ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា បានចែងយ៉ាងច្បាស់ណាស់ពីការធានាចំពោះសេរីភាពរបស់ប្រជាពលរដ្ឋទូទៅ ក្នុងនោះមានសេរីភាពនៃការជួបជុំគ្នា សេរីភាព បញ្ចេញមតិ សេរីភាពក្នុងការបង្កើតឲ្យមានសហជីព និង សមាគម , ហើយពិសេសនោះ គឺសេរីភាពនៃការផ្សព្វផ្សាយនិងទទួលបានព័ត៌មាន ។ បែបនេះត្រូវបានគេមើលឃើញថា មានភាពប្រដមប្រសងទៅនឹងប្រទេសអនុវត្តន៏គោលការលទ្ធិប្រជាធិបតេយ្យ ដទៃទៀតដែរ ។
ប៉ុន្តែទីបំផុតទៅសេរីភាពទាំងនេះមានចែងតែនៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ។ ជនកម្ពុជាពុំដែលទទួលបានសេរីភាពពិតប្រាកដ ដូចបានធានានៅក្នុងច្បាប់នេះឡើយ ។ ពួកគេត្រូវទទួលរងការវាយដំ ដោយដំបងឆក់ ស្វ័យកាំភ្លើង និង ចាប់ឃុំឃាំង បើសិនជាហ៊ានប្រមូលផ្ដុំ និងបញ្ចេញមតិដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៏របស់ក្រុមមន្ត្រី រដ្ឋាភិបាល ។
ជាញយដងអ្នកតំណាងប្រជាពលរដ្ឋដែលហ៊ានចេញមុខការពារផលប្រយោជន៏ប្រជាពលរដ្ឋ ផលប្រយោជន៏ជាតិ ត្រូវបានគេចាប់ដាក់គុក ក្រោមបទផ្សេងៗយ៉ាងអយុត្តិធម៌បំផុត ។ តួយ៉ាងដូចជាករណីលោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរជាដើមដែល ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំក្រោមបទញុះញង់ ដោយគ្រាន់តែបញ្ចេញមតិផ្អែកលើមូដ្ឋានបច្ចេកទេស ពីគ្រោះថ្នាក់នៃថ្មរអង្គរវត្ត បណ្ដាលមកពីចំណាំងអំពូលភ្លើងហ្វា របស់ក្រុមហ៊ុនចិន ស៊ូជីង ដែលគេដឹងថា ស្និទ្ធ នឹង សុខ អាន ។ ហើយ ម្ដងហើយ ម្ដងទៀត នាយករដ្ឋមន្ត្រីខែ្មរ ហ៊ុន សែន បានចេញមុខ មកជេ អ្នកកាសែតដែលហ៊ានរិៈគន់ខ្លួនដោយផ្ទាល់តាមរបៀបឆៅៗ ដែលបានធ្វើឲ្យអ្នកកាសែតខ្លះភ័យព្រលឹងចុងសក់ ។
លើសពីនេះរាល់ការចេញអាជ្ញាប័ណ្ណឲ្យប្រព័ន្ធផ្សព្វផ្សាយ ( ព័ត៌មានបោះពុម្ព )ក្រសួងព័ត៌មានសុទ្ធតែបានប្រាប់ ជាមុនអំពីលក្ខដែលហាមដាច់ខាតមិនឲ្យរិៈគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងស្ថាប័នរបស់រដ្ឋ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយបែប អេឡិចត្រូនិច និង សោតទស្សន៏ មានដូចជាវិទ្យុ និង ទូរទស្សន៏វិញ គឺអាចអនុញ្ញាតិនិងប្រើប្រាសបាន សម្រាប់តែគណបក្សកាន់ណាចប៉ុណ្ណោះ ។
បើយ៉ាងនេះ តើឯណាទៅសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ ?
