Friday, March 2, 2012

ស ខេង ៖ ជន​សង្ស័យ​បាញ់​កម្មករ​នៅ​ខេត្ត​ស្វាយរៀង ជា​ចៅហ្វាយ​ក្រុង​បាវិត

លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ជន​សង្ស័យ​ដែល​បាន​បាញ់​ប្រហារ​មក​លើ​ក្រុម​កម្មករ​នៅ​ខេត្ត​ស្វាយរៀង​កាល​ ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​អភិបាល​ក្រុង​បាវិត។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ការ​ថ្លែង​របស់​លោក ស ខេង នេះ គឺ​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​នៅ​សណ្ឋាគារ​អាំង​ទែ​ កង់​ទីណង់​តាល់​នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​ បញ្ជាក់​ថា ការ​សម្រេច​ឃុំ​ខ្លួន ឬ​មិន​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​អភិបាល​ក្រុង​បាវិត​នេះ គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ។

គួរ​បញ្ជាក់​ថា កាល​ពីអំឡុង​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​២០​កុម្ភះ របស់​កម្មករ​ច្រើន​រយនាក់​នៃ​រោង​ចក្រ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ប្លុក​សេដ្ឋកិច្ច​ពិសេស​ ម៉ាន់​ហាត​តាន់ ខេត្ត​ស្វាយរៀង ​​មាន​​ការ​បាញ់​ប្រហារ​មួយ​មក​លើ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ ដែល​​ធ្វើ​ឲ្យ​កម្មារិនី​យ៉ាង​ហោច​ណាស់ ៣​នាក់ រង​​របួស​ធ្ងន់។ អ្នក​បាញ់​ដែល​​អម​ដោយ​អង្គរក្ស​ បាន​គេច​មក​ទី​ក្រុង​ភ្នំពេញ​​ភ្លាមៗ បន្ទាប់​ពី​មាន​ការ​បាញ់​នោះ៕

4 Responses to " ស ខេង ៖ ជន​សង្ស័យ​បាញ់​កម្មករ​នៅ​ខេត្ត​ស្វាយរៀង ជា​ចៅហ្វាយ​ក្រុង​បាវិត "

  1. ទោះជាមនុស្សភាព បានឈានចូលមកដល់ សម័យកាល នៃវិទ្យាសាស្ត្រ ជឿនលឿន នេះហើយក៏ដោយ ក៏(សង្គមខ្មែរ) គឺ(នៅតែអាក្រក់អ័ព្វអួរ) ជាដដែល ឥតប្រែមុខមាត់ ដ៏គួរឲ្យខ្មាស់អៀន ដែលពិភពលោក បានស្គាល់ ជាយូរមកហើយនោះ សោះឡើយ។ ក្នុងសង្គមខ្មែរ គឺអាក្រក់ទាំងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ, អាក្រក់ទាំងឧក្រឹដ្ឋកម្មផ្សេងៗ, អាក្រក់ទាំងអ្នកនយោបាយ ពុករលួយ, អាក្រក់ទាំងអ្នកអនុវត្តន៍ច្បាប់, អាក្រក់ទាំងប្រព័ន្ធតុលាការ, អាក្រក់ទាំងវិចារណញ្ញាណ ក្នុងខួរក្បាល និងសណ្តានចិត្ត នៃពួកមនុស្ស ជាច្រើន ដែលមានមុខងារជាមន្ត្រីរដ្ឋ។
    និយាយដោយសង្ខេប គឺថា សង្គមខ្មែរ គឺអន់ម៉ាចប់។ ទោះជាសព្វថ្ងៃនេះ ជីវិតខ្មែរកំពុងតែរស់ ដោយសារប្រទេសនានា ដែលមានសប្បុរសធម៌ បាននិងកំពុង ស្រាក់ដៃគ្នា ជួយទ្រទ្រង់ លើកស្ទួយសង្គមនេះ ដែលស្ទើរតែផុតរលត់ បាត់ស្រមោល ម្តងរួចមកហើយក៏ដោយ ក៏ជីវិតខ្មែរ គឺដូចជាពិបាក នឹងលូនចេញឲ្យផុត ពីអន្លង់ឱនភាព។
    តើមានចំណុច ត្រង់ណាខ្លះ ដែលពិភពលោក នឹងសម្លឹងមើលមក ហើយគេអាច ឲ្យតម្លៃដល់សង្គមខ្មែរ ថាជាសង្គមមនុស្ស ដែលប្រកបដោយ សេចក្តីថ្លៃថ្នូរ មានការអភិវឌ្ឍន៍ល្អ គួរឲ្យសរសើរ? តើរាជរដ្ឋាភិបាលកម្ពុជា មានការគ្រប់គ្រងប្រទេស ប្រកបដោយជោគជ័យ ក្នុងការលើកតម្កើង រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋជាទូទៅ ដែរឬទេ? តើរាជរដ្ឋាភិបាលខ្មែរ កំពុងតែលេង បាយឡុកបាយឡ ជាមួយប្រព័ន្ធច្បាប់ ដែលគ្រប់គ្នា ត្រូវតែគោរពនោះ ឬយ៉ាងណា? អ្វីទៅ ដែលជា(តម្លៃ)នៃប្រព័ន្ធច្បាប់ទាំងនោះ? តើវាមិនមែន ជាការ(គោរព)នោះទេ ហីម៉េច?
