ព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង បាននិយាយកាលពីម្សិលមិញថា គេនឹងកោះហៅលោកឈូក បណ្ឌិត ចៅហ្វាយក្រុងបាវិត ដែលរងការចោទប្រកានថា បានបាញ់កម្មករយ៉ាងហោចណាស់៣នាក់ ឲ្យរងរបួសធ្ងន់មកសាកសួរ នៅថ្ងៃទី ១៦ មិនា ខាងមុខ ។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្វាយរៀងបានអះអាងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ” ខ្ញុំបានកោះហៅគាត់មកសាកសួរនៅថ្ងៃទី១៦មិនា “ ។
កាលពីសប្ដាហ៏កន្លងទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាលោក ឈូក បណ្ឌិតគឺជាជនសង្ស័យ ដែលបានបាញ់កម្មការិនីរោងចក្រដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ នៃ ក្រុងប៉ាវិត អំឡុងការធ្វើកូដកម្មមួយកាលពីថ្ងៃទី២០ខែ កុម្ភៈ កន្លងទៅ ។
ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពុំទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ដោយតុលាការនៅឡើយទេ ។ លោក ឈូក បណ្ឌិត ត្រូវបានក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនិយាយកាលពីម្សិលមិញថា កំពុងពេលនេះតែលាក់ខ្លួន នៅផ្ទះអ្នកធំម្នាក់ ក្នុងទីក្រុងភ្នំពេញ ៕

No comments:
Post a Comment