សម្រាប់ពលរដ្ឋបណ្ដាប្រទេសប្រជាធិបតេយ្យ បានចាត់ទុកសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការទទួលនិងផ្សព្វផ្សាយព័ត៌មាន គឺជាអុកស៊ីហ្សែន គឺជាជីវិត ដែលនាំទៅរកការផ្លាស់ប្ដូរនិងការអភិវឌ្ឍន៏ប្រកបដោយចីរភាព ។ អតីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ហ្សក ដាបបែលយូប៊ូស ធ្លាប់បានចាត់ទុកសវត្សទី២១នេះថា ជាយុគសម័យព័ត៌មាន ។ ពោលគឺទំព័រនៃការប្រើប្រាសអាវុធប្រកបដោយគ្រោះថ្នាក់ជាមធ្យោបាយនៃការផ្លាស់ប្ដូររបបសង្គម ហាក់ដូចជាបានរំលងផុតនិងហួសសម័យទៅហើយ ។
ជាក់ស្ដែងកាលពីឆ្នាំ២០១១កន្លងទៅ ព្យុះបដិវត្តន៏បានផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេងនៅបណ្ដាប្រទេសមួយចំនួនក្នុងប្លុកអារ៉ាប់ មានដូចជា ទុយណេស៊ី អេហ្ស៊ីព ជាដើម ។ ការបដិវត្តន៏អាចដំណើរការទៅបានគឺដោយសារតែពលរដ្ឋរបស់គេ បានទទួលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានឲ្យគ្នីគ្នា ដឹងពីអ្វីដែលជាកំហុសរបស់រដ្ឋាភិបាល ហើយក៏កើតជាការយល់ឃើញដូចគ្នាតែមួយ ដែលនាំទៅដល់ការផ្ដួលរំលំរដ្ឋាភិបាលផ្ដាច់ការ នឹង ពុករលួយរបស់គេ ប្រកបដោយភាពជោគជ័យតែម្ដង ។ តួយ៉ាងដូចករណីបដិវត្តន៏នៅអេហ្ស៊ីព ដែលគេឲ្យឈ្មោះថា បដិវត្តន៏fecbook ជាដើម ។
សញ្ញាណនេះ បានធ្វើឲ្យមេដឹកនាំផ្ដាច់ការជាច្រើន នៅលើពិភពលោករអើលខ្នងយ៉ាងខ្លាំង , ប្រទេសខ្លះបានព្យាយាមរារាំងទប់ស្កាត់ មិនឲ្យមានគេហទំព័រប្រឆាំងខ្លួនមាននៅក្នុងប្រទេសដែលខ្លួនគ្រប់គ្រងក៏ដូចជាការ គម្រាមកំហែងចាប់អ្នករិៈគន់ទាំងនោះ ដាក់គុកជាដើម ។ ជាការរារាំងប្រៀបបាន ដូចការយកបាតដៃបាំងពន្លឺព្រះអាទិត្យ ។ ចំណែកនៅក្នុងប្រទេសកម្ពុជាឯហ្នេះវិញ ម្ដងហើយម្ដងទៀត មេដឹកនាំខ្មែរ ហ៊ុន សែន បានព្យាយាមបង្វែរស្ថានការណ៏រុញអ្នកប្រឆាំងខ្លួន ឲ្យធ្លាក់ក្នុងគន្លងប្រដាប់អាវុធដើម្បីបានលេសកម្ទេច ។ តើយើងទៅល្ងង់ដល់ថ្នាក់នេះឬ ?
