ព្រះរាជក្រឹត្យដែលនាំទៅដល់ការលើកលែងទោសមហាសេដ្ឋីជាតិ រុស្ស៊ី ដែលបានប្រព្រឹត្តិអំពើអនាចារ លើកុមារីកម្ពុជាជាច្រើននាក់ ក៏ ដូចជាកុមារីនៅក្នុងប្រទេសរបស់គេ បានផ្ដើមឲ្យមានការរិះគន់ជាសាធារណៈ ទាំងមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ចំពោះរដ្ឋាភិបាលខ្មែរ ក៏ដូចជាព្រះមហាក្សត្ររបស់ប្រទេសនេះ អំពីការជាន់ឈ្លីគ្មានប្រណីចំពោះកិច្ចប្រឹងប្រែង ការពារសិទ្ធិមនុស្ស និង កុមារ នៅ លើពិភពលោក ។ វាគឺជាទង្វើដែលនាំឲ្យពិភពលោក មានការខកចិត្តយ៉ាងធ្ងន់ធ្ងរបំផុត ។
ម៉ូឡូឌីយ៉ាកូវ ឬ អាឡេចសាន់ឌើរ ត្រូទីម៉ូវ (Alexander Trotimov ) អាយុ៤៥ឆ្នាំ ដែលបានចំណាយលុយប្រមាណ៣រយលានដុល្លារ សម្រាប់វិនិយោគរមណីយដ្ឋានមួយនៅ កោះពស់ក្នុងក្រុងព្រះសីហនុ ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពគ្រប់គ្រាន់ក្រោមបទសេពសន្ថវៈជាមួយក្មេងស្រីកម្ពុជា មិនទាន់គ្រប់អាយុរហូតដល់១៧នាក់ រួមទាំងការជួញដូរផ្លូវភេទកុមារផងដែរ ។ ករណី ដែលត្រូវបានគេមើលឃើញ ថាមានសភាពខ្លាំងក្លាជាងគេ ពាក់ព័ន្ធការរំលោភសេពសន្ថវៈលើកុមារនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានតុលាការក្រុងព្រះសីហនុ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំកាលពីអំឡុងខែ តុលា ឆ្នាំ ២០០៧ ។
តាមពិតទៅការប្រព្រឹត្តិអំពើដ៏គួរឲ្យស្អប់ខ្ពើមនេះ វាមិនមែនជាលើកទីមួយទេ សម្រាប់
ម៉ូឡូឌីយ៉ាកូវ ។ ជននេះក៏ត្រូវបានជាប់ចោទថា បានរំលោភបំពានផ្លូវភេទ លើកុមារីជនជាតិរុស្ស៊ី ៦នាក់ ហើយប៉ូលិសរុស្ស៊ីក៏កំពុងតែស្វះស្វែងតាមរកចាប់ខ្លួនជននេះផង ដែរ , ប៉ុន្តែត្រូវបានបដិសេធដោយរដ្ឋាភិបាលកម្ពុជា នៅពេលដែលមានការទាមទារ ឲ្យធ្វើបត្យាប័ន បញ្ជូនមហាសេដ្ឋីគម្រក់រូបនេះ ទៅកាន់ប្រទេសរុស្សី វិញនោះ។
នៅចំពោះមុខច្បាប់ស្ដីពី សិទ្ធិមនុស្ស ចំពោះមុខក្រមសីលធម៌មនុស្សជាតិ ទង្វើបែបនេះរបស់ ម៉ូឡូឌីយ៉ាកូវ គ្មានថ្ងៃអត់ឱនទោសឲ្យបានឡើយ ។ ទោះបីជាស្ថិតក្រោមហេតុផល ណាក៏ដោយ ។
កាលពីប៉ុន្មានឆ្នាំមុន បុរសជនជាតិអូស្ត្រាលីម្នាក់អាយុ៥០ ឆ្នាំ ត្រូវបានតុលាការអាមេរិកកាត់ទោសប្រហារជីវិតនៅលើកៅអី អគ្គិសនី ពីបទចាប់រំលោភស្រ្តីអាយុ២៨ឆ្នាំ ម្នាក់នៅរដ្ឋតិចសាស់ ។