    ក្នុងករណី នៃការបាញ់បោះ ដែលបណ្តាលឲ្យ ជីវិតមនុស្សប៉ុន្មាននាក់ មានរបួសធ្ងន់ សារព័ត៌មាននេះ បានសរសេរផ្សាយថា ឧក្រឹដ្ឋជន គឺគេបានស្គាល់ អត្តសញ្ញាណរួចហើយ។ តែជននេះ មិនទាន់ឮគេផ្សាយថា បានចាប់យកទៅ ឃុំឃាំងនៅឡើយ។ តើច្បាប់ក្រឹត្យក្រម ក្នុងសង្គមខ្មែរហ្នឹង ជាច្បាប់យ៉ាងម៉េច? ជាច្បាប់ដែលមានតម្លៃ ស្មើនឹងអង្គុបកណ្តុរតូចៗ ឬយ៉ាងណា បានជាឧក្រឹដ្ឋជននេះ ដើរជាន់បានយ៉ាងងាយ? ឬក៏វាជាច្បាប់ ដែលស្គាល់ម្ចាស់ ដូចឆ្កែចាំផ្ទះដែលគេចិញ្ចឹម?
    ជាការចាំបាច់ណាស់ ដែលសង្គមខ្មែរ ត្រូវតែផ្លាស់ប្តូរ អ្នកគ្រប់គ្រងរដ្ឋ។ ព្រោះអ្នកគ្រប់គ្រងរដ្ឋខ្មែរ នាបច្ចុប្បន្ន គឺសុទ្ធតែជាមនុស្សខ្វាក់ សតិសម្បជញ្ញៈ មើលមិនឃើញ ឲ្យបានច្បាស់ នូវគ្រោះថ្នាក់ ដល់អាយុជីវិតជាតិ ដោយសារ អំពើអគតិទាំងឡាយ ដែលគេបាន និងកំពុងធ្វើ។
    សមមិត្តអើយ… ស្នេហាពិត, ចំពោះជីវិតនិងក្រុមគ្រួសារ, ត្រូវហ៊ានលះបង់ ៕
  2. khmer1roob says:
    This idiot Sar Kheng – just like any other CPP leaders, does not understand the rule of laws and its process – person of crime suspect must be apprehended by the police. The court cannot arrest the person. It can only judge the arrested person guilty or not, the verdict to be upheld by the police on the arrested. It is obvious -they look after their people criminal or not.
  3. ជាបឋមសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្រងទស្សនាវដ្តីសារពត៌មានសេរី!