ដូច្នេះដើម្បីឈានទៅដល់ការផ្លាសប្ដូររបបសង្គម ជាបឋមជនកម្ពុជា ចាំបាច់ណាស់គឺត្រូវតែធ្វើយ៉ាងណាដើម្បីទាមទារសេរីភាពពិតប្រាកដក្នុងការបើក មាត់ និង បើក ត្រចៀក ជាមុនសិន ។ ពោលគឺត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យមានសេរីភាពក្នុងការនិយាយ ផ្សព្វផ្សាយ និង ទទួលបានព័ត៌មាន ។ គឺជាសេរីភាពដែលមានចែងធានាស្រាប់ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ៕

គន្លឹះធំ ដែលខ្ទាស់រារាំង ឲ្យគាំងជាប់ រកផ្លូវចេញមិនរួច ហើយពលរដ្ឋខ្មែរ ទូទាំងប្រទេស មិនអាចចូលបាន ទៅក្នុងទីលាននៃសេរីភាព គឺវិចារណញ្ញាណ នៃមេដឹកនាំខ្មែរ។ ជាវិចារណញ្ញាណ ដែលខ្វះ(ពន្លឺខ្លាំងគ្រប់គ្រាន់) ផ្នែកខាងចក្ខុវិស័យ មើលឃើញ ឲ្យបានធ្លុះទៅឆ្ងាយ ក្នុងបញ្ហាអាយុជីវិតជាតិ និងក្នុងការលើកតម្កើង ស្មារតីរាស្ត្រខ្មែរ ឲ្យដុះរស់រវើកឡើង ដើម្បីជាកម្លាំង ទ្រទ្រង់ជាតិ។ ហ្នុងហើយដែលជាគន្លឹះធំ ដ៏អាក្រក់គ្រោតគ្រាត ដែលឃាំងផ្លូវ មិនឲ្យរាស្ត្រខ្មែរ… សតិអារម្មណ៍ និងប្រាជ្ញាខ្មែរ អាចចូលទៅដុះព្រោងព្រាត ក្នុងទីលាន នៃសេរីភាពនោះបាន។
ហើយលទ្ធផល ដែលផ្តល់មក ពី(វិចារណញ្ញាណខ្វះពន្លឺ)នោះ គឺសង្គមខ្មែរ ត្រូវជាប់គាំង ក្នុងភាពទន់ខ្សោយ អ័ព្វបញ្ញា ទុញទាល់ក្នុងគំនិត ដោយសាររាស្ត្រ ខ្វះសេរីភាពពេញលេញ ក្នុងការជួយនិយាយបង្អើល ដាស់តឿនសតិអារម្មណ៍ មនុស្សខ្មែរផងគ្នា ឲ្យយល់ច្បាស់ពីអ្វី ដែលជាមេរោគ ដែលកំពុងរោលរាល រាតត្បាតដល់សុខភាព នៃសង្គមខ្មែរទាំងមូល។
រាស្ត្រខ្មែរទាល់ច្រក ទាល់ក្រ ហើយរត់ទៅស៊ីឈ្នួល ធ្វើខ្ញុំកញ្ជះគេ នៅតាមផ្ទះ តាមសម្បែង ក្នុងប្រទេសដទៃ ដ៏សែនឆ្ងាយ ដែលខ្លះត្រូវបាត់ខ្លួន… ខ្លះស្លាប់បាត់បង់ជីវិត… ហើយភាគច្រើន ត្រូវគេធ្វើបាប ប្រមាថមើលងាយ ប្រើវក់វី យ៉ាងអស់សាច់ មិនថាយប់មិបថាថ្ងៃ។ ជាស្ត្រីខ្មែរក្មេងៗ ដែលកំពុងរងទុក្ខវេទនា នៅស្រុកគេ ដោយសារភាពក្រីក្រល្ងង់ខ្លៅ។
