សូមបញ្ជាក់ដែរថា នៅក្នុងការទាមទាររបស់គ្រូបង្រៀន នៅព្រឹកនេះ ក៏មានការចូលរួមពី ក្រុមអ្នកតំណាងរាស្ដ្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មន្រ្តីអង្គការជាតិ អន្តរជាតិផងដែរ៕
No comments:
Post a Comment