សៀវភៅរឿងសាមកុក
ប្រែសម្រួលដោយឧកញ៉ាវិបុលរាជសេនា នូ កន មាន ១០ ក្បាល ។
រឿងសាមកុកជារឿងរ៉ាវមួយផ្នែកកាលពីក្នុងរវាង
ខាងចុងសតវត្សរ៍ទីពីរនិងខាងដើមសតវត្សរ៍ទីបីនៃគ្រិស្តសករាជ ។
កាលចាប់ផ្ដើមកើតរឿងឡើង
គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ
គ្រាន់តែជារឿងនិយាយដំណាលតៗគ្នាមក ។ ដល់សម័យតមកក្រោយទៀត
ប្រជាជនជាតិចិននិយមយករឿងសាមកុកនេះទៅតែងលេងល្ខោនដែលយើងហៅថា លេងហ៊ី ទើប
នាំឲ្យរឿងសាមកុកនេះសាយភាយចេញទៅ
មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ
ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក ។
ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយ
គេបានបោះពុម្ពផ្សាយរឿងសាមកុកនេះជាសៀវភៅឡើង
ជាដើមហេតុឲ្យរឿងសាមកុកសាយភាយទូទៅក្នុងប្រទេសចិន
រហូតដល់នានាប្រទេសផង ។
បើយើងពិគ្រោះមើលសេចក្ដីផ្ទៃរឿងនៃសាមកុកនេះ
នឹងយល់ថា
អ្នកនិពន្ធរឿងនេះមានបំណងចង់ចងក្រងផ្ទៃរឿងឲ្យទៅជាតម្រា
សម្រាប់សិក្សាខាងផ្លូវនយោបាយស្រុកទេសផង
ខាងផ្លូវកិច្ចកលក្នុងសឹកសង្គ្រាមផង ហើយតែងបានល្អហូរហែ
គួរឲ្យសរសើរដល់គំនិតនិងសេចក្ដីព្យាយាមរបស់អ្នកនិពន្ធរឿងសាមកុក
នេះណាស់ ។ ហេតុនេះហើយបានជារឿងសាមកុកនេះបានផ្សាយចេញក្រៅ
មិនត្រឹមតែក្នុងស្រុកចិន រហូតដល់នានាប្រទេសផង ។

ចំពោះប្រទេសសៀម
គេបានប្រែរឿងសាមកុកចេញពីភាសាចិនជាលើកដំបូងកាលពី ព.ស. ២៣៤៥
ក្នុងសម័យដែលមិនទាន់មានរោងពុម្ពសម្រាប់បោះពុម្ពសៀវភៅផ្សេងៗបាន
ហើយគេក៏បានចាត់ការបោះពុម្ពរឿងសាមកុកនេះផ្សាយជាច្រើនលើកដែរ ។
រឿងសាមកុកដែលគេបានចាត់បោះពុម្ពលើកក្រោយបង្អស់ក្នុង ព.ស. ២៤៧០
ប្រហែលជាច្បាប់បោះពុម្ពលើក្រោយនេះហើយដែល អ្នកឧកញ៉ាវិបុលរាជសេនា “កន” តំណាង
រាស្ត្រ បានប្រែចេញជាខេមរភាសាចប់សព្វគ្រប់
តែគ្មានឱកាសនឹងបោះពុម្ពផ្សាយរឿងនេះតមកជាច្រើនឆ្នាំ ។
ក្រោយបំផុតលោកបានយកសំណៅប្រែរឿងសាមកុកទៅប្រគល់ឲ្យពុទ្ធសាសន
បណ្ឌិត្យដើម្បីឲ្យចាត់ការបោះពុម្ពផ្សាយតាមត្រូវការ ។

ពុទ្ធសាសនបណ្ឌិត្យ បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាវិបុលរាជសេនា(កន)
ហើយសរសើរសេចក្ដីព្យាយាមដែលបានខំខ្វល់ខ្វាយប្រែរឿងដ៏វែងនេះត្រា
តែចប់សព្វគ្រប់ ។