ហ្នុងហើយ ជាលទ្ធផល នៃការខ្វះការយល់ដឹង គ្រប់អន្លើ ដែលជាបច្ច័យ ផ្តល់មកពីការ បិទបាំងសេរីភាព និយាយសារសង ពិគ្រោះយោបល់ រៀនសូត្រពីគ្នា ទៅវិញទៅមក។ ក្បាលមេដឹកនាំខ្មែរ សុទ្ធតែដំបៅរលួយ ប៉ះពាល់មិនបាន… ព្រោះវាឈឺ។ តែឈឺហើយ ច្រឡោតហើយ។ ទៅរកគ្រូ មើលដំបៅទាំងនោះ ឲ្យជាសះទៅ… សមមិត្តអើយ… ឬក៏រកពេទ្យឆ្កួត ឲ្យមកជួយតម្រែតម្រង់ វិចារណញ្ញាណវិកលចារិក ក៏ល្អម្យ៉ាងដែរ។ បើមិនឥចឹងទេ គឺខ្មែរនៅតែរស់ ក្រោមខ្សែបន្ទាត់ នៃមនុស្សភាព ហើយវេទនាជារហូត។ យួនចូលស្រុក យកដីអស់ ដោយសារខ្មែរភ្លើ។
វិចារណញ្ញាណ ឥស្សរជនខ្មែរ គឺអន់ខ្សោយ រាប់រយឆ្នាំមកហើយ…
មកដល់សម័យនេះ គឺជាវិចារណញ្ញាណ នៃមេដឹកនាំខ្មែរ ដែលលិចលង់ជ្រៅ ទៅក្នុងភពអន្ធការ នៃអាត្មានិយម និងគ្រួសារនិយម ដែលជះស្រមោលខ្មៅអែរ មកលើវិចារណញ្ញាណជាតិនិយម របស់ខ្លួន ដែលគួរតែមានភាគច្រើន។ ហើយមនុស្សទាំងនោះ ជាពិសេសគឺ(ខ្វះឋាមពលឬពន្លឺ)ក្នុងគំនិតអារម្មណ៍ ដែលជួយឲ្យគេ បានយល់ជាក់ច្បាស់ ពីតម្លៃនិងផ្លែផ្កា ដែលអាចដុះចេញ ពីសួនច្បារនៃសេរីភាព។ ក្នុងន័យ នៃការបំបិទសេរីភាពនេះ យើងជារាស្ត្រសាមញ្ញ អាចចាត់ទុកថា ជាការប្រមាថមើលងាយជីវិត ក្នុងភាព(ជាមនុស្ស)របស់យើង ហើយក៏ជាការ (បំពានទៅលើច្បាប់ព្រះ) ដែលទ្រង់បានផ្តល់សេរីភាពនេះ ដល់(មនុស្ស)ម្នាក់ៗគ្រប់ៗគ្នា តាំងតែពីកំណើតមក។
មានកំណើតកើតមកជាមនុស្ស… មនុស្សត្រូវតែមានសេរីភាពគ្រប់គ្រាន់ ក្នុងការសម្រេចចិត្ត នឹងធ្វើអ្វីៗ ដែលសមស្របតាមភាពជាមនុស្ស ដើម្បីសេចក្តី ថ្លៃថ្នូររុងរឿង សុខសាន្តត្រាណ សប្បាយរីករាយ ក្នុងជីវិតរស់នៅ។ ដូច្នេះដែលរស្មីនៃប្រាជ្ញា របស់មនុស្ស នឹងចែងចាំងកាន់តែល្អឡើង ហើយជាយថាហេតុ គេនឹងអាច មានលទ្ធភាពខ្ពស់ ក្នុងការគិតគូរ បង្កើតមធ្យោបាយ ផ្សេងៗ ទប់ទល់នឹងការគម្រាមកំហែង នៃគ្រោះធម្មជាតិ ដែលអាចនឹងកើតឡើង មិនថាយប់មិនថាថ្ងៃ ចេត្រឬពិសាខ។ តែបើគេភ្លើ ខ្វះប្រាជ្ញា រស់ក្នុងភាពល្ងើល្ងង់ គេអាចនឹងលង់ទឹក ត្រឹមជង្គង់ហើយស្លាប់បាន។
