ដោយបានស្រង់ ចេញពីបណ្ដាញព័ត៌មានក្នុងប្រទេសយួន WSHINGTON POST បានឲ្យដឹងថា នគបាលសន្តិសុខប្រទេសយួនបានវាយដំលើអ្នកយកព័ត៌មានពីរនាក់ ដែលបំរើការនៅវិទ្យុជាតិយួន ខណៈដែលអ្នកកាសែតទាំងពីរូបនោះ កំពុងព្យាយាមយកព័ត៌មានអំពីការ បណ្ដេញ កសិករ ចេញពីដីរបស់ពួកគាត់ សម្រាប់ការអនុវត្តន៏គម្រោងសាងសង់លំនៅដ្ឋាន ដែលនេះគឺជាការបណ្ដេញចេញ ទ្រង់ទ្រាយធំ ។
លោក ង្វៀន ង៉ុកណាំ (Nguyen Ngoc Nam) ប្រធានក្រុមព័ត៌មានផ្នែកនយោបាយនិងសេដ្ឋកិដ្ឋនៅវិទ្យុសម្លេងយួន និងលោក ហាន់ ហ្វីឡុង (Han philong) បានចេញមុខក្នុងសប្ដាហ៏នេះ ដើម្បីរៀបរាប់ពីអ្វីដែលលោក បានឃើញ ។ លោក ណាំ បានប្រាប់កាសែតជនបទថ្ងៃនេះ (Today’s Countryside newspaper)ថា ” ខ្ញុំនិងសហការីរបស់ខ្ញុំជាអ្នកយកព៏ត៌មាន ។ យើងជាអ្នកយកព័ត៌មានដែលកំពុងបំពេញភារកិច្ច របស់យើង ហេតុអ្វីបានជាលោកវាយពួកយើង ? “ ។
ព្រឹត្តិការណ៏បណ្ដេញកសិករជា ទ្រង់ទ្រាយធំនេះ ត្រូវបានគេថតជាវីដេអូ និងបានផ្សព្វផ្សាយតាមវីដេអូយូធូប (You Tube) ។ ក្នុងរូបវីដេអូនេះបង្ហាញ កងនគបាលនិងក្រុមសន្តិសុខ កំពុងវាយដំនិងធាក់បុរសពីរនាក់ដែលមានពាក់មួកសុវត្ថិភាព និងវាយពួកគាត់ដោយដំបង អំឡុងព្រឹត្តិការណ៏បណ្ដេញកសិករ ចេញពីដីធ្លី កាលពីខែមុន ៕

No comments:
Post a Comment