លិខិតមិត្តអ្នកអាន ៖ អំពើពុករលួយរបស់ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
ខ្ញុំតំណាងមន្ត្រីអប់រំនៅតាមការិយាល័យអប់រំក្រៅប្រព័ន្ធ នៃមន្ទីរអប់រំរាជធានី/ខេត្តសូម លំអោនកាយ ថ្វាយបង្គំដល់ឯកឧត្តមថ្នាក់ដឹកនាំក្រសួងអប់រំ ឯកឧត្តមតំណាងស្ថាប័នប្រឆាំង អំពើពុករលួយ និងលោកនាយកសារព័ត៌មាននានា មេត្តាជ្រាបថា លោក គួច គូលំអ គឺជាប្រធាន នាយកដ្ឋានអប់រំក្រៅប្រព័ន្ធដែលបានដឹកនាំលើការងារអប់រំក្រៅប្រព័ន្ធមួយរយៈកន្លងមកនេះ មន្ត្រីដែលនៅក្រោមឱវាទ ពិសេសនៅតាមរាជធានី/ខេត្ត គឺលោក គួច គូលំអ បានស្តីបន្ទោសទៅ លើមន្ត្រីនៅតាមជំនាញថា ពុំសូវយកចិត្តទុកដាក់លើការងារជំនាញ ឫក៏ធ្វើការពុំឆ្លើយតមតាម ផែនការ និងគំរាមកាត់ថវិកា PB លើសកម្មភាពពុំបានអនុវត្ត។ មួយទៀតលោក គួច គូលំអ បាននិយាយតាមទូរស័ព្ទបញ្ជាទៅប្រធានការិយាល័យ ឫមន្ត្រីអប់រំក្រៅប្រព័ន្ធទាំងអស់ណា ដែលទទួលបន្ទុកលើការងារបំពេញវិជ្ជា ឱ្យបង់ថវិកាជូនទៅលោកផ្ទាល់ក្នុងសិស្សបំពេញវិជ្ជាម្នាក់ពី ៣០០ រៀល ទៅ ៤០០០ រៀល ក្នុងបេក្ខជនម្នាក់ (ថវិកាបង់ចូល ទៅក្នុងការិយាល័យបំពេញវិជ្ជាមួយចំណែកផ្សេង) ដោយបាននិយាយថា ថវិកានេះ គាត់យកទៅទុកសម្រាប់ជួប ឫ ជូនថា្នក់ដឹកនាំក្រសួង។ ទង្វើបែបនេះលោក គួច គូលំអ បានធ្វើតាំងពីលោកនៅជាអនុប្រធាននាយកដ្ឋានមកម្ល៉េះ។ ម្យ៉ាងទៀតរឿងដ៏គួរ ឱ្យអាណិតថែមទៀតគឺពេលអ្នកបើកបរប្រចាំនាយកដ្ឋាន ជូនមន្ត្រី ឫថ្នាក់ដឹកនាំចុះបេសកកម្មម្តងៗបានត្អូញប្រាប់មន្ត្រីតាមរាជ ធានី /ខេត្តថា លោក គួច គូលំអ បានកាត់ប្រាក់ឧបត្ថម្ភមួយចំនួនពីតៃកុងឡានទុកសម្រាប់ខ្លួនឯង ។
នេះប្រហែលជាលោកទុកស៊ីខ្លួនឯង ឫក៏ទុកជូនថ្នាក់ដឹកនាំក្រសួងហើយមើលទៅ ខ្ញុំបានស្តាប់លឺតៃកុងឡាននិយាយ ខ្ញុំអាណិតគាត់ណាស់មិនគួរបើថវិការបស់កូនចៅតូចតាចក៏លោក គួច គូលំអ លេបទៅរួចដែរ។ រឿងមួយទៀតគឺមន្ត្រីនៅក្នុងនាយកដ្ឋានក៏មិនហ៊ានក្អកដែរដោយ ពេលប្រជុំជាមួយមន្ត្រីជំនាញម្តងៗគឺលោក គួច គូលំអ បាននិយាយយ៉ាងព្រហើនថា គាត់ជា ប្រធាននាយកដ្ឋានរឿងចំណាយផ្សេងៗគាត់មានសិទ្ធិគ្រប់យ៉ាងក្នុងការចាយវាយ ម្យ៉ាងទៀត លោក គួច គូលំអ បានអួតថា អស់លោកមិនទាន់ដឹងទេ ខ្ញុំដើរតាម ឯកឧត្ដមរដ្ឋមន្ត្រីម្តងៗអស់ ថវិកាច្រើន! ងាប់ហើយអស់លោក! មួយទៀតលោក គួច គូលំអ តែងអួតថា លោកចង់ចូលជួប ឯកឧត្តមរដ្ឋមន្ត្រីថ្នើណាក៏បានដែរ។ ជាសរុបមកឃើញថា លោក គួច គូលំអ ពុករលួយប្រមូលយក ថវិកាតាមរាជធានី/ខេត្ត ពីតៃកុងឡាននិងមានចំណូលថវិកាតាមការិយាល័យជំនាញផ្សេងៗទៀតដែលមិនប្រក្រតីនេះគឺប្រហែលជាយកទៅជូនថ្នាក់ដឹកនាំក្រសួង ឫក៏ស៊ីតែឯងទេមើលទៅ ។
អាស្រ័យដូចនេះសូមឯកឧត្ដមថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រឆាំងអំពើពុករលួយ និងពិសេស លោកអធិការកិច្ចរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងអប់រំមេត្តាជួយពិនិត្យមើលផងកុំឱ្យលោក គួច គូលំអ ដើរញញឹមស្រស់គ្រប់រាជធានី/ខេត្តពេក ពីព្រោះមន្ត្រីថ្នាក់ក្រោមខ្លាចលោកប្រធានណាស់ ពីព្រោះបើគាត់ថាគឺធើ តែបើគាត់ធ្វើគឺគាត់មិនថាទេ។
No comments:
Post a Comment