    «មានតែសារពត៌មានសេរីទេដែលខ្មែរគ្រប់ទិសទី មានសិទ្ធិរំលាយភាព តឹងណែនពេញដើមទ្រូងរបស់ខ្លួនបាន»
    សូមជូនអត្ថបទមួយក្រោមចំណងជើងថា «ជាតិសាសន៍ដ៏អភ័ព្វមួយនៅអាស៊ីអាគ្នេយ៍»
    កម្ពុជាជាប្រទេសមួយ ស្ថិតនៅក្នុងជ្រោយសុវណ្ណភូមិ មានផ្ទៃដីទំនាប និងខ្ពង់រាប ដែលអំណោយផលដល់វិស័យកសិកម្ម។ មានធនធានធម្មជាតិច្រើនប្រភេទ លើដី មានព្រៃឈើល្អៗគ្រប់ប្រភេទ ក្នុងដីមានរ៉ែច្រើនប្រភេទ ដូចជារ៉ែប្រេងកាតមាននៅ ក្នុងដែនសមុទ្ទប្លុក A B C D មាននៅក្នុងបាតបឹងទន្លេសាបនិងក្រោមដីក្នុងខេត្ត សៀមរាម កំពង់ធំ និងព្រះវិហារ។ នៅខេត្តមួយចំនួនទៀតមានរ៉ែមាសនៅរតនគីរី រ៉ែដែកកំពង់ធំ រ៉ែផូស្វាតនៅកំពត ។ល។និង។ល។ ធនធានធម្មជាតិមានច្រើន ស្ថានភាពដីរាបស្មើល្អ អាកាសធាតុល្អមិនក្តៅពេក មិនត្រជាក់ពេក ច្រកផ្លូវសម្រាប់ ទំនាក់ទំនងជាមួយអន្តរជាតិអាចប្រព្រឹត្តទៅបានទាំងផ្លូវគោក ទឹក​ នឹងអាកាស ចុះហេតុអីបានជាមកដល់សតវត្សទី២១ ឆ្នាំ២០១២ទៅហើយ ពលរដ្ឋក្នុងប្រទេស ដ៏អភ័ព្វមួយនេះនៅតែស្ថិតនៅក្នុងភាពក្រីក្រតោកយ៉ាក រត់ប្រសេចប្រសាច រកការងារក្នុងប្រទេស ក្រៅប្រទេស ឲ្យគេបោកប្រាស បង្រ្កាប និងសំលាប់ជារៀង រាល់ថ្ងៃដូច្នេះ?
    ខ្ញុំសូមរំលឹកពីសាវតាខ្លះៗត្រឹមជំនាន់អាណានិគមនិយមបារាំងមកដល់បច្ចុប្បន្ន ។ កាលពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ជាសម័យមួយស្ថិតនៅក្រោមអាណានិគមបារាំង យើងជាម្ចាស់ស្រុកទាំងស្តេចទាំងរាស្រ្តគ្មានសិទ្ធិចាត់ចែងកិច្ចការប្រទេសជាតិ ព្រោះបារាំងវាត្រួតយើង។
    ក្រោយពីទទួលបានឯករាជ្យ០៩វិច្ឆិកាឆ្នាំ១៩៥៣ដល់មុន១៨មីនាឆ្នាំ១៩៧០ គេពិនិត្យឃើញថាប្រទេសនេះមានការរីកចម្រើនបង្គួរ តែថ្នាក់ដឹកនាំធំៗ មួយចំនួន ធំក៏កំពុងទទួលរងឥទ្ធិពលមនោគមវិជ្ជាពីប្លុកកុម្មុយនីស្ត ពីសហភាពសូវៀត និង ចិន ដែលយកមកសាបព្រោះនៅឥណ្ឌូចិន ម្លោះហើយប្រទេសនេះក៏ឈានដល់ ធ្វើរដ្ឋប្រហារទំលាក់សម្តេចព្រះប្រមុខរដ្ឋនរោត្តម សីហនុទៅ។
    ពី១៨មីនា១៩៧០ ដល់មុន១៧មេសាឆ្នាំ១៩៧៥
