ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ធ្វើឡើងនៅខេត្តសៀមរាប សមាជិកអាស៊ានទាំង ១០ បានពិភាក្សាបញ្ហាសិទ្ធិមនុស្សនៅប្រទេសភូមា ឬ មីយ៉ាន់ម៉ា បញ្ហាជម្លោះដែនកោះនៅសមុទ្រចិន ភាគខាងត្បូង បញ្ហាដោះស្រាយគ្រោះមហន្តរាយក្នុងតំបន់ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាឈានទៅរកការចុះហត្ថលេខាក្នុងពិធីសារជាមួយប្រទេសមហាអំណាចទាំង៥ ដើម្បីធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអែរ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួបសំដែងការគួរសមជាមួយលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា នាថ្ងៃពុធ ទី១១ ខែមករា
ប្រទេសមីយ៉ាន់ម៉ា បានស្នើសុំឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) ជួយធ្វើអន្តរាគមន៍ស្នើសុំទៅអង្គការសហប្រជាជាតិ ឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ឈប់នូវការិយាល័យសម្របសម្រួលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅប្រទេសនេះ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលជាប្រធាននៃកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានផង។ លោកបានថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃពុធ ទី១១ ខែមករា បន្ទាប់ពីចប់កិច្ចប្រជុំថា ប្រទេសភូមា បានស្នើសុំឱ្យប្រទេសអាស៊ាន គាំទ្រទៅលើបញ្ហា ៣ចំណុច ដោយបញ្ជាក់មូលហេតុថា ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា បានដើរទៅមុខឆ្ងាយចេញពីរបបផ្តាច់ការ ឆ្ពោះទៅរករបបប្រជាធិបតេយ្យហើយ។
លោក ហោ ណាំហុង៖ «រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានស្នើឱ្យអាស៊ាន ស្នើបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ា ទី១។ ទី២ មីយ៉ាន់ម៉ា បានស្នើឱ្យអាស៊ាន ជួយបញ្ឈប់នូវ ហ្គូដ អហ្វីស (Good Office ) ការសម្របសម្រួលរបស់អគ្គលេខាអង្គការសហប្រជាជាតិនៅមីយ៉ាន់ម៉ា។ ទី៣ មីយ៉ាន់ម៉ា បានស្នើអាស៊ានឱ្យជួយទប់ស្កាត់មិនចាំបាច់ឱ្យមានសន្និសីទអន្តរជាតិអំពីមីយ៉ាន់ម៉ា»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ក្រុមប្រទេសអាស៊ានបានយល់ព្រមជាមួយគ្នាក្នុងការជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានោះ។
ក្រៅពីបញ្ហាប្រទេសមីយ៉ាន់ម៉ា គឺក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ។
លោក ស៊ូរិន ពិតសុវណ្ណ ជាអគ្គលេខាធិការសមាគមអាស៊ាន។ លោកបានមានប្រសាសន៍ថា បញ្ហាជម្លោះដែនកោះនៅសមុទ្រចិនភាគខាងត្បូងនោះ គឺប្រទេសដែលជាភាគីជម្លោះ និងប្រទេសជា សមាជិកសមាគមអាស៊ាន នឹងធ្វើការពិភាក្សាគ្នាដោយផ្ទាល់។ លោក ស៊ូរិន ពិតសុវណ្ណ បានមានប្រសាសន៍ថា ប្រទេសអាស៊ានទាំងអស់បានស្វាគមន៍ទៅដល់ផលប្រយោជន៍របស់ប្រទេសចិននៅ
No comments:
Post a Comment