ណកម្មការចម្រុះជាអ្នកភូតចុងក្រោយឬ?
គ្រាន់តែមួយភ្លែតកុហក់ពីរដង លើកក្រោយទោះជាបង្ខំចិត្តជឿ ក៏ចិត្តវានៅមិនជឿដែរ ព្រោះវាឆ្អែតនឹងពាក្យកុហក់ទៅហើយ។
មកដល់ពេលនេះ កេរឈ្មោះមន្រ្តីយុត្តិធម៌កម្ពូជា បានធ្លាក់ដល់បាទជើងពលរដ្ឋដោយពិតៗ គឺមានន័យថា សម្តីទាំងនោះត្រូវ បានគេចាត់ទុក្ខដូចជាសម្តីឡេះឡោះរបស់កូនក្មេង គេលែងយកជាការ គេលែងជឿ គេលែងឲ្យតម្លៃ។
ការបកស្រាយខុសៗគ្នាជាបន្តបន្ទាប់ ក្នុងរយៈពេលមួយប៉ព្រិចភ្នែក នាំឲ្យពលរដ្ឋខ្មែរពិបាកជឿខ្លាំងណាស់ ពិបាកជឿរហូតដល់ ជឿលែងបាន ទោះជាត្រូវអង្វរចិត្តខ្លួនឯងក៏ដោយចុះ។
តើមួយរយៈនេះ រដ្ឋាភិបាលបានកុហក់អ្វីខ្លះ?
គ្រាន់តែរឿងឈុតវុទ្ធីមួយ រដ្ឋាភិបាលកុហក់៣ដងរួចជាស្រេច ។
តើគេកុហក់យ៉ាងម៉េចខ្លះ បានជាពលរដ្ឋលែងជឿបែបនេះ??
១-កុហក់លើកទីមួយដែលសមតិចៗ
ការកុហក់លើកទី១មានដូចតទៅនេះ៖
-លោកឈុត វុទ្ធី ត្រូវបានលោកអ៊ិត រតនាបាញ់សម្លាប់
-លោក អ៊ិត រតនា បានស្លាប់ ដោយសារផ្លាតគ្រាប់មកលើខ្លួនឯង
-លោក ឈុតវុទ្ធីមានកាំភ្លើងខ្លីមួយដើម
ការកុហក់លើកទីមួយនេះ ត្រូវបានពលរដ្ឋខ្មែរសើចឡើងចង់ជ្រុះធ្មេញ ព្រោះរបៀបកុហក់នេះ វាអន់ពេក ដោយគាត់គិតថា ដល់ កុហក់វាមិនសមពេកបែបនេះ ទោះជាគាត់ខំជឿយ៉ាងណា ក៏ពិបាកនឹងជឿដែរ។ ដោយរកអ្នកជឿមិនបានសោះ អ្នកកុហក់ដ៏អត់ ជំនាញនោះក៏ខកចិត្ត ក្រោមពាក្យវាប្រហារដ៏គួរឲ្យអាមាសពីពរដ្ឋខ្លួនឯង។ តើចំណុចនេះគេវាយប្រហារយ៉ាងម៉េច?
ចំណុចដែលមិនគួរឲ្យជឿក្នុងចំណុចកុហក់លើកទីមួយ ត្រូវបានគេរិះគន់ត្រង់ហេតុផលថា គ្រាប់កំភ្លើងបានផ្លាតចេញពីឡានទៅ សម្លាប់ម្ចាស់កាំភ្លើងវិញ គេបកស្រាយថា គ្រាប់កាំភ្លើងមានកំលាំងខ្លាំង វានឹងមិនផ្លាតដោយសារឡានដែលទន់បែបនេះទេ ព្រោះឡាននេះជាឡានធម្មតា មិនមែនឡានទាហាន ហើយអ្វីដែលពិបាកបំផុតនោះគឺ លោក អ៊ិនរតនា នៅឈរពីមុខឡាន ដូច្នេះ បើគាត់បាញ់ មុខតែបាញ់ទម្លាយកញ្ចក់ ហើយកញ្ជាក់រថយន្តធម្មតាឯណា ដែលអាចរុញគ្រាប់កាំភ្លើងឲ្យផ្លាតទៅវិញរួច នោះ?