ដូច្នេះសរុបសេចក្តីទៅ ឃើញថា ការឃាឃាំងបំបិទបំបាំង សិទ្ធិសេរីភាព ផ្នែកខាងការបញ្ចេញមតិ របស់រាស្ត្រ គឺជាការប្រមាថមើលងាយ ជីវិតរស់នៅ របស់រាស្ត្រ ហើយ(កំហុសទាំងស្រុង)ត្រូវធ្លាក់ទៅលើ ឥស្សរជនដឹកនាំប្រទេស ដែលមានកាតព្វកិច្ច នឹងធ្វើការបម្រើជាតិសាសន៍ខ្លួន ដែលមានមនុស្ស រាប់លាននាក់ ជាសមាជិក ឲ្យបានយល់នូវភាពត្រជាក់ត្រជុំ រស់នៅដោយសុខសាន្តត្រាណ គ្មានការរំលោភ រំខានណាមួយ ដែលមិនចាំបាច់ មិនសមរម្យ។ ប៉ុន្តែការរំលោភសិទ្ធិ រាស្ត្រខ្មែរ ពីសំណាក់រាជរដ្ឋាភិបាល របស់ខ្លួន ដែលខ្លួនបានបោះឆ្នោតឲ្យ នៅមានជាបន្ត មិនទាន់មានការកែប្រែអ្វី ជាធំដុំគួរកត់សម្គាល់ឡើយ។
គឺជាកំហុស ដែលនឹងនៅជាប់ក្នុងទំព័រ សៀវភៅពង្សសាវតាជាតិ។
មិនដឹងជា វិចារណញ្ញាណ មេដឹកនាំរដ្ឋខ្មែរ ដែលលិចលង់ជ្រៅ ទៅក្នុងភពអន្ធការនោះ នឹងផុសអណ្តែត ឡើងមកវិញ ហើយយល់ឲ្យច្បាស់ ពីគ្រោះអាសន្ន នៃប្រទេសជាតិ ដែរឬអត់។ តាមការប៉ាន់ស្មានមើលទៅ ក្តីសង្ឃឹមហ្នឹង គឺមានតិចតួចណាស់ ពីព្រោះភពអន្ធការនោះ បានធ្វើឲ្យ វិចារណញ្ញាណ នៃមនុស្សទាំងនោះ ឆ្កួតវង្វេង ក្នុងអារម្មណ៍ នៃអាត្មានិយម និងគ្រួសារនិយម ជាយូរឆ្នាំមកហើយ។ អត្តសញ្ញាណខ្មែរ កំពុងតែរលុប បន្តិចម្តងៗ រហូតដល់បាត់បង់ជាស្ថាពរ ដោយសារការឆ្កួតវង្វេងនោះ។
តែបើក្តីសង្ឃឹមនោះ នឹងរីកដុះដាលឡើងវិញ គួរកត់សម្គាល់ ខ្មែរនឹងរស់ ហើយរស់ក្នុងភាពមាំទាំ សប្បាយរីករាយ។ ទោះយ៉ាងណា សូមព្រះជាអម្ចាស់ ទ្រង់ជួយ ជនជាតិដ៏អភ័ព្វនេះ ផងចុះ…៕៚
មេដឹកនាំនៃប្រទេសលោកខាងលិច ភាគច្រើន ដែលជាប្រទេសជឿនលឿន មានអរិយធម៌ខ្ពង់ខ្ពស់ ពេញចិត្តនឹងការទ្រទ្រង់លើកតម្កើង លទ្ធិប្រជាធិបតេយ្យ ដែលជាលទ្ធិឲ្យតម្លៃ ចំពោះ(ជីវិតមនុស្ស) និងតម្លៃនៃសេរីភាពរបស់មនុស្ស ស្របតាមបញ្ញាតិពីធម្មជាតិ ដែលព្រះបានបង្កើតមក។ សេរីភាព របស់មនុស្ស គឺដុះដាលលូតលាស់បានល្អ តែនៅក្នុងបរិយាកាស នៃលទ្ធិប្រជាធិបតេយ្យ(ពិតប្រាកដ)ដែលមានមេកើយនៃប្រទេស ជួយកម្លាទឹកចិត្តរាស្ត្រជាបន្ថែម ឲ្យចេះប្រើសេរីភាព ឲ្យបានសមរម្យ ដើម្បីសេចក្តីចំរើនរុងរឿង ក្នុងសង្គមជាតិ។
