ប្រជាពលរដ្ឋដែលធ្លាប់រស់នៅទីក្រុងភ្នំពេញ ចាប់ពីអាយុជាង៤០ឆ្នាំទៅ ប្រាកដជាបានដឹងយ៉ាងច្បាស់ណាស់ ពីទិដ្ឋភាពដ៏ខ្លោចផ្សារបស់អ្នកទីក្រុង ដែលត្រូវបានពួកខ្មែរក្រហម បង្ខំបណ្ដេញឲ្យចាកចេញពីផ្ទះសម្បែង ដែលជាបុកល្យុកទ្រនំដ៏សុខសាន្តរបស់ពួកគេ ។ គ្រានោះប្រជាពលរដ្ឋខ្លះដោយនៅស្ដាយស្រណោះ ទ្រព្យសម្បតិ ផ្ទះសម្បែង ដែលកើតឡើងពីតំណក់ញើស នៃការប្រឹងប្រែងហើយពុំព្រមចាកចេញ ត្រូវបានពួកទាហានខ្មែរក្រហម បាញ់ប្រហារយ៉ាងព្រៃផ្សៃបំផុត ។
នៅថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃបញ្ចប់នូវអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិបុគ្គល។មេផ្ទះ ព្រាត់ផ្ទះ សិស្សនិស្សិតព្រាត់សាលា ព្រះសង្ឃព្រាត់វត្ត… ។សិទ្ធិនៃការសម្រេចគ្រប់បែបយ៉ាង រាប់ទាំងសិទ្ធិរស់រាណមានជីវិតផង គឺស្ថិត នៅក្នុងកណ្ដាប់ដៃរបស់អង្គការ ។ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ ទាំងគ្រហស្ថ ទាំងព្រះសង្ឃត្រូវបានគេបណ្ដេញដោយបង្ខំ ឲ្យចេញពីទីក្រុងក្រោមថ្ងៃខែចេត្រ ដ៏ ក្ដៅហែង ។ ក្រៅពីការបាញ់សម្លាប់ចំពោះអ្នកដែល រេរា ពុំធ្វើតាមការចង្អុលបង្ហាញរបស់ពួកទាហានខ្មែរក្រហម កុមារ និងចាស់ជរា ដែលមិនអាចស៊ូទ្រាំចំពោះការនឿយហត់ និង បរិយាកាស ដ៏ហេលហាលបាន បានស្លាប់ជាបណ្ដើៗ នៅតាមចញ្ចើមផ្លូវយ៉ាងអណោចអធម្មបំផុត ។
ទិដ្ឋភាពនេះ ធ្លាប់ត្រូវបានពួកមេដឹកនាំគណបក្សប្រជាជនដែជាម្ចាស់ថ្ងៃ៧មករាហៅ ថា ជាអំពើដ៏ឃោរឃៅព្រៃផ្សៃបំផុត គ្មានក្នុងលោក ដែលសូម្បីតែពួកហ្វាស៊ីសហ៊ីត្លែរក៏មិនសាហាវដូច្នេះដែរ , ជាអំពើឆក់ប្លន់ទ្រព្យសម្បត្តិកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ តាមរបៀបឆៅៗ …។ តាមន័យនេះខ្មែរក្រហមគឺជាពួកចោរប្លន់ ដ៏ យង់ឃ្នងប្រកបដោយភាពស្អប់ខ្ពើម ។
