ដោយ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី14 កក្កដា ឆ្នាំ2011 ម៉ោង18:23
យ៉ាងហោចណាស់ ក៏គេហទំព័រ វីគីលិក (wikileaks) រកឃើញថា មានការចរចាគ្នា ដោយសំងាត់ រវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រធានគណបក្សប្រឆាំងគឺលោក សម រង្ស៊ី នៅមុនការបោះឆ្នោតពី២០០៨ ហើយបើតាមវីគីលិក លោកនាយករដ្ឋមន្ត្រីបានបញ្ចុះបញ្ចូល អោយលោក សម រង្ស៊ី បានធ្វើជាឧបនាយករដ្ឋមន្ត្រី និងទទួលបន្ទុកក្រសួងមួយចំនួន ប៉ុន្តែលោក សម រង្ស៊ី បដិសេធ ហើយបែរជាចង់ធ្វើជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយទៅវិញ។ ការបញ្ចេញឯកសារ របស់ វិគីលិក នៅត្រង់ឃ្លានេះ ត្រូវបានលោក សម រង្ស៊ី ទទួលស្គាល់ថាជាការពិត ប៉ុន្តែ លោកអះអាងថា ការចូលរួមជាមួយរដ្ឋាភិបាលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចគ្រោះថ្នាក់ សំរាប់អនាគតគណបក្សរបស់លោក គឺដូចការធ្វើអត្តឃាតខ្លួនតែប៉ុណ្ណោះ។
សូមស្ដាប់បទសំភាសន៍ រវាងលោក នួន បូរិន អ្នកយកព័តមានរបស់សម្លេងប្រជាធិបតេយ្យ វីអូឌី និងលោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ពីប្រទេសបារាំង ដូចតទៅនេះ
No comments:
Post a Comment