ហើយការប្រើសេរីភាព ប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ នៃប្រជាពលរដ្ឋម្នាក់ៗ តែងបង្កើត(រស្មីប្រាជ្ញា) ដែលចេះតែដុះដាល រីកសាយ ភ្លឺល្អឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយជំនាន់ ទៅមួយជំនាន់ នៃជីវិតរាស្ត្រ។ ដូចគ្នាបេះបិត ទៅនឹងច្បារដំណាំ ដែលគេឧស្សាហ៍ថែទាំ ស្រោចទឺក ដាក់ជី ហើយគេក៏មិនបណ្តោយ ឲ្យមាន់ទាទៅកកាយ ឲ្យជ្រូកទៅឈ្មូស ឬឲ្យគោក្របី ដើរជាន់ ជញ្ជ្រុំ ស្រេចតែនឹងចិត្តនោះទេ។ ក្នុងរឿងសេរីភាពនេះ នៅស្រុកខ្មែរ យើងដឹងហើយ ថានរណាជាមាន់ទា ជ្រូកគោក្របី ដែលតែងតែបំផ្លិចបំផ្លាញ ច្បារដំណាំនៃសេរីភាព ដែលជាអំណោយពីព្រះ ដល់មនុស្សជាទូទៅ។
មនុស្សដែលប្រឆាំងនឹងច្បាប់ព្រះ ច្រើនតែជាមនុស្ស មានព្រលឹងចិត្ត កាចសាហាវ ពុំសូវខ្វាយខ្វល់និងទុក្ខធុរៈ របស់មនុស្សផងគ្នា។ តែមាន វិចារណញ្ញាណ អាត្មានិយម និងគ្រួសារនិយមនោះ ច្រើនជាង វិចារណញ្ញាណជាតិនិយម។ ហើយនេះជា បរិយាកាសពិតប្រាកដ ក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលរាស្ត្ររស់ក្នុងភាព ល្ងឹតល្ងង់ក្រីក្រ បាត់ទឹកបាត់ដី ក៏បង្ខំចិត្តរត់ចោលស្រុក ចោលគ្រួសារកូនតូចតាច ទៅស៊ីឈ្នួលគេ នៅទីឆ្ងាយៗ ផុតពីប្រទេសរបស់ខ្លួន ហើយជួបគ្រោះថ្នាក់ និងក្តីវេទនា។
តាមបណ្តាប្រទេស ដែលមានអរិយធម៌ខ្ពស់ មេដឹកនាំនៃប្រទេសទាំងនេះ ក៏មានទស្សនៈវិស័យខ្ពស់ ក្នុងការយល់ដឹង ពីតម្លៃ នៃជីវិតមនុស្ស។ ជាតិជាមនុស្ស គេសាងខ្លួនគេ… គេលើកតម្កើង (ភាពជាមនុស្ស) របស់គេ ឲ្យបានដល់កំពូល នៃកិត្តិយសជាមនុស្ស ដែលវត្តមានគេមានភាពក្លាក្លំ មានប្រាជ្ញាវាងវៃច្រើន ក្នុងការដោះស្រាយបញ្ហាជីវិត។ គេដេកដើរ អង្គុយគិតគូរ រស់នៅ សក្តិសមជាមនុស្ស ដែលគេទៅទីណា (កិត្តិយសនៃមនុស្សភាព) តែងតែឃើញ នៅជាប់ជាមួយគេ ដូចស្រមោលអីចឹង។
ហ្នឹងហើយជាលទ្ធផល ជាផ្លែផ្កា នៃការទ្រទ្រង់លើកតម្កើង សេរីភាព នៃការ ហ៊ាននិយាយពិគ្រោះយោបល់ ហ៊ាននិយាយបើកកកាយ ពីអ្វីដែលជាជម្ងឺរ៉ាំរ៉ៃ ដែលកំពុងតែទាញសង្គមមួយ ឲ្យធ្លាក់ចុះក្នុងភាពក្រីក្រទន់ខ្សោយ។ ជាលទ្ធផល ជាផ្លែផ្កា ដែលសង្គមខ្មែរស្រេកឃ្លាន ចង់បាន ដើម្បីបញ្ចប់ ការរស់នៅ(ក្រោមបន្ទាត់)(មនុស្សភាព)… ព្រោះខ្មែរ ក៏ជាមនុស្ស ដូចគេដូចឯងដែរ។
