Tuesday, March 13, 2012

អ្នក​នៅ​លើ​បឹង​ទន្លេ​សាប​ចោល​សំរាម​គ្មាន​ការ​ទទួល​ខុស​ត្រូវ ​ភូមិ​បណ្តែត​ទឹក​ជន​ជាតិ​វៀត​ណាម នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេ​សាប នៅ​ឃុំ​ចុង​ឃ្នាស ក្នុង​ខេត្ត​សៀម​រាប​។ រូបថត ភ្នំ​ពេញ​ ប៉ុស្តិ៍

Tuesday, 13 March 2012

កាល​ពី​ថ្ងៃ​ទី ៣០ មករា ឆ្នាំ​ ២០១២ ខ្ញុំ បាន​ទៅ​លេង​ភូមិ​បណ្តែត​ទឹក​មួយ​ នៅ​បឹង​ទន្លេ​សាប​។ វាស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​៦ ចម្ងាយ​ប្រមាណ​ ៥០ ​គ.ម​ ពី​ក្រុង​សៀម​រាប នៅ​តាម​ផ្លូវ​ទៅ​រាជ​ធានី​ភ្នំពេញ។​

កំពង់​ឃ្លាំង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ ដែល​ជា​រឿយ​ៗ ​ត្រូវ​បាន​ជន​​បរទេស​ ទៅ​ទស្សនា​។ ខ្ញុំ​បាន​ទៅ​​លេង​ទី​នេះ​ជា​ច្រើន​ដង​មក​ហើយ ទាំង​នៅ​រដូវ​ប្រាំង និង​រដូវ​ស្សា​។ កន្លែង​នេះ មាន​អ្វី​ខុស​ប្លែក​​ អាស្រ័យ​លើ​ពេល​ដែល​អ្នក​មក​លេង​។ នៅ​​រដូវ​វស្សា នៅ​ពេល​ដែល​ទឹក​ទន្លេ​មេគង្គ​ឡើង​ បឹង​ទន្លេ​សាប​ មាន​ផ្ទៃ​ទឹក​ធំ​ជាង​ធម្មតា​រហូត​ដល់​ ៣ ដង ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​កំពង់​ឃ្លាំង​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។ ​បឹង​ទន្លេ​សាប ជា​បឹង​មួយ​ ក្នុង​ចំណោម​បឹង​ធំ​បំផុត​ជា​ច្រើន​ នៅ​អាស៊ី​។​ ភូមិ​ទាំង​អស់​ ដែល​ស្ថិត​នៅ​តាម​ផ្ទៃ​បឹង​នេះ ​ត្រូវ​ទឹកជន់​លិច ​ជាង​នេះ​ទៅ​ទៀត​ រហូត​ដល់​លិច​ផ្ទះ​ឈើ​ខ្ពស់​ៗ​ទៀត​ផង​។ ពលរដ្ឋ​ភាគ​ច្រើន ​​ស្នាក់​នៅ​ក្នុង​ផ្ទះ ហើយ​បាន​ចេញ​មក​លេង​អ្នក​ជិត​ខាង​ដោយ​ជិះ​ទូក​​។ សិស្ស​សាលា ​ដូច​តែ​គ្នា​​សុទ្ធ​តែ​ជិះ​ទូក​តូច​ៗ​ ទៅ​សាលា​រៀន​។ មិន​មាន​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ​ច្រើន​ទេ​។

តាម​ការ​អង្កេត​របស់​ខ្ញុំ​ ពី​ដំណើរ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​របស់​ខ្ញុំ​ នៅ​រដូវ​ប្រាំង​ កន្លែង​ដែល​មាន​អនាម័យ​គឺ​មិន​មាន​ទេ​។ ​​ផ្ទះ​ភាគ​ច្រើន មិន​មាន​បង្គន់​ទេ​។ ពួក​គេ បន្ទោ​បង់​​ និង​បាន​ចោល​សំរាម​ទៅ​ក្នុង​ទឹក​។ ការ​បោះ​ចោល​សំរាម ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ គេ​អាច​មើល​ឃើញ​នៅ​រដូវ​ប្រាំង​ក្នុង​ពេល​ទឹក​ស្រក​។ សំរាម​ប្លាស្ទិក​ មាន​នៅ​គ្រប់​កន្លែង​នៅ​ពេញ​ភូមិ​។ ពល​រដ្ឋ​ ត្រូវ​ការ​ឲ្យ​គេ​ជូន​ដំណឹង​ឲ្យ​បាន​ច្បាស់​ថា ​កាក​សំណល់​ប្លាស្ទិក​ទាំង​នេះ មិន​រលាយ​ទេ​។ កំប៉ុង​ប្លាស្ទិក​ នៅ​ជាប់​បាន​យូរ​ និង​បាន​បំផ្លាញ​បរិស្ថាន​ផង​ដែរ ដែល​ជីវិត​របស់​ពួក​គេ​ ពឹង​យ៉ាង​ខ្លាំង​លើ​វា​។ កាក​សំណល់​ប្លាស្ទិក​ មិន​ត្រឹម​តែ​ជា​បញ្ហា​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ក្លាយ​ជា​បញ្ហា​ជាតិ​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ផង​ដែរ​។