ថែមលើនេះទៀតពួកអ្នកដឹកនាំគណបក្សប្រជាជនដែលកាន់អំណាច បច្ចុប្បន្ន បានប្រកាសជាសាធារណៈថា នឹងមិនឲ្យការដឹកនាំរបស់គេ ធ្លាក់ក្នុងគន្លងប្រវត្តិសាស្រ្តដ៏អាក្រក់ ដូចពួកខ្មែរក្រហមឡើយ ។ ប៉ុន្តែពេលនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ក៏ ដូចជាបរទេសភាគច្រើនបានមើលឃើញថា ការគ្រប់គ្រងអំណាចបច្ចុប្បន្ន ពុំមែនត្រឹមតែពុំមានភាពប្រសើរ ជាងពួកខ្មែរក្រហមទេ កន្លែងខ្លះធ្លាក់យ៉ាប់អាក្រក់ជាងពួកខ្មែរក្រហមទៅទៀត ។
វិបតិ្តដីធ្លី បានកើតមានយ៉ាងពុះកញ្ជ្រោល ស្ទើរតែទូទាំងប្រទេស ។ ប្រជាពលរដ្ឋក្រីក្រដែលជាម្ចាស់ស្រែចំការ ត្រូវបានគេរឹបអូសឆក់ប្លន់យក ដី ដែលជាបង្អែកជីវភាពរបស់ខ្លួន ដោយអយុត្តិធម៌បំផុត ។ ស្ទើរតែមិនរលោះថ្ងៃ ពលរដ្ឋរងគ្រោះទាំងនោះ តែងតែលើកគ្នា មកអង្គុយយំស្រែក នៅមុខអគារតុលាការ រដ្ឋសភា ក៏ដូចជាមុខផ្ទះរបស់នាយករដ្ឋមន្ត្រី ដើម្បីដង្ហោយរកយុត្តិធម៌ ..។ ប៉ុន្តែទីបំផុតទៅពួកគាត់ មិនត្រឹមតែ ពុំទទួលបានយុត្តិធម៌ទេ ពេលខ្លះត្រូវអាជ្ញាធររដ្ឋាភិបាល វាយបង្រ្កាប់ និង ចាប់ឃុំ គួរឲ្យអាសូរ ។ សម្រាប់ប្រជាពលរដ្ឋដែលជាកសិករ ដីស្រចំការ គឺជាបង្អែកជីវភាព គឺ ជាជីវិត ។ ដូច្នេះ ការបាត់បង់ដី គឺប្រៀបបាននឹងការបាត់បង់ជីវិត ។ ពោលគឺពេលនេះរដ្ឋាភិបាល កំពុងតែបង្ហាញយ៉ាងប្រត្យក្សថា កំពុងតែសម្លាប់ពលរដ្ឋខ្លួនហើយ ។
លើសពីនេះអ្វីដែលជារូបភាពដ៏ក្ដុកក្ដួលសោកសៅបំផុតនោះ គឺការបណ្ដេញជម្លៀសប្រជាពលរដ្ឋ ក្នុង សហគមន៏ ក្រីក្រ បុរីកីឡា ដោយអាជ្ញាធរ ដើម្បីច្បាមយកដីទៅឲ្យក្រុមហ៊ុន ឈ្មួញនាយទុន ផានអ៊ីម៉ិច ។ ផ្ទះដែលប្រជាពលរដ្ឋកំពុងរស់នៅ ត្រូវបានគេយកត្រាក់ទ័រ ទៅឈូស បណ្តេញដោយបង្ខំ ។ ប្រជាពលរដ្ឋត្រូវបានគេកៀរ ឲ្យឡើងឡាន ខ្លះចាប់បោះឡើង ឡានដូចដូច ជ្រូក ដឹកយកទៅចាក់ចោល នៅក្នុងតំបន់រហោស្ថាន មានតែមេឃនិងវាលស្រែ គ្មានទឹក គ្មានភើ្លង គ្មានផ្ទះ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ….។ ហើយខ្លះទៀត ដែលនៅធ្វើការតវ៉ាទាមទារយុត្តិធម៌ ត្រូវបានគេចាប់យកទៅឃុំ យ៉ាងខ្លោចផ្សា ។ តើនេះ មិន មែន ជាអំពើឆក់ប្លន់ ទ្រព្យសម្បតិរបស់ប្រជាពលរដ្ឋទេ ឬ ?