តែវិចារណញ្ញាណជាតិនិយម នៃអ្នកដឹកនាំរដ្ឋខ្មែរ ក្នុងរជ្ជកាលក្រោយនេះ នៅមិនទាន់ដុះដាលល្អ គ្រប់ជ្រុងជ្រោយ ដែលសំខាន់ៗ សម្រាប់ការរស់នៅ ក្នុងភាពហ៊ឹកហ៊ាក់នឹងគេ នៅឡើយ។ ហើយសេចក្តីព្យាយាម របស់សត្រូវសួរពូជ ក្នុងមនោសញ្ចេតនា នៃការតាមចាប់ យកទ្រព្យសម្បត្តិខ្មែរ ក៏នៅមានជាអលជ្ជី គ្មានចុងបញ្ចប់សោះឡើយ។
ដើម្បីការពារខ្លួន និងដើម្បីសេចក្តីថ្កុំថ្កើងរុងរឿង ក្នុងជីវិត ប្រជាពលរដ្ឋខ្មែរ ត្រូវការជាចាំបាច់ នូវសេរីភាពគ្រប់បែបយ៉ាង ដូចសេរីភាព នៃពលរដ្ឋ ក្នុងអរិយប្រទេសនានាដែរ។ ជនដែលឃាឃាំង បំបាត់សេរីភាពមនុស្ស អាចចាត់ទុកថា ជាឧក្រឹដ្ឋជន ដែលជាន់ឈ្លីសិទ្ធិមនុស្ស ៕៚
កុម្ភៈ 16, 2012 at 1:05 am
សេចក្តីវេទនា ទុក្ខសោក ដែលមានជាយូរអង្វែង ក្នុងជីវិតខ្មែរ គឺបណ្តាលមក ពីកត្តាច្រើនយ៉ាង។ យើងអភ័ព្វខ្លាំងណាស់។ សេចក្តីនិរាស ប្រាត់ប្រាស់ ពីភូមិដ្ឋាន ញាតិសណ្តាន បងប្អូនម៉ែឪ ជាទីស្រឡាញ់ គឺជាបច្ច័យផ្តល់មក ពីការឆ្កួតវង្វេង ក្នុងសតិបញ្ញា នៃមេដឹកនាំរដ្ឋខ្មែរ ដែលមកដល់សម័យ វិទ្យាសាស្ត្រ ដ៏ជឿនលឿននេះហើយ ក៏ខ្មែរនៅតែជួបប្រទះ ភាពទុរន់ទុរា ក្នុងជីវិតជាដដែល។
យើងវេទនាហើយ គេប្លន់សេរីភាពយើងទាំងកម្រោល… គេបង្ក្រាបយើង មិនឲ្យយើងនិយាយ បញ្ចេញយោបល់ អ្វីទាំងអស់។ គេប្រមាថ (មនុស្សភាព)របស់យើង… គេចាត់ទុកយើង ថាជាមនុស្សកំប៉ិកកំប៉ុក ស្ទើរប្រៀបប្រដូច ទៅនឹងតិរច្ឆាន។ ជីវិតរាស្ត្រខ្មែរ មួយចំនួនធំ ត្រូវគេរំលោភសិទ្ធិ សេរីភាព គេបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្ត ដែលមានបន្តិចបន្តួច។ មិនតែប៉ុណ្ណោះ គេដឹកជញ្ជូន យកពួកគាត់ ទៅចាក់ចោលនៅទីឆ្ងាយ… ទីដែលគេមិនធ្លាប់ស្គាល់។ ពួកគាត់មិនអាចធ្វើអ្វី ការពារខ្លួនបាន គឺបានត្រឹមតែទួញយំ លើកក្រមា ជូតទឹកភ្នែកដែលហូររហាម…
ខ្សែនៃបទចម្រៀងខាងក្រោមនេះ គឺជាបទចម្រៀង នៃទុក្ខសោកជនជាតិខ្មែរ..
