Wednesday, March 28, 2012

HRW អំពាវនាវឲ្យវៀតណាមយកគំរូ តាមភូមាដោះលែងអ្នកនយោបាយ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch អំពាវនាវទាមទារឲ្យវៀតណាម យកគំរូ តាមប្រទេសភូមា  ដោះលែងអ្នកទោសអ្នកនយោបាយ ដែលកំពុងជាប់ ឃុំឃាំងព្រោះតែការ បញ្ចេញមតិ ដោយសន្តិភាព។ លោក Phil Robertson នាយករង ទទួលបន្ទុកប្រចាំអាស៊ី នៃអង្គការឃ្លាំងមើលសិទ្ធិ មនុស្ស  បានថ្លែងថា ៖  «រដ្ឋាភិបាលវៀតណាម គួរតែ រៀនសូត្រតាមមេដឹកនាំប្រទេសភូមា ។ ភូមាទើបតែ បានដោះលែង សកម្មជននយោបាយល្បីៗជាច្រើនរូប ។ រដ្ឋការក្រុងហាណូយក៏គួរតែដោះ លែងអ្នកទោស នយោបាយ ដែលពួកគេ គ្រាន់តែបញ្ចេញមតិ ដោយសន្តិវិធី ។ បណ្ដា អ្នកទាំងនោះមាន  លោក កូវ វី ហា វៅ  អាចារ្យ គ្រឹស្ចសាសនា ង្វៀង វ៉ាំង លី និង អ្នក ចលនាពុទ្ធសាសនាហ្វាហាវ  លោក ង្វៀង វ៉ាំង ឡៀ ជាដើម ។ នេះជាករណីជាក់ស្ដែង ដែលត្រូវបាន ដោះលែងដោយឥតលក្ខខណ្ឌ ។ វៀតណាម និង ភូមា ជាសមា ជិក របស់សមាគម  ASEAN មានកាតព្វកិច្ច គោរពទៅតាមធម្មនុញ្ញ  ASEAN ដែលបាន យល់ព្រមអនុវត្តតាមបទដ្ឋាននៃសិទ្ធិ មនុស្សអន្តរជាតិ »។  សេចក្ដីអំពាវនាវរបស់អង្គការឃ្លាំងមើលសិទ្ធិមនុស្សបានលើកឡើង  ស្របពេលដែល លោកប្រធា នាធិបតី Thein Sein នៃប្រ ទេសភូមាទៅបំពេញទស្សនកិច្ចនៅវៀត ណាមពីរថ្ងៃ គឺ ថ្ងៃទី ២០ និង ២១ ខែមីនា កន្លងទៅនេះ ។  វៀតណាមនិងភូមាត្រូវបានគេថ្កោលទោសថា
មានការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ក្លា ប៉ុន្តែ បច្ចុប្បន្ន ភូមាបាន សម្ដែងឲ្យឃើញ នូវសញ្ញាវិជ្ជមានក្នុងការផ្លាស់ប្ដូរមួយដែល បានធ្វើឲ្យសហគមន៍ អន្តរជាតិអបអរសាទរ ។  សូមបញ្ជាក់ថា ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមនេះ  ពលរដ្ឋខ្មែរ ក្រោមជាម្ចាស់ ស្រុក នៃដែនដី កម្ពុជាក្រោម ក៏ ត្រូវបានគេរាយការណ៍ថា  មានការ រំលោភសិទ្ធិមនុស្ស និងរើស អើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរពី សំណាក់អាជ្ញាធរវៀត ណាមផងដែរ ។  ថ្មីៗនេះ ព្រះតេជព្រះគុណ ថាច់ ធឿន នៅវត្តសេរីតាសេក ខេត្តឃ្លាំង មានសេចក្ដី រាយការណ៍ថា ព្រះអង្គត្រូវបានអាជ្ញាធរ វៀតណាមគំរាមចាប់ផ្សឹក ព្រោះគ្រាន់តែទាក់ ទងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស ។  អ្នកស្រី ត្រឹង ធី ចូវ នៅខេត្តព្រះត្រ ពាំង និង លោក ចៅ ហេន នៅខេត្តមាត់ជ្រូកកំពុងតែជាប់ នៅក្នុងពន្ធនាគារ ដោយគ្រាន់តែពួកគាត់តវ៉ាអាជ្ញាធរ វៀតណាមឲ្យសងដីកេរដូនតាមកវិញតែ ប៉ុណ្ណោះ ៕

No comments:

Post a Comment