ហ៊ុន សែនព្រមានចំពោះការកាន់កាប់ដីខុសច្បាប់នៅតំបន់វាលវែង
មេដឹកនាំខ្មែរនៅព្រឹកថ្ងៃចន្ទទី២៦ធ្នូនេះ បានព្រមានចំពោះក្រុមអ្នកមានលុយនិងមានអំណាចមួយចំនួន ដែលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបានគ្រប់គ្រងដីជាច្រើនហិកតារនៅស្រុកវាលវែងក្នុងខេត្តពោធិ៍សាត់ ដែលទើបរៀបចំការអភិវឌ្ឍន៍ថ្មីថានឹងដកយកមកវិញ ។
ថ្លែងនៅក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ដែលគ្រប់គ្រងដោយក្រុមហ៊ុនពីប្រទេសចិន ហ៊ុន សែន បានលើកឡើងដូច្នេះថា មានជនមួយចំនួន ដែលមិនមែនជាម្ចាស់ដី ប៉ុន្តែដើរចាប់ដីសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះហត្ថលេខាលក់និងជួលដីចែកភាគរយគ្នា ហើយបានកាន់កាប់រហូតដល់ ៤០ ទៅ ៥០ ភាគរយ។
ដោយបានបន្តលើកឡើងថា ផ្ទៃដីមួយចំនួនត្រូវបាន មេភូមិ មេឃុំ និងសុរិយោដី បើកឱ្យក្រុមហ៊ុនចេះតែយកដី ច្រើន ហិកតារ ដូច្នេះ នឹងដកចោលទាំងអស់ អ្នកដែលកាន់កាប់ដីខុស ច្បាប់ ហើយ បដិសេធមិនទទួលស្គាល់ចំពោះ ការចេញលិខិត និង ចុះហត្ថលេខា លក់ដី ជួលដី ពីសំណាក់ មេភូមិ មេឃុំ និងសុរិយោដីឡើយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួនបាននិយាយថា សេចក្ដីថ្លែងនេះរបស់ ហ៊ុន សែន គឺគ្រាន់តែជាយុទ្ធសាស្រ្តបែបពាលស៊ីពាលប៉ុណ្ណោះ ខណៈដែលកន្លងមកគេកត់សម្គាល់ឃើញថា មានពួកអ្នកមានលុយគ្មានសែមួយចំនួន បានដើរប្រមូលទិញដីពីប្រជាពលរដ្ឋ ដោយគ្រាន់តែមានការដឹងឮពីអាជ្ញាធរ ហើយទីបំផុតដីទាំងនោះក៏ត្រូវច្បាមយកមកវិញដោយវិធីបែបនេះ ប៉ុន្តែ បែរជាយកទៅបង្វិលឲ្យ ក្រុមហ៊ុន មួយគ្រប់គ្រងដោយមហាសេដ្ឋី ទ្រី ភាព ដែលគេដឹងថា មានភរិយារបស់លោក នាយករដ្ឋមន្ត្រីរូបនេះ នៅពីក្រោយ ៕
No comments:
Post a Comment