គណបក្សប្រជាជនដែលមានគ្រប់លទ្ធភាព នឹងមានបេក្ខជនរបស់ខ្លួននៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ស្របពេលដែលគណបក្សផ្សេងទៀតកំពុងប្រឈមនឹងការលំបាកក្នុងការរកបេក្ខជនឈរឈ្មោះនៅតាមតំបន់ដាច់ស្រយាល និងទីក្រុង ដោយសារតែការគំរាមកំហែង និងបារម្ភពីផលប្រយោជន៍។ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សនរោត្តមរណប្ញទ្ធិ និងគណបក្សតូចៗ មិនសូវជាមានអ្នកចង់ឈរឈ្មោះជាបេក្ខជនឡើយ ទោះគ្មានការគំរាមកំហែងក៏ដោយ ប៉ុន្តែដោយសារតែគេមិនពេញចិត្តតែម្តង។ បើតាមអំណះអំណាងរបស់អ្នកភូមិ អាជ្ញាធរតែងដើរគំរាមដល់អ្នកណាដែលហ៊ានឈរឈ្មោះធ្វើជាបេក្ខជនសម្រាប់គណបក្សសមរង្ស៊ី ហើយអ្នកខ្លះត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងក៏មាន។ មួយវិញទៀត ពួកមានអំណាច ទិញទឹកចិត្តសកម្មជនគណបក្សសមរង្ស៊ីឲ្យបោះបង់ចោលគណបក្ស ហើយមកចុះចូលជាមួយគណបក្សប្រជាជនក្នុងតម្លៃមួយ។ យោងតាមសកម្មជនដែលធ្លាប់ចាញ់ឧបាយកលនិយាយថា ពួកគេត្រូវបានអូសទាញឲ្យចេញពីគណបក្សសមរង្ស៊ី ដោយទទួលបាន៥០០ដុល្លារ និងការងារសមស្របនាពេលអនាគត រីឯថ្នាក់ដឹកនាំតាមខេត្ត នឹងបានទទួលកាដូរច្រើនជាងនេះ។ ជារឿយៗថ្នាក់ដឹកនាំគណបក្សប្រជាជនតែងតែបដិសេធពីការទិញទឹកចិត្តនេះ ប៉ុន្តែសាក្សីនិងភស្តុតាងជាច្រើនបង្ហាញថា គណបក្សនេះពិតជាបានប្រព្រឹត្តអំពើស្មោកគ្រោកបែបនេះប្រាកដមែន។
វប្បធម៌គំរាមកំហែង និងទិញទឹកចិត្ត ត្រូវបានគណបក្សប្រជាជនប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពអស់រយៈពេលច្រើនឆ្នាំមកហើយ និងកំពុងបន្តយ៉ាងរលូន។ គណបក្សប្រឆាំងគ្មានជំរើសអីក្រៅពីប្រឹងប្រែងទាំងលំបាកលំបិន ដើម្បីតទល់ជាមួយគណបក្សកាន់អំណាច ក្រោមចុងអាវុធ និងទឹកលុយនោះឡើយ។ គណបក្សប្រជាជនអាចនឹងឈ្នះសម្លេងភាគច្រើននៅមូលដ្ឋានម្តងទៀតនាអាណត្តិនេះ ដោយសារតែទឹកលុយដែលខ្លួនបាចសាចគ្មានស្តាយស្រណោះ ដែលបានដោយអំពើពុករលួយ រីឯគណបក្សប្រឆាំងនឹងបានទទួលសម្លេងដែលកើតចេញពីឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដ៕

No comments:
Post a Comment