Wednesday, October 5, 2011

បទសម្ភាសន៍​​ជាមួយ​​អ្នក​​រាយ​ការណ៍​​ពិសេស​​អង្គ​ការ​​សហ​ប្រជា​​ជាតិ​​ ស្តី​​ពី​ស្ថាន​​ភាព​​សិទ្ធិ​​មនុស្ស​​​នៅ​​កម្ពុជា

អ្នក​រាយ​កាណ៍​​ពិសេស អង្គ​ការ​​សហ​ប្រជា​​ជា​តិ​ ស្តី​​ពី​​ស្ថាន​​ភាព​​សិទ្ធ​​មនុស្ស​​នៅ​​កម្ពុជា លោក​​សាស្រ្ត​ចារ្យ​ សុរិយា ប្រា​សាទ​ ស៊ូប៊ែឌី កំពុង​​​បំ​ពេញ​​ទស្សនៈកិច្ច​​ផ្លូវ​​ការ​​លើក​​ទី​០៥ មក​​កាន់​​កម្ពុជា ចាប់​​ពី​ថ្ងៃ​​ទី​​៣០​ ខែ​​ឧសភា នឹង​បន្ត​រហូត​ដល់​​ថ្ងៃ​​ទី​៣ ​ខែ​​មិថុនា ឆ្នាំ​​២០១១។
នៅ​ក្នុង​កំ​ឡុង​​ទស្សនៈ​កិច្ច​​រយៈពេ​ល​​ប្រាំ​​ថ្ងៃ របស់​​លោក​ អ្នក​​ជំ​នាញ​​ឯក​​រាជ្យ​ ដែល​​ត្រូវ​​បាន​​តែង​​តាំង​ ដោយ​ក្រុម​​ប្រឹក្សា​​សិទ្ធិ​​មនុស្ស​ ដើម្បី​​ធ្វើ​​ការ​​វាយ​​តំ​លៃ និង​​រាយ​​ការណ៍​ ពី​​ស្ថាន​​ភាព​​សិទ្ធិ​​មនុស្ស​នៅ​​កម្ពុជា​ ​នឹង​​បន្ត​ធ្វើ​​ការ​​ជា​មួយ​​រដ្ឋា​ភិបាល​ និង​​អ្នក​​ពាក់​​ព័ន្ធ​នានា​ លើ​​បញ្ហា​​សិទ្ធិ​មនុស្ស ​នៅ​ពេល​បច្ចុប្បន្ន​ ​រួម​បញ្ចូល​ទាំង​សេរី​ភាព​នៃ ការ​បញ្ចេញ​មតិ នឹង​ជួប​ប្រជុំ សេចក្តី​ព្រៀង​ច្បាប់​ស្តី​ពី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ​និង​ទាំនាស់​ដី​ធ្លី។
សូមស្តាប់​កិច្ច​សម្ភាសន៍​ របស់​អ្នក​ស្រី អៀង នាង អ្នក​យក​ព័តមាន​របស់សំលេង​ប្រជា​ធិបតេយ្យ​ វីអូឌី ដែលបាន​ជួប​សម្ភាសន៍​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​រូប​នេះ ដូច​តទៅ:
ស្តាប់បទសម្ភាសន៍​ទាំង​ស្រុង៖    

No comments:

Post a Comment