នេះជាការបង្ហាញឲ្យឃើញពីការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការ ខាងសិទ្ធិមនុស្ស និង ក្រមសីលធម៌របស់មនុស្សជាតិ ។ ថ្វីត្បិតតែគេកត់សម្គាល់ឃើញប្រទេសតតិយលោកមួយនេះអាចប្រព្រឹត្ត សកម្មភាពស្នេហាបានយ៉ាងល្ហាចល្ហឹមក៏ពិតមែន ប៉ុន្តែចំពោះអំពើសេពសន្ថវៈដោយគ្មានការយល់ព្រម ឬ អំពើចាប់រំលោភ គឺត្រូវតែទទួលទោសយ៉ាងតឹងរឹងបំផុត ។ ក្នុងស្ថានភាព បែបនេះ បើដូចជា ម៉ូឡូឌីយ៉ាកូវ គឺគ្មានថ្ងៃអាចយកខ្នោះចេញពីផ្នូរបានឡើយ ។
សម្រាប់កម្ពុជាទង្វើរបស់ ម៉ូឡូឌីយ៉ាកូវ បានធ្វើឲ្យកុមារីដែលទទួលរងពីអំពើដ៏ថោកទាបរបស់គេ មានវិប្បដិសារី ឈឺចាប់អស់មួយជីវិត ការបាត់បង់កិត្តិយសរបស់ក្រុមគ្រួសារជនរងគ្រោះ និង តម្លៃសីលធម៌របស់ជាតិ ត្រូវបានបំផ្លាញគ្មានសល់…។ ប៉ុន្តែទីបំផុតទៅ ជនដ៏ឧក្រិដ្ឋនេះ បែរជាមានវាសនាល្អ ត្រូវបានព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី លើកលែងទោស ឲ្យមានសេរីភាពយ៉ាងរំភើយ កាលពីថ្ងៃអង្គារទី២០ធ្នូ ថ្មីៗនេះ , ជាទង្វើដែលផ្ដើមឲ្យមានភាពស្រយុតចិត្តយ៉ាង ខ្លាំងពីបណ្ដាសហគមន៍ជាតិ ក៏ដូចជាអន្តរជាតិ ។
នៅចំពោះមុខការរិះគន់ចម្រុះទៅលើមហាក្សត្រខ្មែរអង្គនេះ មានមជ្ឈដ្ឋានខ្មែរមួយចំនួន ដែលដើម្បីការចង់បន្ធូរបន្ថយ ដល់កំហុសឆ្គងរបស់ព្រះមហាក្សត្រនោះ បានលើកឡើងថា ព្រះអង្គគ្មានកំហុសទេ ..ទាំងនេះមកពីការជំរុញរបស់រដ្ឋាភិបាល ។ ក៏ដូចគ្នាដែរ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ធ្នូ ទ្រង់ ស៊ីសុវត្ថិ ធម្មកោ ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្របានមានបន្ទូលថា ព្រះអង្គធ្វើតាមការស្នើរបស់រដ្ឋាភិបាល ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទ្រង់បានមានបន្ទូលបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រ មានព្រះរាជសិទ្ធិគ្រប់គ្រាន់ ក្នុងការធ្វើព្រះតម្រិះនិងសម្រេច រាល់កិច្ចការផ្សេងៗ ដែលបានដាក់ស្នើមកទ្រង់ ។ មានន័យថា ការសម្រេចលើកលែងទោស ដល់ ឧក្រិដ្ឋជនផ្លូវភេទលើកុមារ ម៉ូឡូឌីយ៉ាកូវ ដែលពិភពលោកកំពុងស្អប់ខ្ពើម គឺសុទ្ធសឹងតែបានឆ្លងកាត់ ការគិតគូដោយព្រះមហាក្សត្ររួចហើយ មិនមែនជាការជំរុញ របស់រដ្ឋាភិបាលទេ ?