ម្យ៉ាងទៀត បើទោះជាគ្រាប់កាំភ្លើងផ្លាតមែន ដោយសាររថយន្តវាមាំ ក៏មិនផ្លាតបកក្រោយដែរ វាមុខតែផ្លាតទៅចំហៀង ដូច្នេះ វា រិតតែជាហេតុផលមួយទៀត សម្រាប់ដាក់ចម្ងល់ថា រឿងដែលមន្រ្តីរដ្ឋាភិបាលប្រាប់ទាក់ទងលោកឈុត វុទ្ធីលើកនេះ គឺកុហក់សុទ្ធសាទ ហើយជំនាញការកុហក់នោះ គឺអន់ទៀតផង។
២-ការកុហក់លើកទី២
បន្ទាប់ពីការកុហក់លើកទី១បរាជ័យ លើកនេះមិនត្រឹមតែមន្រ្តីរាជអាវុធហត្ថខេត្តកោះកុងទេ ដើម្បីកុហក់ឲ្យគេជឿ គេបានបបួល ដល់លោកសៅសុខាម្នាក់ទៀត ឲ្យចូលរួមកុហក់ ដោយគេកុហក់ដូចតទៅនេះ។
-ឈុតវុទ្ធិ និងកងរាជអាវុធហត្ថឈ្មោះប្រកែកគ្នាទុកដដែល
-លោកអ៊ិនរតនាសម្លាប់លោកឈុត វុទ្ធីទុកដដែល
-ប៉ុន្តែ ការសម្លាប់របស់លោក អ៊ិត រតនា ត្រូវបានប្តូររបៀបវិញ គេចាប់ផ្តើមថា អ៊ិន រតនាសម្លាប់មិនមែនផ្លាតគ្រាប់កាំភ្លើងទេ គឺ ដោយសារការគាត់ដឹងកំហុសដែលគាត់បានធ្វើខុស ហើយក៏បាញ់សម្លាប់ខ្លួនឯង។
ការកុហក់លើកទីពីរ នាំឲ្យគេកាន់តែសើច ព្រោះកុហក់លើកនេះថាឲ្យសម តែវារិតតែមិនសម អ្វីដែលមិនគួរឲ្យសមនោះគឺ ត្រង់ចំណុចលោកអ៊ិន រតនាបាញ់សម្លាប់ខ្លួនឯង ដោយហេតុផលមិនសមមួយចំនួនដូចតទៅនេះ។
-ធម្មជាតិបើលោកអ៊ិនរតនាជាអ្នកហ៊ានតាំងចិត្តទៅឈរឈ្មោះដើម្បីការពាររឿងឈើដែលពលរដ្ឋចាត់ទុកជារឿងឧក្រិដ្ឋ គាត់មុខ តែមិនមែនជាជនដែលមានមនសិការ រហូតដល់នឹកឃើញតូចចិត្តក្នុងការសម្លាប់គេ ហើយសម្លាប់ខ្លួនឯងឡើយ។
-កាំភ្លើងដែលលោកអ៊ិត រតនាកាន់បាញ់ គឺកំាភ្លើងវែង ដូច្នេះគាត់មិនងាយនឹងកាន់បាញ់ទ្រូងខ្លួនឯងណាស់ គេថា បើកុហក់ថា បាញ់ចំចង្កាពីក្រោយ ទើបគួរឲ្យជឿខ្លះ។
-កាំភ្លើងវែងជាការហក់មួយតែ រឿងមួយទៀត គឺគាត់បាញ់ដល់ទៅពីគ្រាប់ ធម្មតា បាញ់តែមួយគាប់ចំទ្រូង គឺចុកចាប់អស់កំលាំង លែងមានសតិទៅហើយមានកំលាំងឯណា កាន់កាំភ្លើងវែងដ៏ពិបាកបាញ់មួយគ្រាប់ទៀត?