ផែនទីប្រទេសចិនសម័យនគរទាំង ៣ ឬ សម័យសាមកុក ឆ្នាំ ២៦២ នៃ គ. ស.
0 នគរ វុយ
0 នគរ ចុក
0 នគរ ង៉
ឯផ្ទៃរឿងសាមកុកនេះ
បើសរុបសេចក្ដីឲ្យខ្លីតាមអត្ថាធិប្បាយរបស់ក្រុមព្រះដាំរ៉ុងរាជា នុភាពអ្នកប្រាជ្ញប្រវត្តិសាស្ត្រជាតិថៃ
ដូចមានសេចក្ដីតទៅនេះ ៖

«រឿងសាមកុកនេះ ចាប់ផ្ដើមមានរឿងកើតឡើងក្នុងរជ្ជកាលព្រះបាទឡេនតេ
កាលពី ព.ស. ៧១១ (រវាង គ.ស. ១៥៨)
ដែលជាបឋមហេតុបណ្ដាលឲ្យរាជាណាចក្រចិនបែកខ្ញែកចេញទៅជាបីភាគ
ដែលចិនហៅថា “សាមកុក” ។ ព្រះមហាក្សត្រព្រះអង្គនេះ ឥតសមត្ថភាព
ទ្រង់ជឿស្ដាប់ពាក្យទូលញុះញង់របស់ពួកខន្ធី
(ពួកមនុស្សប្រុសកម្រៀវក្នុងព្រះរាជសំណាក់)
ពួកមន្ត្រីតូចធំក្នុងក្រុងក៏គ្មានអ្នកណាមួយខ្លាំងពូកែ
ល្មមជាទីគោរពកោតក្រែងរបស់ជនទូទៅ ដរាបដល់ទ្រង់ទីវង្គតទៅ ។
ក្សត្រព្រះអង្គនេះ ទ្រង់មានព្រះរាជបុត្រ២ព្រះអង្គ
ព្រះអង្គច្បងព្រះនាម ហង់ជូពៀន ទ្រង់ទទួលគ្រងរាជ្យជាតំណព្រះរាជវង្ស តែព្រះនាង ហូហៅ ជាព្រះវរជននីស្ដីរាជការផែនដីជំនួស ព្រោះព្រះរាជបុត្រនៅកុមារណាស់ ។ ព្រះរាជបុត្រព្រះនាម ហង់ជូហៀប កំព្រាព្រះជននី នាង តាំងថៃហ
ជាអយ្យិកាចិញ្ចឹមតាំងពីនៅជាទារក
ហើយក៏ខ្វល់ខ្វាយចង់ឲ្យចៅបានរាជសម្បត្តិទើបនាងទាំងពីរទៅជាអរិ
នឹងគ្នា ។ ក្រោយព្រះបាទ ឡេនតេ ទីវង្គតទៅនោះ ហូជិន ជាបងព្រះនាង ហូហៅ បានធ្វើជាមន្ត្រីធំក្នុងព្រះរាជវាំង ធ្វើកលឧបាយឲ្យគេសម្លាប់នាង ថៃហ ទៅ ហើយគិតកំចាត់ពួកខន្ធីចេញទៀត ប៉ុន្តែព្រះនាង ហូហៅ រារាំងការពារពួកខន្ធី ។ តមក ហូជិន លបមានចុតហ្មាយសម្ងាត់ទៅដល់ តាំងតុះ ចៅហ្វាយស្រុក ឈីឡុង ឲ្យលើកទ័ពទៅបង្ក្រាបពួកខន្ធីៗបានដឹងរឿង ក៏ធ្វើកលល្បួងឲ្យ ហូជិន ចូលទៅក្នុងវាំង ព្រួតដៃគ្នាចាប់ ហូជិន សម្លាប់ទៅ ។ ពួកខាង ហូជិន បាន
ដឹង ខឹងណាស់ក៏នាំគ្នាដុតព្រះរាជវាំង
ហើយលើកគ្នាចូលលុកលុយកាប់សម្លាប់ពួកខន្ធីជាចលាចល ។
ក្សត្រគ្រងរាជ្យទ្រង់គេចរត់ទៅស្នាក់នៅទីដទៃ ។ ឯ តាំងតុះ កាលបានឱកាសជាប្រយោជន៍ដល់ខ្លួន ក៏លើកទ័ពចូលក្រុងបង្ក្រាបការចលាចលរាបទាប ហើយទើបដកព្រះមហាក្សត្រ និងព្រះនាង ហូហៅ ជាព្រះវរជននីចេញចាករាជសម្បត្តិ លើក ហង់ជូហៀប ជាព្រះអនុជឡើងគ្រងរាជ្យ ទ្រង់ព្រះនាម ព្រះបាទហៀនតេ តាំងតុះ ក៏តាំងខ្លួនឯងជា “សៀងកុក” (តំណែងអគ្គមហាសេនាបតី) សម្រេចរាជការផែនដី ។ កាល តាំងតុះ បានឡើងជាសៀងកុកហើយ ក៏តាំងប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ពួកមន្ត្រីនៅក្រុង គ្មានអ្នកណាមួយអាចកំចាត់ តាំងតុះ ចេញ ក៏នាំគ្នារត់ចេញទៅនៅខេត្តក្រៅអស់ជាច្រើន ។ ក្នុងចំណោមពួកដែលរត់ទៅនោះ មានមន្ត្រីពូកែម្នាក់ឈ្មោះ ចូឆូ បានបបួលចៅហ្វាយស្រុកជាច្រើនស្រុក លើកទ័ពទៅបង្ក្រាប តាំងតុះ ប៉ុន្តែ
ធ្វើការមិនសម្រេច ព្រោះមិនរួមសាមគ្គីគ្នា
ដោយចៅហ្វាយស្រុកអស់នោះគិតតែចង់បានប្រយោជន៍
និងអំណាចតែសព្វៗខ្លួន ម៉្លោះហើយទៅជាទាស់ទែងច្បាំងតែគ្នាឯង ។

