ដោយ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី07 មេសា ឆ្នាំ2011 ម៉ោង16:14
ថ្ងៃព្រហស្បតិ៍ ទី07 មេសា ឆ្នាំ2011 ម៉ោង16:14
ដំណើរឆ្ពោះ ទៅរកការបង្កើតសម្ព័ន្ធភាពប្រជាធិបតេយ្យ ដើម្បីការផ្ដាស់ប្ដូរ រវាងគណបក្សប្រឆាំង ចំនួនពីរ នៅកម្ពុជា គឺគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស បានបោះជំហ៊ានមួយដ៍សំខាន់ នៅពេលនេះ។ លោកគាត សុគន់ អនុប្រធានគណបក្សសិទិ្ធមនុស្ស ដែលជាប្រធានក្រុមបច្ចេកទេស នៃការចចារ ជាមួយគណបក្សសមរង្ស៊ី បានផ្ដល់បទសំភាសន៍ថា ការចចារដើម្បីឈានដល់ការច្របាច់បញ្ជូលគ្នា រវាងគណបក្សទាំងពីរ ដែលធ្វើឡើងក្នុងរយៈពេល បីខែមកនេះ បានទទួលលទ្ធផល ជាច្រើន ហើយនៅសល់តែការបង្ហាញពីការប្ដេជ្ញាចិត្ត រវាងមេដឹកនាំ គណបក្សទាំងពីរ តែប៉ុណ្ណោះ។
បើតាមលោក គាត សុគន់ នៅថ្ងៃទី15 មេសា សប្ដាហ៍បន្ទាប់នេះ នឹងមានពិធីប្រកាស នូវការបញ្ចប់វគ្គទីមួយ នៃការងាររបស់ក្រុមបច្ចេកទេសហើយ បន្ទាប់មកទៀត មេដឹកនាំទាំងពីរ គឺលោកសម រង្ស៊ី និង លោក កឹម សុខា ត្រូវស្នើអោយជួបគ្នា ដោយផ្ទាល់ នៅពេលដ៍ឆាប់ខាងមុខនេះ ហើយចាប់តាំងពីថ្ងៃនោះ គណបក្ស ទាំងពីរឈានដល់ការយោគយល់គ្នា កាន់តែរឹងមាំ ទើបមានការច្របាច់ បញ្ចូលគ្នា ជាផ្លូវការ និងមានប្រសិទ្ធភាព។ ដើម្បីបានជ្រាបបន្ថែមទៀត សូមស្ដាប់បទសំភាសន៍ រវាងលោកនួន បូរិន និង លោក គាត សុគន់ ដូចតទៅនេះ ៖
ស្តាប់បទសម្ភាសន៍ទាំងស្រុង៖
No comments:
Post a Comment