-រឿងមួយទៀត អ្នកដែលមកជាមួយ ពេលឺលោក ឈុត វុទ្ធី ត្រូវលោកអ៊ិត រតនាបាញ់ គេមុខតែមកជិតលោកអ៊ិតរតនា ហើយបើ គេមកជិត គេមុខតែមិនបណ្តោយឲ្យលោកអ៊ិត រតនាសម្លាប់ខ្លួនឡើយ។
ចំណុចកុហក់ដ៏អន់ៗបែបនេះ ធ្វើឲ្យលោកសៅសុខា លាក់មុខដូចអណ្តើកដល់ពេលនេះ លែងហ៊ានចេញស្តីចំពោះមុខអ្នកសារ ព័ត៌ ។ ពលរដ្ឋចាប់ផ្តើមមានអារម្មណ៍លេងសើចចំពោះតម្លៃនៃអាជ្ញាធរ ពួកគាត់សើចជាកំប្លែង លែងជឿអ្វីទាំងអស់ ពេលនោះ ដើម្បីឲ្យគេជឿ រដ្ឋាភិបាលក៏ចេញមុខដើម្បីដោះស្រាយ ដោយបង្កើតក្រុមចម្រុះមួយដែលមានសមាជិកសុទ្ធតែមកពីរដ្ឋាភិបាល។
ការបង្កើតក្រុមចម្រុះ ប្រហែលជាធ្វើឲ្យកងរាជអាវុធហត្ថខេត្តកោះកុងភ័យបះសក់ អាជ្ញាធរកោះកុងចាប់ផ្តើមប្តូររបៀបកុហក់ម្តង ទៀត ដោយលើកនេះមានដូចតទៅ។
៣-ការកុហក់លើកទី៣
-លោក ឈុត វុទ្ធី ត្រូវលោកអ៊ិនរតនាសម្លាប់ ទុកដដែល
-លោក អ៊ិន រតនាត្រូវគ្រាប់ផ្លាតលើលុបចោល
-លោកអ៊ិន រតនាតូចចិត្តសម្លាប់ខ្លួនឯងលុបចោល
-ថែមតួម្នាក់ ឈ្មោះ រ៉ាន់បូរ័ត្ន ដោយដើរតួជាអ្នកបាញ់សម្លាប់លោក អ៊ិន រតនា ដោយសម្អាងថា លោក រ៉ាន់បូរ័ត្ន ទៅដណ្តើម កាំភ្លើងពី អ៊ិន រតនា ហើយក៏បានរាកៃបាញ់ចំលោក អ៊ិនរតនាពីរគ្រាប់ស្លាប់ទៅ។
សំណួរដ៏ឆោតមួយបានសួរឡើងថា ធម្មតាលោក អ៊ិន រតនាបាញ់ គឺគាត់កាន់ខាងបង់ ដូច្នេះលោក រ៉ាន់ បូរ័ត្នមកដណ្តើម មុខតែដើម្បីខាងចុងកាំភ្លើង ហេតុអ្វីមិនរាកៃ ត្រូវលោក រ៉ាន់ប៊ុនរ័ត្ន បែជា មកត្រូវលោក អ៊ិត រតនាទៅវិញ?
ការកុហក់លោកទីបីនេះ សង្ឃឹមថា ទំនងអាចជឿបានតែវានៅតែគ្មានសំណាងសម្រាប់អ្នកកុហក់ទាំងនោះ ព្រោះពលរដ្ឋនៅតែ មិនជឿ។ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺ ហេតុអ្វីបានជា កងរាជអាវុធហត្ថ ប្រញាប់ដាក់តួថ្មីម្ល៉េះ ខណៈដែលគាត់ដឹងថា គណកម្មការចម្រុះមុខតែទៅហើយនោះ? ហេតុអ្វីបានជាគាត់ប្រញាប់ចាប់មុនពេលគណកម្មការនោះទៅដល់?
នេះជាចម្ងល់ដែលនាមឲ្យកើតការសង្ស័យបន្តរឿងនេះ ហើយនាំឲ្យគេជឿថា រឿងនេះមុខតែកុហក់ទៀតមិនខាន។
ដើម្បីគាំទ្រកុហក់លើកទី៣នេះ គណកម្មការចម្រុះ បានគាំទ្រការកុហក់លើកទី៣នេះថាជាការពិត ប៉ន្តែពេលនេះ ពលរដ្ឋខ្មែរ នៅតែសើចចម្អក ហើយនិយាយដោយលេងសើចថា កុហក់នៅតែមិនសម កហក់ច្រើនចាញ់អាត្មាហើយ។
តើថ្ងៃមុខទៀត មានការកុហក់ផ្សេងឬទេ? បើកុហក់លើកក្រោយមានមែន តើសង្ឃឹមថា កុហក់សមគួរឲ្យជឿទេ?
No comments:
Post a Comment