    ជាម័យកាលមួយដែលប្រទេសកម្ពុជាត្រូវបានបែងចែកជាផ្នែកម្ខាងគ្រប់គ្រងដោយ ខ្មែរក្រហមមានទីតាំងធំនៅតំបន់ជនជាតិភាគឥសាន គាំទ្រដោយស្តេចសីហនុ ម្ខាងដឹកនាំសេនាប្រមុខលន់ ណុលគាំទ្រដោយសហរដ្ឋអាមេរិក។ ពេលនេះសម័យ ដែលប្រទេសនេះទទួលរងនូឥទ្ធិពលពីរ មួយកុម្មយនីស្តមានវៀតណាមអ្នកត្រួត ចិនជាអ្នកផ្តល់ជំនួយ គោលដៅយយក ទឹកខ្មែរជាទីកន្លែងឈរជើងផងជាអ្នកជួយស្បៀងផង។​ មួយទៀតលោកសេរី មាន អាមេរិកជាអ្នកជួយមានគោលបំណងប្រហាក់ប្រហែលលគ្នា គឺចង់យកជ័យជំនះ សង្រ្គាមនៅវៀតណាមខាងត្បូង ។ ដោយឥទ្ធិពលពីរ មានខ្នងបង្អែករៀងៗខ្លួនបែប នេះការគ្រប់គ្រងរបស់ខ្មែរក្រហមកាន់តែធំៗទៅស្ទើរទូទាំងប្រទេស ឯខាងលន់ណុល អាមេរិកជាប់រវល់ប្រយុទ្ធជាមួយវៀតណាមឈប់ផ្តលជំនួយនៅ ឆ្នាំ១៩៧៣ រដ្ឋាភិបាលលន់ណុលកាន់តែខ្សោយព្រោះអត់ជំនួយ ថ្ងៃអវសានបាន ឈានមកដល់ ត្រឹម១៧មេសា ឆ្នាំ១៩៧៥ ។
    ពី១៩៧៥ មកដល់មុន៧មករាឆ្នាំ១៩៧៩
    ប្រទេសកម្ពុជានៅក្នុងរយៈពេលនេះអ្វីៗធ្លាក់ដល់កំរិតសូន្យ គ្មានអ្វីនឹងថ្លែង។
    ពី៧មករា១៩៧៩ដល់មុនបោះឆ្នោត១៩៩៣
    ប្រទេសទើបងើបពីសង្ក្រាមដែលអ្វីត្រូវបំផ្លាញអស់ដល់ឬសគល់ ពីបនប៉ុលពត មកជួបនឹងនឹមកុម្មុយនីស្តថ្មី របស់រដ្ឋភិបាលក្រុងហាណូយ ខ្មែរស្ទើឡប់ខួរ ឡប់នឹង ខ្វះស៊ីផង ប្រឹងធ្វើការងារដើម្បីទប់ទុលពួកខ្មាំងជាខ្មែរម្ខាងទៀតផង និងការពង្វក់ ស្មារតីរបស់វៀតណាមផង ។ ឃើញថាមហាសែនវេទនា ស្ទើរស្លាប់ ស្ទើររស់​ ។ របបថ្មីនេះនៅតែកុម្មុយនីស្តដដែល ពាក្យថារបបកុម្មុយនីស្តគ្មានបរជាពលរដ្ឋណា ប្រាថ្នាចង់បានទេ តែធ្វើម្តេចបើគេជិះជាន់តាមបែបនេះទៅហើយ ។
    ពីក្រោយបោះឆ្នោត១៩៩៣ដល់​១៩៩៨
    ខ្មែរគ្រប់រូបសង្ឃឹមថាបានដូររបប មានការរីកចំរើន ដឹងអីរដ្ឋាភិបាលក្បាលពីខ្លួន មួយ ក្បាលទាញទៅស្តាំ មួយទាញទៅឆ្វេង នាយករដ្ឋមន្ត្រីទី១ចង់ឈ្នះទី២ និងត្រឡប់មកវិញ ទីបំផុតសង្រ្កាមកណ្តាលក្រុងមួយ កាលពីថ្ងៃទី៥និងទី៦កក្កដា ឆ្នាំ១៩៩៧ បានកើតឡើង រលាយរលត់ វេទនាខ្លោខផ្សារមួយ​ ហើយខ្លះដល់ចងក សំលាប់ខ្លួនលើកទៀត ដោយស្នាដៃរបស់អ្នកដឹកនាំខ្មែរ។