យើង​ទាំង​អស់​គ្នា ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​ដំណោះ​ស្រាយ​បញ្ហា​នេះ​ ពិសេស​គេ​ចាំបាច់​ត្រូវ​ស្គាល់​ពី​តួនា​ទី​របស់​ពួក​គេ​លើ​របៀប​កាត់​ បន្ថយ​ផល​ប៉ះពាល់​​ដែល​វា​អាច​ប៉ះ​ពាល់​ដល់​បរិស្ថាន​។ ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​ស្បោង​ប្លាស្ទិក​ មាន​បញ្ហា​ប្រឈម​ធំ​មួយ ​ព្រោះ​យើង ត្រូវ​ផ្លាស់​ប្តូរ​ជីវភាព​មនុស្ស ១៤​ លាន​នាក់​។ ដើម្បី​ចាប់​ផ្តើម​ជា​មួយ​នឹង​បញ្ហា​នេះ មាន​យុទ្ធសាស្រ្ត​សន្តិនិយម​ជា​ច្រើន​ គេ​ត្រូវ​តែ​អនុ​វត្ត​ហើយ​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់​ធំ​ពីរ​គឺ​ប្រជា ពលរដ្ឋ និង​ប្រព័ន្ធ​ឃោសនា​។

ដំបូង​ប្រសិន​បើ​យើង ក្រឡេក​មើល​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ របស់​ពួក​យើង​វិញ​ ពលរដ្ឋ ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ច្រើន​ណាស់​។ ឧទាហរណ៍​ដូចជា​ពួក​គេ​ទៅ​ផ្សារ ប្រសិន​បើ​មិន​មាន​កន្រ្តក​ទេ​ របស់​របរ​ទាំង​អស់​ដែល​ពួក​គេ​ទិញ​ ជា​ធម្មតា​ត្រូវ​អ្នក​លក់​ច្រក​ក្នុង​ថង់​ប្លាស្ទិក​។ កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ​ថង់​ទាំង​នេះ​ មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ​ទេ​។ វា​ត្រូវ​បាន​គេ​បោះ​ចោល​ដោយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ ឬ​ដុត​វា​ចោល​ទៀត​ផង​។ ក្នុង​ការ​គណនា​សាមញ្ញ​ ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ផ្សារ ដែល​ប្រើ​ថង់​ប្លាស្ទិក​ ដោយ​មិន​ដឹង​ពី​ផល​វិបាក ដែល​កើត​ពី​ការ​ប្រើ​ប្រាស់​នេះ​?

គួរ​តែ​មាន​ការ​ស្វែង​យល់​បន្ថែម​ទៀត​ លើ​យុទ្ធនាការ​នៃ​ការ​បំផ្លាញ​បរិស្ថាន​។ បន្ទាប់​មក​ពលរដ្ឋ បាន​ជ្រាប​ពី​របៀប​ដែល​បរិស្ថាន​មាន​គ្រោះ​ថ្នាក់​។ បន្ទាប់​មក​ទៀត ប្រព័ន្ធ​ឃោសនា​ មាន​តួនាទី​សំខាន់ និង​មាន​ឥទ្ធិ​ពល​ នាំ​មក​នូវ​ការ​ស្វែង​យល់ និង​ធ្វើ​ឲ្យ​មនុស្ស​ប្រែ​ប្រួល​ទម្លាប់​របស់​ពួក​គេ​។ មាន​មនុស្ស​ច្រើន​ណាស់​ ដែល​មើល​ទូរទស្សន៍​ជា​រៀង​រាល់​ថ្ងៃ​ ស្តាប់​វិទ្យុ និង​អាន​កាសែត​។ គេ​មិន​ចាំបាច់​ចំណាយ​ពេល​យូរ​ទេ សម្រាប់​ទូរទស្សន៍ ហើយ​សម្រាប់​កាសែត គ្រាន់​តែ​ផ្សាយ​ថា​ «​សូម​បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​។ ការ​ផ្សាយ​កាន់​តែ​ច្រើន ពួក​គេ​ ស្វែង​យល់​កាន់​តែ​ច្រើន​។ វា​អាច​ពិបាក​នឹង​អប់រំ​អាកប្ប​កិរិយា​សម្រាប់​មនុស្ស​ចាស់​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​ចាំបាច់ ត្រូវ​ចាប់​ផ្តើម​ជាមួយ​នឹង​យុវជន​របស់​យើង ដែល​ជា​អ្នក​កសាង​ប្រទេស​។

វា​មិន​ប្រាកដ​និយម​ទេ ជា​រៀង​រាល់​ថ្ងៃ មាន​យុវជន​របស់​យើង​ជា​ច្រើន​ដែល​មើល​តន្រ្តី​ ឬ​ទស្សនា​កម្មវិធី​តាម​ទូរទស្សន៍​។ វាមាន​ប្រសិទ្ធភាព​ខ្លាំង ដែល​អ្នក​អត្ថាធិប្បាយ ឧទាហរណ៍​បន្ថែម ពី​អ្វី​ដែល​គេ​កំពុង​ធ្វើ ឬ​បាន​និង​កំពុង​ធ្វើ ដូចជា​«​សូម​កុំ​ប្រើប្រាស់​គ្រឿង​ញៀន និង​សូម​កុំ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ជាដើម​»​។ វា​មិន​ទាន់​ហួស​ពេល​ទេ​ ក្នុង​ការ​ទប់​ស្កាត់​ កុំ​ឲ្យ​ប្រទេស​ដ៏​ស្រស់​ស្អាត​របស់​យើង ក្លាយ​ទៅ​ជា​កន្លែង​​សម្រាប់​ចាក់​សម្រាម​ថង់​ប្លាស្ទិក​។ យើង​ទាំង​អស់​គ្នា​ អាច​រួម​ចំណែក​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​កម្ពុជា​ ក្លាយ​ជា​កន្លែង​ប្រសើរ​មួយ​ និង​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន សម្រាប់​ក្មេង​ជំនាន់​ក្រោយ​របស់​យើង ​នៅ​ពេល​អនាគត​៕ NR

No comments:

Post a Comment