តមកមិនយូរប៉ុន្មាន អងអ៊ុន ជាមន្ត្រីធំនៅទីក្រុងក៏គិតធ្វើកលឧបាយកំចាត់ តាំងតុះ ចេញបានសម្រេច ដោយយកស្ត្រីរូបឆោមឆើតធ្វើជានុយ ប៉ុន្តែ អងអ៊ុន មិនអាចចាត់ការស្រុកទេសឲ្យរៀបរយទៅបាន ថែមទាំងក្សត្រទ្រង់រាជ្យក៏ឥតមានសមត្ថភាព ទើបជាហេតុឲ្យពួករបស់ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើការសងសឹកសម្លាប់ អងអ៊ុន ទៅទៀត ហើយបង្ខំឲ្យព្រះបាទហៀនតេ តាំងពួកខ្លួនឲ្យធ្វើជាធំក្នុងទីក្រុង ។ នៅទីបំផុត ពួកនេះគិតកំចាត់ព្រះបាទហៀនតេ ចេញ ទ្រង់គេចរត់ចោលទីក្រុងទៅ ទ្រង់បានសេចក្ដីលំបាកវេទនាជាអនេក ហើយមានព្រះរាជឱង្ការឲ្យហៅ ចូឆូ ចូលមកជួយទំនុកបម្រុងទ្រង់ក្នុងឱកាសនោះ ។ ចូឆូ
លើកទ័ពចូលទៅបង្ក្រាបពួកក្បត់បានរាបទាបនៅទីក្រុង
ហើយបានទទួលតំណែងជាសៀងកុកសម្រេចរាជការផែនដី
តែបណ្ដាខែត្រក្រៅនៅតែបះបោររឹងទទឹងតាំងពីកាល តាំងតុះ លីឈុយ‑គុយគី មកនោះ ។ ឯពួកមន្ត្រីដែលរត់ចោលក្រុងទៅក្នុងសម័យ តាំងតុះ ក៏បានត្រឡប់ចូលមកទីក្រុងវិញ ក្នុងពេលដែល ចូឆូ បានធ្វើសៀងកុក ដោយស្ម័គ្រចិត្តចុះចូលនឹង ចូឆូ ក៏មាន ដែលនៅស្ងៀមៗចាំមើលបំណាំក៏មាន ដែលនៅរឹងទទឹងក៏នៅមាន ។