    ចាបពីក្រោយបោះឆ្នោតឆ្នាំ១៩៩៨មកដល់បច្ចុប្បន្នជិតដាច់អាណត្តិទី៤ បើអ្នកនៅ ក្រៅប្រទេស ហើយមកលេងស្រុកខ្មែរម្តងៗ ឬអ្នកក្នុងស្រុកដែលមានជីវភាព លំបាក គិតរវល់តែដោះស្រាយជីវភាពលោកមិនបានដឹងទេ គិតខំរកនេះនោះទៅ គ្រាន់បានរស់នឹងគេ រកបានមួយថ្ងៃសម្រាប់ថ្ងៃប៉ុណ្ណោះ ។ ចំពោះកងកម្លាំង ប៉ូលីស ទាហាន មន្ត្រីរាជការថ្នាក់ទាបវេទនារកទីបំផុតគ្មាន ខ្លះទ្រាំៗទៅ ព្រោះថា ខំតស៊ូយូរណាស់មកហើយ បើទោះណាជាឈប់ក៏ពិបាករកការងារធ្វើព្រោះខ្លួន កាន់តែចាស់។ ខ្លះទៀតនៅក្មេងល្មមក៏រត់រកអ្វីផ្សេងក្រែងបានរស់ប្រសើរជាងធ្វើ ការរដ្ឋបន្តិច ។ ចំណែកអ្វីៗដែលអ្នកក្រៅមើលមកហាក់ដូចជាហំនោះ គឺសុទ្ធតែ កំចីបរទេស ដូចជាំផ្លូវ សាលា មន្ទីរពេទ្យ ស្ពាន ឯសំណង់ថ្មីៗជាច្រើនភាគច្រើន ដីរបស់អង្គភាពរដ្ឋ ពួកអ្នកដឹកនាំបច្ចុប្បន្នដោះដូរឬដីរបស់ពលរដ្ឋធ្លាប់រស់នៅ ដប់ទៅម្ភៃឆ្នាំហើយ អ្នកមានអំណាច ឈ្មួញឃុបឃិតគ្នាប្លន់ បណ្តេញចេញទាំង បំពាន ។ ត្រងចំណុចនេះយើងនឹកឃើញកំណាព្យជំនាន់លន់ណុលថា«នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម »នេះជារឿងពិតមិនអាចប្រកែកបាន។
    ដូច្នេះតាមរយៈការតាមដានព្រឹត្តិការណ៍ និងការរៀបរាប់ទ្រួសដូចខាងលើនេះ ហើយ បានជាពលរដ្ឋខ្មែរមកដល់ដំណាក់កាលនេះហើយ នៅតែក្រវេទនា គេមើលងាយ មើលថោកគ្រប់ទិសទីក្នុងពិភពលោក ។ សូមខ្មែរទាំងអស់ក្រោក ឡើង កសាងប្រទេសជាមួយអ្នកស្នេហាជាតិពិតប្រាកដ ដែលមិនជាជន កុម្មុយនីស្តធ្លាប់មានបាតដៃប្រឡាក់ឈាមជាតិសាសន៍ឯង ៕
  4. ពី១៩៧៥ មកដល់មុន៧មករាឆ្នាំ១៩៧៩
    ប្រទេសកម្ពុជានៅក្នុងរយៈពេលនេះអ្វីៗធ្លាក់ដល់កំរិតសូន្យ គ្មានអ្វីនឹងថ្លែង។
    ពី៧មករា១៩៧៩ដល់មុនបោះឆ្នោត១៩៩៣
    ប្រទេសទើបងើបពីសង្ក្រាមដែលអ្វីត្រូវបំផ្លាញអស់ដល់ឬសគល់ ពីបនប៉ុលពត មកជួបនឹងនឹមកុម្មុយនីស្តថ្មី របស់ រដ្ឋភិបាលក្រុងហាណូយ ខ្មែរស្ទើឡប់ខួរ ឡប់នឹងខ្វះស៊ីផង ប្រឹងធ្វើការងារដើម្បីទប់ទុលពួកខ្មាំងជាខ្មែរម្ខាងទៀតផង និងការពង្វក់ស្មារតីរបស់វៀតណាមផង ។ ឃើញថាមហាសែនវេទនា ស្ទើរស្លាប់ ស្ទើររស់ ។ របបថ្មីនេះនៅតែ កុម្មុយនីស្តដដែល ពាក្យថារបបកុម្មុយនីស្តគ្មានប្រជាពលរដ្ឋណាប្រាថ្នាចង់បានទេ តែធ្វើម្តេចបើគេជិះជាន់តាមបែបនេះ ទៅហើយ ។