ក្នុងសម័យ ខ្មែរក្រហមដ៏លីលា ពួកវាបានធ្វើការជម្លៀសបណ្ដេញប្រជាពលរដ្ឋ ចេញពីទីក្រុងដោយស្មើភាព មិនគិតអ្នកមាន អ្នកក្រីក្រ អ្នកមានអំណាច អ្នកអត់អំណាច ។ ប៉ុន្តែពេលនេះ ខណៈដែលពួកអ្នកមានអំណាចមានលុយមួយក្ដាប់តូច បានរស់នៅយ៉ាងសុខសាន្តហើយ បែរជាមិនស្កប់ស្កល់ យកអំណាចរបស់ខ្លួន ទៅធ្វើបាបពលរដ្ឋក្រីក្រ បណ្តេញបង្ខំឲ្យខ្ចាត់ព្រាត់ប្រាស់ពីផ្ទះសម្បែង , ឲ្យធ្លាក់ក្នុងស្ថានភាពអណ្ដើកចូលភ្លើង ។ បើយ៉ាងនេះ តើមានអ្វីគ្រាន់បើជាងពួក ប៉ុល ពត ទៅ ? ៕

គ្មាននរណាម្នាក់អាចស្មានគិតដល់ និងសូមជូននូវសេចក្តីកោតសរសើរដ៏ខ្ពង់
ខ្ពស់បំផុត នូវទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់លោក ស.សូរ្យកាន្ត ដែលបានលាត
ត្រដាងសេចរឿងពិតមិនញញើត ជូនដល់មតិជាតិនិងអន្តរជាតិដើម្បីធ្វើការពិ
ចារណាប្រៀបធៀប របបផ្ដាច់ការទាំងពីរជំនាន់ តើណាមួយគ្រាន់បើប្រសើរ
ជាងគ្នា និង សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ គ្មានលាក់លាមចន្លោះត្រង់
ណាឡើយ។
មោទនភាពជាពន់ពេក បានជួបប្រទះអ្នកស្នេហាជាតិ ដែលមានទស្សនវិស័យ
ប្រហាក់ប្រហែលគ្នា ហ៊ានបកអាក្រាតរឿងហេតុដែលបានកើតឡើងពិតៗក្នុង
សង្គមបច្ចុប្បន្ន មិនក្លែងក្លាយគួរឱ្យរន្ធត់និងរំភើបខ្លាំងក្រៃក្រោយពីបានអានការ
អធិប្បាយលោកចប់៕
ហើយការទួញយំ សោកសង្រេង អណោចអធម្មក្នុងចិត្តនោះ គួរតែនៅមានជានិច្ច តាមធម្មជាតិ ក្នុងដួងចិត្តសមមិត្តហ៊ុនសែន។ សមមិត្តគួរតែស្រក់ទឹកភ្នែក ទោះជានៅក្នុងទីស្ងាត់កំបាំង គ្មានអ្នកណាឃើញក៏ដោយ នៅពេលដែលសមមិត្ត សញ្ជឹងគិតវែងឆ្ងាយ ពីទឹកភ្នែកហូររហាម របស់ក្មេងចាស់ ប្រុសស្រី ដែលគេកំពុងហែលឆ្លងកាត់ សេចក្តីវេទនាក្នុងជីវិត មានដូចជា ប្រជាពលរដ្ឋខ្មែរ នៅបុរីកីឡាជាដើម ដែលក្នុងខណៈនេះ គេកំពុងទទួលរងភាពវេទនាណាស់ ទាំងចិត្តទាំងកាយ ដូចដែលសមមិត្ត បានដឹងអស់ហើយ។
សមមិត្តសែន មិនគួរបណ្តែតបណ្តោយ ឲ្យព្រឹត្តិការណ៍ ដ៏អ័ព្វអួរនេះ កើតឡើងទាល់តែសោះ ព្រោះនេះជា សេចក្តីសោកសង្រេង ចំពោះមនុស្សជាតិ ជាទូទៅ អ្នកដែលយល់ សេចក្តីទុក្ខលំបាក វេទនារបស់មនុស្ស ជាពិសេស កុមារាកុមារី ដែលគ្នា គ្មានម្ហូបអាហារបាយទឹកគ្រប់គ្រាន់ ក៏គ្មានកម្លាំងកំហែង ឯណា នឹងតទល់ចំពោះភាពវេទនានោះទេ។ ហើយពួកគេ កំពុងតែបាត់បង់ ការរៀនសូត្រចេះដឹង និងការសប្បាយរីករាយ ក្នុងវ័យកុមារ ដែលជាបច្ច័យ ដ៏សំខាន់សម្រាប់ ការលូតលាស់ នៃសរសៃខួរក្បាល។ ហើយព្រឹត្តិការណ៍នេះ ក៏ជាឱនភាព ដែលធ្វើឲ្យប្រឡាក់ប្រឡូស កិត្តិយសជាតិសាសន៍ខ្មែរផងដែរ។
