Monday, December 26, 2011

The way to colony Cambodia By Bank Invest Of Vietnam

ធនាគារ​ពី​ប្រទេស​យួន​បន្ត​ពង្រីក​ខ្លួន​នៅ​កម្ពុជា

   
ធនាគារ​ខ្នាត​ធំ​មួយ​ពី​ប្រទេស​យួន បាន​បង្ហាញ​វត្ត​មាន​របស់​ខ្លួន នៅ ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ដែល​ធ្វើ​ឲ្យ​ធនាគារ​ពី​ប្រទេស​នេះ​កើន​ដល់​ចំនួន​៤​ហើយ​​នៅ​កម្ពុជា​ ។
សញ្ញា សម្គាល់ MB
ក្នុង​ពិធី​សម្ពោធ​នៅ​អគារ​ភ្នំពេញ ថាវវើល Military Bank (MB)ដែល​ជា​ធនាគារ​ទី​៤​របស់​យួន​នេះ​​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ចុះ​បញ្ជី​ដើម​ទុន​៣៩​លាន​ដុល្លារ នៅ​ធនាគារ​ជាតិ ហើយ​ថា (MB) មាន​គម្រោង​ផ្ដល់​​ប្រាក់​កម្ចី ចំនួន ២០០​លាន​ដុល្លារ ក្នុង​រយៈពេល​១២​ខែ​ក្រោយ  ។
លោក Le Cong អគ្គនាយក MBបាន​ឲ្យ​ក្រុម​អ្នក​កាសែត​ដឹង​ថា ” យើង​គិត​ថា បរិយាកាស កម្ពុជា​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ហើយ​ទី​នេះ នៅ​មាន​ឱកាស​រីក​ចម្រើន​ទៅ​មុខ​ទៀត​ នា​ពេល​អនាគត ” ។
មាន​ការ​កត់​សម្គាល់​ថា ភាគ​ច្រើន​សកម្មភាព​របស់​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​​ចំណែក​ចំណង​នយោបាយ ។ ប្រាក់​កម្ចី​ភាគ​ច្រើន​ដែល​ធនាគារ​ផ្ដល់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ ត្រូវ​តែ​ឆ្លង​កាត់​ដៃ​ មេ​ឃុំ ឬ មេ​ភូមិ ជា​មនុស្ស​របស់​បក្ស​ប្រជាជន ដែល​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​នយោបាយ ទៅ លើ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​សេវា​ពី​ធនាគារ​ទាំង​នោះ ។
លោក គង់ គាំ ប្រធាន​ស្ដីទី គណបក្ស​សម​រង្ស៊ី ធ្លាប់​បាន​ថ្លែង​ពី​ការ​កត់​សម្គាល់​បែប​នេះ​ជា​សាធារណៈ ​ថា បច្ចុប្បន្ន​យួន ឈប់​ប្រើ​ប្រាស់​កម្លាំង​ទ័ព​មក​យក​កម្ពុជា​ហើយ ប៉ុន្តែ​គេ​ប្រើ ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​ ដើម្បី​​បាន​កម្ពុជា ៕

No comments:

Post a Comment