ដែលពាក្យអះអាងរបស់ទ្រង់ធម្មកោខាងលើនេះ វាបានបង្ហាញពីចេតនា ទាញអារម្មណ៍ និង បិទបាំងសាធារណៈមតិ កុំឲ្យមើលឃើញងាយពេកថា ព្រះមហាក្សត្រ គ្មានសម្បជញ្ញៈ ស្គាល់ខុសត្រូវ ល្អអាក្រក់ , ជាអាយ៉ងរបស់រដ្ឋាភិបាល , ល្ងង់សព្វបើ គេឲ្យយកដៃខ្លួនឯង ទៅច្របាច់ ក សម្លាប់ខ្លួនឯង ក៏ចេះតែព្រម ដែរ ។ ពោល គឺដឹងតែធ្វើទៅខុសហើយ ខាតបង់ ផលប្រយោជន៍ជាតិ អាម៉ាស់មុខ ក៏ទៅដែរ ឲ្យតែរដ្ឋាភិបាលជំរុញនោះ ! ។
ប៉ុន្តែបើទោះជាដូច្នេះក្ដី កំហុសឆ្គងម្ដងហើយម្ដងទៀត ដែលក្នុងនោះរាប់ទាំងការឡាយព្រះហស្តលេខាកាលពីឆ្នាំ២០០៥ ធ្វើឲ្យអនុសញ្ញា ស្ដីពីព្រំដែនគោកខ្មែរ-យួន ដែលក្រុម ហេង សំរិន , ជា ស៊ីម ហ៊ុន សែន បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលយួនក្នុងឆ្នាំ១៩៨៥មានសុពលភាព ស្របច្បាប់ផងនោះ គឺ វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ណាស់ថា រាជបល្ល័ង្កខ្មែរពេលនេះ មានតម្លៃ គ្រាន់តែ ជាបង្គន់ សម្រាប់ រដ្ឋាភិបាលអាយ៉ងយួន បន្ទោបង់តែប៉ុណ្ណោះ ។ និយាយឲ្យងាយយល់ទៅ មហាក្សត្រខ្មែរបច្ចុប្បន្ន គឺ គ្រាន់តែជាតុក្កតា របស់រដ្ឋាភិបាលក្រុងភ្នំពេញដែលរណបយួនតែប៉ុណ្ណោះ ៕
Subscribe to:
Post Comments (Atom)
Watch Show about Khmers
Anthony Bourdain |Grenade Attack 1997 |Cambodia For Sale |
Dey Krahorm & Boeung Kak Lake |Vietnam Invation of Kampuchea |Preah Vihear |Preah Vihear| Sam Rainsy and Hun Sen meeting |Interview with Hun Sen |Interview with Hun Sen - 26 June |Cambodia Killing Fields |Khmer Rouge Prison Chief Apologises |KR Survivor Takes the Stand |Khmer Rouge trial 29 Mar 09 |World Bank Report | This Is Cambodia | Plastic-Killers | Great Lake | Saving Crocodile | Nixon Bombing | Sentenced Home | Mafia & Drug Lord | Pol Pot the Interview | 1998 Protest | 1998 - Cambodia | Sin Sisamouth's Wife | Monks clash April 07 | Fou-Nan (The Lost City) | Ko Prey | 1997 Grenade Attacks | The Bombing | The Green Deal | Sex Trap | Sex Trafficking | Train Norries | Plastic-Killers | Methamphetamine | Tourism vs. Orphans | KR Tribunal | KR Charged | Khmer Rouge | Victims of KR | Oil Corruption Concern | Trouble Cambodia | Sihanouk Makes Peace | Leading to Cap Tren | Battambang Prison | Sex Slaves | Street Children | Piseth Pilika | April 17 1975 | Monks Clash April 07 | Bernard Krisher | Cambodia Today | Angkor Wat | Cambodia Evictions | Sihanouk Biography | Prison Riot | S-21 Khmer Rouge
No comments:
Post a Comment