    ពីក្រោយបោះឆ្នោត១៩៩៣ដល់១៩៩៨
    ខ្មែរគ្រប់រូបសង្ឃឹមថាបានដូររបប មានការរីកចំរើន ដឹងអីរដ្ឋាភិបាលក្បាលពីខ្លួនមួយ ក្បាលមួយទាញទៅស្តាំ មួយទាញទៅឆ្វេង នាយករដ្ឋមន្ត្រីទី១ចង់ឈ្នះទី២ និងត្រឡប់មកវិញ ទីបំផុតសង្រ្កាមកណ្តាលក្រុងមួយ កាលពីថ្ងៃទី៥និងទី៦កក្កដា ឆ្នាំ១៩៩៧បានកើតឡើង រលាយរលត់ វេទនាខ្លោខផ្សារមួយ ហើយខ្លះដល់ចងក សំលាប់ខ្លួនមួយលើកទៀត ដោយស្នាដៃរបស់អ្នកដឹកនាំខ្មែរ។
    ចាបពីក្រោយបោះឆ្នោតឆ្នាំ១៩៩៨មកដល់បច្ចុប្បន្នជិតដាច់អាណត្តិទី៤ បើអ្នកនៅក្រៅប្រទេស ហើយមកលេងស្រុក ខ្មែរម្តងៗ ឬអ្នកក្នុងស្រុកដែលមានជីវភាពលំបាក គិតរវល់តែដោះស្រាយជីវភាពលោកមិនបានដឹងទេ គិតខំរកនេះនោះ ទៅគ្រាន់បានរស់នឹងគេ រកបានមួយថ្ងៃសម្រាប់ថ្ងៃប៉ុណ្ណោះ ។ ចំពោះកងកម្លាំង ប៉ូលីស ទាហាន មន្ត្រីរាជការថ្នាក់ទាប វេទនារកទីបំផុតគ្មាន ខ្លះទ្រាំៗទៅព្រោះថា ខំតស៊ូយូរណាស់មកហើយ បើទោះណាជាឈប់ក៏ពិបាករកការងារធ្វើ ព្រោះខ្លួនកាន់តែចាស់។ ខ្លះទៀតនៅក្មេងល្មមក៏រត់រកអ្វីផ្សេងក្រែងបានរស់ប្រសើរជាងធ្វើការរដ្ឋបន្តិច ។ ចំណែកអ្វីៗ ដែលអ្នកក្រៅមើលមកហាក់ដូចជាហំនោះ គឺសុទ្ធតែកំចីបរទេស ដូចជាំផ្លូវ សាលា មន្ទីរពេទ្យ ស្ពាន ឯសំណង់ថ្មីៗជាច្រើនភាគច្រើនដីរបស់អង្គភាពរដ្ឋ ពួកអ្នកដឹកនាំបច្ចុប្បន្នដោះដូរឬដីរបស់ពលរដ្ឋធ្លាប់រស់នៅ ដប់ទៅ ម្ភៃឆ្នាំហើយ អ្នកមានអំណាច ឈ្មួញឃុបឃិតគ្នាប្លន់ បណ្តេញពលរដ្ឋចេញទាំងបំពាន ។ ត្រងចំណុចនេះ យើង នឹកឃើញកំណាព្យជំនាន់លន់ណុលថា«នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម »នេះជារឿងពិតមិនអាច ប្រកែកបាន។
    ដូច្នេះតាមរយៈការតាមដានព្រឹត្តិការណ៍ និងការរៀបរាប់ទ្រួសដូចខាងលើនេះហើយ បានជាពលរដ្ឋខ្មែរមកដល់ដំណាក់ កាលនេះហើយ ខ្មែរនៅតែក្រវេទនា គេមើលងាយ មើលថោកគ្រប់ទិសទីក្នុងពិភពលោក ។ សូមខ្មែរទាំងអស់ក្រោក ឡើង កសាងប្រទេសជាមួយអ្នកស្នេហាជាតិពិតប្រាកដ ដែលមិនជាជន កុម្មុយនីស្តធ្លាប់មានបាតដៃប្រឡាក់ឈាម ជាតិសាសន៍ឯង ៕

No comments:

Post a Comment