រឿងរ៉ាវ ដែលកើតឡើងជំនាន់ខ្មែរក្រហម ជារឿងរ៉ាវដ៏អាក្រក់ ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ តែក៏ជារឿងរ៉ាវ ដែលខ្មែរបានដឹងថា បូរណភាពទឹកដីខ្មែរ នៅគង់វង់ គ្មាននរណា ហ៊ានចូលមកច្បិចយក ភូមិភាគណាមួយសោះឡើយ។ ឥឡូវ ព្រឹត្តិការណ៍ នៅបុរីកីឡា គឺកំពុងតែបង្វែរអារម្មណ៍ខ្មែរ ឲ្យភ្លេចភ្លាំងរឿងយួន នៅពាសពេញស្រុក និងរឿងបាត់បង់ទឹកដីស្រែចំការខ្មែរ នៅភាគខាងកើត។
នេះពិតជាពុំមែន នយោបាយឈ្នះឈ្នះ របស់ហ៊ុនសែននោះទេ។ តែជានយោបាយ វេទនារាស្ត្រ និងការលិចលង់ប្រទេសជាតិ ទៅក្នុងផែនការ ឬយុទ្ធសាស្ត្រ ដ៏មានចំណាស់ របស់យួន ក្នុងការក្តោបយកស្រុកខ្មែរ ឲ្យបានជាស្ថាពរ ដូចដែលពួកវាបានប្រវ័ញ យកបានដីកម្ពុជាក្រោម ដូច្នោះដែរ។
សរុបសេចក្តីទៅ មនុស្សអ្នកមានបុណ្យបារមី ដែលរាស្ត្រខ្មែរ ទន្ទឹងរង់ចាំនោះ មិនទាន់លេចមក នៅឡើយទេ ហើយសង្គមខ្មែរ ក្នុងរយៈពេល ប៉ុន្មានរយឆ្នាំ ចុងក្រោយនេះ គឺពិតជាគ្មានសោះ មេដឹកនាំ ដែលប្រកបដោយគតិយុត្តិធម៌ និងចក្ខុវិស័យជ្រាលជ្រៅ ក្នុងការស្ថាបនាជាតិ ឲ្យប្រជាជនខ្មែរ ជាទូទៅ មានសេចក្តីត្រេកអរ សប្បាយរីករាយ ក្នុងជីវិត។ គេកសាងជាតិ ក្នុងទឹកភ្នែករាស្ត្រ ដែលជាអាមាស់ មិនគួរកើតមាន។
រជ្ជកាលនេះ មានរាស្រ្តខ្មែរ ជាច្រើនពាន់ ឬម៉ឺនគ្រួសារ ដែលកំពុងរងទុក្ខវេទនា គ្រាំគ្រាខ្លួនប្រាណ ដោយការតស៊ូ ក្នុងការ ការពារទ្រព្យសម្បត្តិ ដីកេរ្តិ៍មត៌ក របស់ខ្លួន ហើយក៏មានការរំលោភសិទ្ធិ ចាប់ចងឃុំឃាំងប្រជារាស្ត្រ យ៉ាងកោងព្រហ៊ើន គ្មានច្បាប់ក្រឹត្យក្រមអ្វី យកមកប្រើជាគោល។ គឺមានតែច្បាប់ព្រៃ ដូចជំនាន់ខ្មែរក្រហម យកមកប្រើ គម្រាមកំហែងរាស្ត្រ។ នេះគឺជាការ ប្រមាថមើលងាយ ចំពោះភាពទន់ខ្សោយរបស់រាស្ត្រ ហើយធ្វើទុក្ខទោសរាស្ត្រ ទាំងកម្រោល ដោយសំអាងលើលេស នៃការថែរក្សាស្ថេរភាព របៀបរៀបរយក្នុងសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំ ដោយសមមិត្តសែន ដែលធ្លាប់ជា សមាជិកខ្មែរក្រហម នោះដែរ។
ដំណើរការណ៍ ដែលបាននិងកំពុងតែកើតមានឡើង ក្នុងសង្គមខ្មែរបច្ចុប្បន្ន គឺជាសក្ខីភាពជាក់ស្តែង ដែលថា មានរាស្ត្រខ្មែររាប់ម៉ឺន ឬក៏រាប់សែននាក់ កំពុងមានការរងទុក្ខវេទនា ក្នុងជីវិត ដែលមិនប្រសើជាងជីវិត ក្នុងសម័យកាល ដែលគេកំពុងរស់នៅ ក្នុងហ្វូងខ្មែរក្រហមនោះ ប៉ុន្មានទេ។
ការអភិវឌ្ឍន៍ ប្រទេសជាតិ គួរតែជាសេចក្តី សប្បាយរីករាយ ចំពោះរាស្ត្រ ជាទូទៅ មួយរយភាគរយ។ តែសមមិត្តហ៊ុនសែន កំពុងតែក្បត់ ទំនុកចិត្ត នៃជនជាតិខ្មែរ មួយចំនួនធំ ក្នុងការកសាងជាតិខ្លួន៕