Wednesday, October 5, 2011

បទសម្ភាសន៍​ជា​មួយ​លោក​ សម រង្ស៊ី ជុំវិញ​ទំនាក់​ទំនង​កម្ពុជា​-ថៃ

srp-srp
លោក សម រង្ស៊ី (រូប​ថតគណបក្ស​សម​រង្ស៊ី)
នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្ថាន​ការណ៍ជំ​លោះ​ព្រំ​ដែន​កម្ពុជា​ថៃ បាន​ធូរ​ស្រាល​ឡើង​វិញ គឺ​​បន្ទាប់​​ព​រដ្ឋា​ភិ​បាល​ថ្មី​របស់​ប្រទេស​ថៃ ដឹក​នាំ​​ដោយ​​លោក​​ស្រី យីងឡាក់ មក​ពី​គណបក្ស​ភឿ​ថៃ ដែល​​​គាំទ្រ​​ដោយ​អតីត​នាយក​​រដ្ឋ​មន្ត្រី​​ ថាក់​ស៊ីន ​​ដែល​គេ​ដឹង​​​ថា​​ជា​មិត្ត​ភ័ក្ក្រ​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​​ដឹកនាំ​ប្រទេស​ថៃ​ជំនួស​រដ្ឋាភិ​បាល ចាស់​របស់​លោក អាប់​ភីស៊ីត។ ប៉ុន្តែ​បញ្ហា​ជំលោះ​នៅ​តែ​​ស្ថិត​​ក្នុង​​​បរិបទ​មួយ មិន​ច្បាស់​លាស់។
នៅក្នុងបទសំភាសន៍​ជាមួយ​លោក នួន បូរិន និពន្ធ​នាយក​ព័តមា​ន​សំលេង​ប្រជា​ធិប​តេយ្យ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​​និរទេស​ខ្លួន បាន​ផ្ដល់​អនុ​សាសន៍​អោយ​រដ្ឋាភិបាល​​កម្ពុជា របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ប្រុង​ប្រ​យ័ត្ន ដោយ​មិន​ត្រូវ​ទន់​ចិត្ត ចាញ់​ល្បិច​ថៃ​​នោះ​ទេ។ ប៉ុន្តែ​អនុសាសន៍​របស់​លោក​សម រង្ស៊ី មិន​ត្រឹម​តែ​ជំរុញ​អោយ​រដ្ឋាភិ​បាល​កម្ពុជា ប្រយ័ត្ន​​នឹ​ង​​លិ្បច​ថៃ ប៉ុណ្ណោះ​ទេ​ គឺ​អោយ​ត្រូវ​ប្រយ័ត្ន​យ៉ាង​ខ្លាំង នឹង​ល្បិច​កល​របស់​ប្រទេស​វៀត​ណាម។ ដើម្បី​បា​ន​ជ្រាប​ថា តើ​លោក សម រង្ស៊ី មាន​អនុ​សាសន៍​អ្វី​បន្ថែម​ទៀត?
សូម​ស្ដាប់​បទ​សំភាសន៍​​នេះ​​ដូចត​ទៅ៖

No comments:

Post a Comment