ឯ ចូឆូ នោះ
ជាមនុស្សមានសតិបញ្ញាវាងវៃ
ជាមេទ័ពមានសតម្ថភាពជាអ្នកអាចគ្រប់គ្រងបង្គាប់បញ្ជាខែត្រក្រៅ
នានា អាចធ្វើឲ្យទីក្រុងមានអំណាច
មានកម្លាំងកើនចម្រើនឡើងជាងកាលជាន់មុននេះ ។ ប៉ុន្តែ ចូឆូ ច្រើនធ្វើការតាមតែទំនើងចិត្តខ្លួន ពួកនាម៉ឺនដែលមិនមែនជាបក្ខពួក ចូឆូ ច្រើនស្អប់ គិតកំចាត់ចេញ តែគ្មានអ្នកណាហ៊ានកំចាត់ចេញទេ ព្រោះពួកនៅក្រុងស្រឡាញ់ ចូឆូ ដោយភាគច្រើន ។ ចូឆូ ប្រើអំណាចមុខក្រសួងជ្រុលហួសពេក ជាហេតុឲ្យព្រះបាទហៀនតេ ទ្រង់ក្រំព្រះទ័យយ៉ាងខ្លាំង ដល់ទៅទ្រង់យកព្រះលោហិតសរសេរព្រះឱង្ការសម្ងាត់ ហៅរកអ្នកស្វាមីភ័ក្ដិឲ្យគិតកំចាត់ ចូឆូ ចេញ ។ ដំណឹងនេះផ្សាយដល់ខែត្រក្រៅ បណ្ដាពួកចៅហ្វាយស្រុកដែលមានកម្លាំង មិនមែនជាបក្ខពួកខាង ចូឆូ ក៏យល់ថា ចូឆូ ជាសត្រូវនឹងផែនដីដូចជា តាំងតុះ ដែរ ទើបនាំគ្នារឹងទទឹងឡើង ។ ឯ ចូឆូ
ដែលប្រកាន់សក្តិខ្លួនជាសៀងកុក
ក៏យល់ថាត្រូវតែបង្ក្រាបខែត្រក្រៅដែលរឹងទទឹងជាសត្រូវនឹងផែនដី
ទើបជាហេតុឲ្យកើតជាចម្បាំងឡើង
ដោយទាំងសងខាងអាងថាច្បាំងបង្ក្រាបពួកក្បាត់ផែនដី ។
ផលនៃការច្បាំងគ្នាជាយូរអង្វែងនោះ ប៉ែកខាងកងទ័ព ចូឆូ ច្បាំងបង្ក្រាបខែត្រក្រៅបានជាចំនួនច្រើន បង្កា្របមិនបានតែបណ្ដាខែត្រដែលនៅក្រោមឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ ។
ស៊ុនគួន ជាម្ចាស់ស្រុកកន្តាំង
ជាខែត្រធំៗតាំងនៅទិសខាងកើត
ជាអ្នកគ្រប់គ្រងស្រុកទេសបានល្អតាំងនៅក្នុងសីលធម៌
មានមនុស្សនិយមរាប់អានច្រើន
ត្រាតែមានកម្លាំងខ្លាំងពូកែឡើងច្រើន ។ ឯ ឡៅពី នោះ ដំបូងជាមនុស្សអនាថា តែមានត្រកូលខ្ពស់ជាប់សែស្រឡាយក្នុង រាជវង្សហ័ន
ជាអ្នកមានអធ្យាស្រ័យល្អ
ហើយគាប់ចួនបានមនុស្សពូកែមានថ្វីដៃមកចូលធ្វើជានាយទាហានច្រើន
នាក់ ទើបមានកេរ្តិ៍ឈ្មោះល្បីឡើង តមកបាន ខុង មេង ជាទីប្រឹក្សាខាងសឹកសង្គ្រាម បានណែនាំឲ្យចងមិត្រនឹង ស៊ុន គួន ព្រួតដៃគ្នាតស៊ូនឹង ចូ ឆូ ទើបរក្សាខ្លួនបានសុខ ហើយគាប់ចួនបានខែត្រ សេ ឆួន តាំងនៅទិសខាងលិចជាបង្អែក ទើបតាំងលក្ខណ៍ឋានបានមាំមួន ។ ឯព្រះបាទ ហៀន តេ ជាព្រះមហាក្សត្រប្រទេសចិន តែព្រះនាមដូចរួបអ្នកតា តែពង្សាវតារចិននៅរាប់ថាជាព្រះមហក្សត្រប្រទេសចិនទាំងមូល ។