កុម្ភៈ 16, 2012 at 1:07 pm
បើយើងអានសារព័ត៌មានផ្សេងៗ ហើយពិចារណាបន្តិចទៅ យើងអាចយល់បានថា ស្រុកខ្មែរក្នុងរជ្ជកាល សម្តេចហ៊ុនសែន ពាក្យថាសេរីភាព គឺមានដល់ទៅ(ពីរសណ្ឋាន)៖
(សេរីភាពមួយ) គឺការដែលយើងអាចនិយាយ សម្តែងមតិ រិះគន់ឥស្សរជន អ្នកធ្វើការជូនរដ្ឋ កាលណាគេ(គ្មានលទ្ធភាពគ្រប់គ្រាន់) នឹងគ្រប់គ្រងប្រទេស បានដោយជោគជ័យ ឬដោយស្អាតស្អំ ហើយពុំមានការប្រឡាក់ប្រឡូស ក្នុងរឿងពុករលួយ និងរឿងអាស្រូវដទៃទៀត។ ហើយការអនុវត្តន៍សេរីភាពនេះ នឹងមានការធានាពីច្បាប់រដ្ឋធម្មនុញ្ញ ថានឹងពុំបណ្តាលឲ្យមានហេតុផល អាក្រក់អ្វី ធ្លាក់មកលើខ្លួនយើងសោះឡើយ។ ប៉ុន្តែជារឿង គួរឲ្យទោមនស្ស ដែលសេរីភាពមួយនេះ គឺត្រូវមេដឹកនាំប្រទេស គាបសង្កត់ គ្របបិទបាំង មិនអនុញ្ញាត ឲ្យយើងប្រើប្រាស់បាន។ គេប្លន់យកសេរីភាពយើង មួយនេះ ដោយយកច្បាប់ព្រៃ មកគម្រាមកំហែងយើង។
រីឯ(សេរីភាពមួយផ្សេងទៀត) ជាសេរីភាព ដែលប្រៀបបាននឹង(សិទ្ធិ) របស់(ក្រុមចោរប្រដាប់អាវុធ) ដែលជាសេរីភាព មិនសមស្រប តាមលក្ខណៈច្បាប់ របស់ប្រទេស ហើយក៏មិនសមស្របតាមវិន័យព្រះផងទេ។ គឺជាសេរីភាព ក្នុងឧក្រឹដ្ឋកម្ម ដែលគេបង្កើតឡើង សម្រាប់ប្រើ តាមទំនើងចិត្តរបស់គេ ហើយគេប្រើសេរីភាពនោះ នៅគ្រប់កាលៈទេសៈ ដែលគេមើលឃើញ ថាជាប្រយោជន៍ ដល់ហោប៉ៅធំរបស់គេ។
សូមអានចំណងជើង ខ្សែព័ត៌មានខាងក្រោមនេះ ហើយពិចារណាមើលចុះ យើងនឹងឃើញ សុទ្ធតែជា(សេរីភាពរំលោភច្បាប់) ដែលធ្វើទុក្ខដល់ជីវិតរាស្ត្រ ហើយក៏គ្មានច្បាប់ឯណា មកឃាត់ឃាំង… គ្មាននរណាចេញមុខ មកគាបសង្កត់ គ្របបិទបាំង (សេរីភាពដ៏ឧក្រឹដ្ឋ)នេះដែរ។ គឺគេធ្វើអ្វី ស្រេចតែនឹងចិត្ត ហើយរាស្ត្របានត្រឹមតែ ខកខានធ្វើកិច្ចការរកទទួលទាន ប្រចាំថ្ងៃ ហើយក្រោកឡើងប្រឆាំង នឹងអំពើឧក្រិដ្ឋទាំងនោះ។
សូនអានចំណងជើង ខ្សែព័ត៌មានខាងក្រោមនេះ៖
*** បាក់ទំនប់នៅតំបន់បឹងកក់ លិចផ្ទះពលរដ្ឋជាង៤០ខ្នង
*** ពលរដ្ឋខេត្តក្រចេះចោទកម្លាំងការពារក្រុមហ៊ុនថាបាញ់គំរាមរឿងជម្លោះដី
*** មេឃុំនៅកំពង់ធំប្រគល់ដីឲ្យម្ចាស់ដើមវិញក្រោយពីមានការគំរាមប្ដឹង
*** អ្នកភូមិនៅអមលាំងជាង២០០នាក់តវ៉ានៅមុខតុលាការខេត្តកំពង់ស្ពឺ
*** ពលរដ្ឋខេត្តកំពង់ស្ពឺប្ដឹងឧកញ៉ាម្នាក់ថារំលោភយកបឹងធម្មជាតិ
*** ប៉ូលិសចាប់អ្នកភូមិ២នាក់ក្នុងរឿងជម្លោះដីជាមួយមន្ត្រីយោធា
***ពលរដ្ឋ៤ភូមិក្នុងខេត្តក្រចេះចោទក្រុមហ៊ុនថារំលោភយកដី