ជនពិការមួយចំនួននៅក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍បរទេសបានឱ្យដឹងថា ពួកគេចង់បានឱកាសទទួលបានការងារល្អៗ ដូចអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ដែរ ក៏ប៉ុន្តែពួកគេពុំដែលទទួលឱកាសការងារ ដែលពួកគេចង់បាននោះទេ។
ជនពិការទាំងនោះបាននិយាយថា ការគ្មានឱកាសទទួលបានការងារល្អនោះ ដោយសារតែពួកគេពុំបានរៀនសូត្រជ្រៅជ្រះ និងពុំមានជំនាញគ្រប់គ្រាន់។
លោក ស បុល អាយុ៤១ឆ្នាំ គឺជាជនពិការភ្នែកទាំងសងខាង នៅភូមិលាភ ឃុំពាក់ស្នែង នៃស្រុកអង្គរធំ។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ថាគាត់មិនចេះជំនាញអ្វីក្រៅពីការធ្វើសរសៃ (ម៉ាស្សា) ឱ្យភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនោះទេ ហើយគាត់បានប្រឹងប្រែងស្វែងរកការងារផ្សេងទៀត ដើម្បីបានកម្រៃសមរម្យសម្រាប់ចិញ្ចឹមជីវិត ក៏ប៉ុន្តែពុំមានកន្លែងការងារល្អណាមួយ ដែលសុខចិត្តទទួលយករូបគាត់ឱ្យធ្វើឡើយ។ លោក ស បុល បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាជួយយកចិត្តទុកដាក់ក្នុងការ ផ្ដល់ការងារដល់ជនពិការដូចរូបលោកនេះផង ៖ "បានការងារធ្វើតិចៗ ១ថ្ងៃ ៥០០០។ ១ថ្ងៃ ៦០០០-៧០០០ សម្រាប់ចិញ្ចឹមកូន។ វាអត់ទប់ទល់បាន និងជីវភាពក្រុមគ្រួសាររបស់ខ្ញុំទេ ពីព្រោះអីក្រុមគ្រួសារខ្ញុំ ឪពុក ម្ដាយខ្ញុំគាត់ចាស់ជរា ហើយខ្ញុំមានកូននៅក្នុងបន្ទុក ២នាក់ ហើយប្រពន្ធខ្ញុំពិការផ្នែកម្ខាងទៀត។ ខ្ញុំចង់អំពាវនាវទៅដល់លោកនាយករដ្ឋមន្ត្រី ដូចជាលោកជំទាវ និងអង្គការគ្រប់ស្ថាប័នសូមមេត្តាជួយខ្ញុំផង"។
នៅខេត្តសៀមរាប មានជនពិការជាច្រើនប្រភេទ ដូចជាពិការភ្នែក ពិការដៃជើងជាដើម។ ក្នុងចំណោមជនពិការទាំងនោះ ពួកគេខ្លះបាននាំគ្នាលេងភ្លេងនៅតាមប្រាសាទ ដើម្បីសុំលុយពីអ្នកទេសចរណ៍ ខ្លះដើរសុំទាននៅតាមទីសាធារណៈ និងខ្លះទៀតដើរលក់សៀវភៅ ឬវត្ថុអនុស្សាវរីយ៍ទៅឱ្យភ្ញៀវទេសចរណ៍ជាដើម។
លោក សេម សុវន្ថា ជានាយកសមាគមជនពិការអង្គរនៅក្នុងខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា ជនពិការភាគច្រើន គឺមានចំណេះដឹងទាប ដោយសារតែពួកគេពុំមានលទ្ធភាពទៅរៀនសូត្របានដូចអ្នកដែលមានកាយ សម្បទាគ្រប់គ្រាន់នោះទេ។ លោក សុវន្ថា បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ គឺមានជនពិការតិចតួចណាស់ ដែលមានសមត្ថភាពអាចទទួលបានការងារល្អ និងមានប្រាក់ខែខ្ពស់នៅក្នុងសង្គម ដូច្នេះហើយ លោកសុំឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ថែមទៀតទៅលើការ បង្កើតកន្លែងការងារសម្រាប់ជនពិការ ៖ "ជាយោបល់ខ្ញុំ ក្នុងនាមខ្ញុំជាសមាគមមួយ ដែលធ្វើការលើវិស័យពិការភាពហ្នឹង ជាគំនិតខ្ញុំចង់ឱ្យរដ្ឋាភិបាលបង្កើតជារោងចក្រ ឬក៏បង្កើតជាមណ្ឌលមួយ គឺមានផ្ទះមានសំបែង មានដីធ្លីឱ្យគាត់អ៊ីចឹងទៅ ហើយផ្ដល់ការងារដែលសមស្រប ដែលគាត់អាចធ្វើទៅបាន ឱ្យជនពិការមានឱកាសការងារធ្វើ។ ឧទាហរណ៍ថា ជនពិការចំណេះដឹងគាត់ខ្សោយ តែគាត់នៅដៃពីរ នៅដៃម្ខាង ដែលគាត់នៅធ្វើទៅបាន។ ខ្ញុំគិតថា អាហ្នឹងជាការប្រសើរ"។
គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ បានទទួលយកដំណោះស្រាយបញ្ហានេះ ដោយប្រតិបត្តិទៅតាមច្បាប់ និងគោលនយោបាយ ធ្វើឱ្យមានលំនឹង និងភាពសមស្រប ព្រមទាំងគាំទ្រនូវសិទ្ធិផលិតនានារបស់ជនពិការរួមនិងការងារ សមរម្យផង។
អង្គការការងារសមរម្យមួយសម្រាប់ជនពិការនៅក្នុងប្រទេសកម្ពុជា ឈ្មោះ ឌីសេនឌ៍ វើកហ្វ័រភីភុល វីតឌីសអាប៊ីលីធី (Decent Work for People Disabilities) បានឱ្យដឹងថា យោងតាមជំរឿនរបស់វិទ្យាស្ថានជាតិស្ថិតិកាលពីឆ្នាំ២០០៤ នៅក្នុងប្រទេសកម្ពុជាមានជនពិការប្រមាណជិត៥% នៃចំនួនប្រជាពលរដ្ឋទូទាំងប្រទេស ហើយការប៉ាន់ប្រមាណនេះបានគណនាថា មកដល់អំឡុងឆ្នាំ២០០៨ ប្រទេសកម្ពុជាអាចមានជនពិការប្រហែល៧០ម៉ឺននាក់ នៅក្នុងចំណោមប្រជាពលរដ្ឋសរុបប្រមាណ ១៤លាននាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។

No comments:
Post a Comment