Saturday, March 10, 2012

ទាហាន​ឡាវ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​៦នាក់

តាម​សេចក្តី​រាយការណ៍​ពី​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃទី​០៧ មីនា កន្លង​ទៅ​ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​៦នាក់​ត្រូវ​ទាហាន​ឡាវ​ចាប់​ខ្លួន​នៅ​តំបន់​ ខាំភោគ ចន្លោះ​បង្គោល​សីមា​លេខ​៥៩ និង​៦០ ដោយ​ចោទ​ថា បាន​ឆ្លង​ដែន​ចូល​ទឹកដី​ឡាវ​ខុស​ច្បាប់។
ទាហានការពារព្រំដែនឡាវ
សេចក្តី​រាយ​ការណ៍​ដដែល​បាន​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៦នាក់​នោះ មាន​ឈ្មោះ ១.សា មភនបន ភេទ​
ប្រុស អាយុ​៣៩ឆ្នាំ​ជា​មេ​ប៉ុស្តិ៍​ឃុំ​សេកុង ស្រុក​សៀមប៉ាង ២.លឿង បន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ៣.នូ សែឡា ភេទស្រី អាយុ​៣៤ឆ្នាំ ៤.ផាន់ វណ្ណឌី ភេទ​ប្រុស អាយុ​២៧ឆ្នាំ ៥.ថង ញ៉ ភេទ​ប្រុស​អាយុ​២២ឆ្នាំ និង​៦. លី ដែង ភេទស្រី​អាយុ​៣៦ឆ្នាំ ។ បច្ចុប្បន្ន​នេះ ពួក​គេ​ទាំង​៦នាក់​ត្រូវ​បាន​ទាហាន​ឡាវ​ឃុំ​ខ្លួន​នៅ​បន្ទាយ​ទាហាន​ការពារ​ ព្រំដែន​ឡាវ។
គួរ​រំលឹក​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​១៤នាក់​ផ្សេង​ទៀត​ កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ត្រូវ​ទាហាន​ឡាវ​ចាប់​ខ្លួន​ផង​ដែរ ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ​ទេ៕

No comments:

Post a Comment