លុះ ចូឆូ អនិច្ចកម្មទៅ ចូភី ជាកូនចូឆូបានទទួលតំណែងសៀងកុកជាតំណតមកជំនួសបិតា រួចបានដកព្រះបាទ ហៀន តេ ចេញពីរាជសម្បត្តិ ហើយប្រកាសតាំងខ្លួនឯងឡើងជាព្រះមហាក្សត្រប្រទេសចិន ផ្លាស់រាជវង្សថ្មីហៅថា រាជរង្សវុយ កាលពី ព.ស. ៧៦៣ ។ ប៉ែកខាង ឡៅពី ក៏បានតាំងខ្លួនជាក្សត្រឡើងដែរ ចាត់តាំងរាជវង្សហ័ន ឡើងថ្មីទៀតនៅខែត្រដែនសេឆួន ។ ខាងស៊ុនគួន មិនចង់នៅចំណុះ ចូភី ឬ ឡៅពី ក៏តាំងជាឯករាជ្យឡើងនៅខែត្រដែនកន្តាំង ។
តាំងអំពីកាលណោះមក ប្រទេសចិនទាំងមូលក៏បែកខ្ញែកចេញជាសាមកុក
គឺបែកចេញជាបីអាណាចក្រសឹងមានឥស្សរៈដាច់ដោយឡែកពីគ្នា ។
អាណាខែត្ររបស់ព្រះបាទចូភី ហៅថា វុយកុក ។ អាណាខែត្ររបស់ឡៅពីហៅថា ចុកកុក ។ អាណាខែត្ររបស់ព្រះបាទ ស៊ុនគួន ហៅថា ង៉កុក ។ អំណឹះកាលតមក កាលអស់បុណ្យព្រះបាទឡៅពី ចូភី ស៊ុនគួន ហើយ អ្នកគ្រប់គ្រងប្រទេសជាតំណតមក ជាអ្នកឥតសមត្ថភាពទាំងបីកុក ទើប ស៊ុម៉ាចៀវ ដែលជាអ្នកសម្រេចរាជការផែនដីខាង វុយកុក បង្ក្រាបចុកកុកបានមុន រួចតមក ស៊ុម៉ាអៀន បុត្រ ស៊ុម៉ាចៀវ ដណ្ដើមរាជសម្បត្តិ វុយកុក បានផ្លាស់រាជវង្សថ្មីហៅថា រាជវង្សជិន ហើយបង្ក្រាប ង៉កុក
បានមួយកុកទៀត ។
ទើបមហាអាណាចក្រចិនត្រឡប់ចូលរួបរួមគ្នាមូលតែមួយបានឡើងវិញ
ចប់រឿងសាមកុកដោយសង្ខេបខ្លីត្រឹមប៉ុណ្ណោះ» ។

ជូកាឡៀង ឬ ខុងម៉េង (កើត៖ ១៨១ ស្លាប់៖ ២៣៤)
ជាទីប្រក្សា និង សេនាបតី របស់ព្រះបាទ ឡៅពី
នៃនគរចុក ។
នៃនគរចុក ។
សង្ខេបរយៈសម័យក្នុងរឿងសាមកុកនេះ
គឺសម័យរាជវង្សហ័នរៀវរោយ
ក្នុងរជ្ជកាលព្រះបាទឡេនតេ ២១ ឆ្នាំ
ក្នុងសម័យតាំងតុះ ក្នុងរជ្ជកាលព្រះបាទហៀនតេ ៣០ ឆ្នាំ
សម័យសាមកុក
៦០ ឆ្នាំ
៦០ ឆ្នាំ
ប្រមូលសម័យកាលក្នុងរឿងសាមកុកនេះ
ជារយៈ ១១១ ឆ្នាំ ។
មើលខ្សែវីដឹអូរឿងសាមកុកបកប្រែភាសាខ្មែរដែលគេបានបបង្ហោះនៅលើយូធូបមាន
អាសយដ្ឋាន http://www.youtube.com/user/TKCAMBO ។

No comments:
Post a Comment