Friday, May 18, 2012

ហ៊ុនសែនដូចគេចោទមែន?

រាល់លើក បើមានខ្មែរឬបរទេសចោទលោកហ៊ុនសែនថា ជ្រៀតជ្រែកចូលវិស័យតុលាការ មន្រ្តីបក្សប្រជាជន មានដូចជា អ្នកនាំពាក្យរដ្ឋាភិបាល អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័ស ឬក៏អ្នកនាំពាក្យទីស្តីការ សុទ្ធតែបាននិយាយថា គេល្ងើ ចោទអត់ភស្តុតាង ឬក៏អ្នកនោះប្រតិ ករិយាមើលមិនឃើញទង្វើរល្អរបស់រដ្ឋាភិបាល។
ចុះបើគេថាមែន យើងមិនមែន ចាំបាច់អីខឹងគេ? គេសួរថា ក្រែងមេខ្លួនអ៊ីចឹងមែនទេ? នេះដូច រឿងរបស់លោកព្រហ្មម៉ាញ់និយាយរឿងមនុស្សផោមនៅក្នុងឡានអ៊ីចឹង គេចោទថាផោម ខឹងច្រឡោតតោតតូងដូចក្មេងដាក់គេ ដល់គេថា នៅតែអ្នកផោមទេដែលមិនទាន់ឲ្យលុយ ក៏លានកន្ទុយមកដោយខ្លួនឯងថា ឲ្យលុយរួចហើយ។
តាមពិត គេមិនប្រកាន់ទេចំពោះអ្នកនាំពាក្យទាំងនោះ ព្រោះពួកនោះគ្នាគ្មានដឹងអីទេ គ្នាដឹង តែថា បើមានមតិរិះគន់ ឆ្លើយថាមិនគាំទ្រ ឬក៏មិនត្រឹមត្រូវទៅ ហើយបើលឺគេថាសរសើររដ្ឋា ភិបាល ក៏ឆ្លើយថា ត្រឹមត្រូវ អ្នកនាំពាក្យខ្មែរ មិនខុសអ្វីក្រៅពីម៉ាស៊ីនឆ្លើយទូរ័ព្ទ ដែលចាំតែគេ អស់លុយក៏ឆ្លើយថា លោកអ្នកគ្មានទឺកប្រាក់អ៊ីចឹងទៅ។
តាមពិត ព្រោះទម្លា​ប់ស្រុកខ្មែរ ដែលគ្មានអ្នកណាអាចប្តឹងឈ្នះមន្ត្រីបក្សប្រជាជននោះ រាស្រ្ត គេលែងនិយាយទៅហើយ តែដូចពាក្យចាស់គេថា ដំរីជើងបួនគង់មានភ្លាត់មែន សុខៗ លោកហ៊ុនសែន ដែលតែងតែប្រកែកញាប់មាត់ថា ខ្លួនមិនដែលជ្រៀតជ្រែកតុលា ការនោះ បែជាច្រឡំនិយាយជាសាធារណៈ រហូតដល់ធ្វើឲ្យកាសែតមហាមិត្តវៀតណាម យកទៅចេញផ្សាយ នូវសម្តីលោកហ៊ុនសែន ដែលកាត់ក្តីជំនួស សូម្បីតុលាការខ្មែរក្រហម ដោយលោកហៅ លោកនួនជាថា ជាឃាត់ករ ដោយគាត់ភ្លេចគិតថា គាត់គ្មានសិទ្ធិសោះឡើយ ក្នុងការបកស្រាយជំនួសតុលារ ហើយសម្តីដែលថា គាត់គ្មានសិទ្ធិនេះ ក៏គាត់ធ្លាប់ស្តោះចេញកន្លងមកដែរ ។
តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះឥរិយាបទលោកនាយករដ្ឋមន្រ្តីបែបនេះ? ចម្លើយ គឺថា ប្រជាធិបតេយ្យសម័យតេជោសែន ល្អអស់ត្រឹមនេះហើយ។

No comments:

Post a Comment