Saturday, March 10, 2012

ក្រុម​ហ៊ុន ​សម្លៀក​បំពាក់​និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន​បន្ទរ​ទាមទារ​ឲ្យ​ចាប់​ខ្លួន​អ្នក​បាញ់​កម្មករ​

 
ក្រុម​ហ៊ុន សម្លៀក​បំពាក់​ម៉ាក​ធំ​ៗ​របស់​ពិភព​លោក និង អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​​របស់​ពួក​គេ​​ ចំពោះ​ស្ថាន​ភាព​សន្តិសុខ​ដ៏​ផុយ​ស្រួយ​របស់​កម្មករ​​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជន​ដៃ​ដល់​​ដែល​បាន​បាញ់​ធ្វើ​ ឲ្យ​កម្មការិនី​​យ៉ាង​ហោច​ណាស់​៣​នាក់​ដែល​បម្រើការ​នៅ​ក្នុង​រោង​ចក្រ​ ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​​រង​របួស​ធ្ងន់​​កាល​ ពី​​ថ្ងៃទី​២០ កុម្ភះ​កន្លង​ទៅ  ។
ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម របស់
រដ្ឋាភិបាល ហ៊ុន សែន
នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់ ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិ​ជ្ជកម្ម កាល​ពី​ថ្ងៃ សុក្រ  ក្រុម​ហ៊ុន​ដែល​មាន​យី​ហោ​ល្បី​ៗ​ទាំង​នោះ​ ដែល​មាន​ដូច​ជា H&M ,American Eagle Outfiters  Clombia និង​ក្រុម​ហ៊ុន Puma ដែល​អ្នក​បំរើ​ការងារ​របស់​ខ្លួន​ទទួល​រង​ការ​បាញ់​ប្រហារ​នោះ រួម​ទាំង​អង្គការ​អ​ន្តរជាតិ​មួយ​ចំនួន​ផង បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​រួម​របស់​ខ្លួន​ថា ” យើង​សូម​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​​អំពើហិង្សា​​ដែល​ ផ្ទុះ​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ …។ យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​បង្កើន​កិច្ច​ប្រឹង​ប្រែង ទ្វេ​ដង​ថែម​ទៀត ដើម្បី​បង្ក​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព ​និង ស្ថេរ​ភាព​សម្រាប់​កម្មករ និង ក្រុម​ហ៊ុន​ នានា​​ក្នុង​ប្រទេស​កម្ពុជា..” ។
ឈូក បណ្ឌិត អតីត​ចៅ​ហ្វាយ​ក្រុង​បាវិត រង​ការ​ចោទ​ថា ​គឺ​ជាជន​ដៃ​ដល់​តែ​ម្នាក់​គត់ ដែល​បាន​បាញ់​ ធ្វើ​ឲ្យ​​កម្មការិនី​យ៉ាង​ហោច​ណាស់​៣​នាក់ របួស​ធ្ងន់​អំឡុង​ការ​តវ៉ា​មួយ​កាល​ពី​ថ្ងៃ​ទី ២០ កុម្ភះ កន្លង​ទៅ ​។ បច្ចុប្បន្ន​ជន​នេះ ពុំ​ទាន់​ត្រូវ​បាន​ចាប់​ខ្លួយ​ក​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ ៕​

No comments:

Post a Comment